ភ្នំជីសូរ ដែលកម្ពស់ ១៣០ម៉ែត្រ ជាភ្នំធម្មជាតិនិងជាទីតាំងប្រវតិ្តសាស្រ្តខ្មែរមួយកន្លែង ស្ថិតក្នុងភូមិស្លាឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ខណៈដែលនៅលើភ្នំនេះ មានប្រាសាទដ៏ល្អឯកមួយត្រូវបានសាងសង់តាំងពីមុនប្រាសាទអង្គរវត្តទៀត ដែលគេហៅថា «ប្រាសាទភ្នំជីសូរ» ស្ថាបនាឡើងនាដើមសតវត្សទី១១ ដោយព្រះបាទសូរ្យវរ្ម័នទី១ ព្រះបាទធរណិន្ទ្រវរ្ម័ន និងព្រះបាទសូរ្យវរ្ម័នទី២ ដើម្បីឧទ្ទិសថ្វាយព្រះសិវៈ ក្នុងព្រាហ្មណ៍សាសនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-Nls_r4FBdvI1MNER-Ylbr9Cbh6BeK3Ur8WNRbIzQMEyNGp8vfVrcVxczL6S5R4s8moj2lamNCuyTxy6sYtLQGnJ5A7zq322tzTW_LiD6q2sj8VQrAkzYvCaxMLG-a9EIylbZmt2U4hLmZhL9sqo9CkVisJW4OE97O4L4IAz4Jy6FQW6-wsvEA5dG5_k/s1024/2-2-1024x686.jpg

ប្រាសាទភ្នំជីសូរ ត្រូវបានគេកំណត់អត្តសញ្ញាណថាជាកេរ្តិ៍មរតកខ្មែរដ៏មានតម្លៃ ដែលគេជឿជាក់ថា ប្រាសាទនេះគឺជាទីតាំងប្រវត្តិសាស្រ្តខ្មែរបុរាណ ព្រោះបានបន្សល់ទុកនូវរយៈសិលាចារឹកមួយចំនួននៅទីនោះ។

តាមការសិក្សាស្រាវជ្រាវតាមសាលាចារឹកនានា «ភ្នំជីសូរ្យ» គឺមានឈ្មោះបុរាណថា «ស្រីសូរ្យបព៌ត ឬ សូរ្យបព៌ត» ដែលមានន័យថា ភ្នំរបស់ព្រះបាទសូរ្យវរ្ម័នទី១។ ខណៈដែលសាលាចារឹកមួយក្នុងចំណាមសាលាចារឹកផ្សេងទៀតលើភ្នំនេះគឺសរសេររៀបរាប់ពីការថ្វាយគ្រឿងសក្ការៈបូជានានា ចំពោះអាទិទេពនៅលើភ្នំជីសូរនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGjilB6rR3XMp25G4nxJnmgjcKLluo6bb73soR5iDDTgMR1Ws4kRBwcdgabj-Rf1piIZTYMyNEveTIdPUPCxYNTjonjLzlH3PHk_yyPJpBri3IEXlkvGrZhyphenhyphenJ3lkHKGk0rKEDzjkutc40lS97JOgt3P0zSYkMHJDQS8zPYlA_tVEFoZILaUI9OAh59V7k/s970/5f97c1c041ca6_1603781040_medium.png

តាមឯកសារផ្សេងទៀត ខ្នងភ្នំនេះមានឈ្មោះយោគេន្ទ្រាល័យ ឯទីតាំងភូមិស្រុកព័ទ្ធជុំវិញមានឈ្មោះថាយោគេន្ទ្រាបុរៈ ក្រោយមកបានក្លាយឈ្មោះ បារមីសូរ ។ ខណៈប្រជាពលរដ្ឋ សម័យនោះគោរពកោតខ្លាចអំណាចព្រះឥសូរកាន់តែច្រើនឡើងៗ ក៏ក្លាយទៅជា “ជីសូរៗ” រហូតមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8FmuRaZA64zcMWKAPAF1dRAqzNmUu513XZKnYjNuB8nKsc5GoCAF8MWhAj20Zd9IXl5PuN6xy_oP_UV8VFfd6BW7mbx9d8ZpmupdwOlzawI0d7DOwoehDbtEL7Wy5EYsE6w19AqQkRvx9UdPICQUEXUewMkdERla3Z6XPC8nsliXGqjFg75SNIsA4FOI/s900/Phnom_Chisor_4039.jpg

ប្រាសាទភ្នំជីសូរបែរមុខទៅទិសខាងកើត មានថែវព័ទ្ធជុំវិញ សាងឡើងដោយថ្មបាយក្រៀមបន្តុបពីលើគ្នា ។ នៅក្នុងថែវគឺមានតួប៉មកណ្តាលមួយ, បណ្ណាល័យ២, តួប៉ម៤ដែលព័ទ្ធជុំវិញតួប៉មកណ្តាល ។ ខណៈតួប៉មនីមួយៗសុទ្ធតែមានការតុបតែង យ៉ាងល្អប្រណីតឆ្លាក់ជារឿងរ៉ាវផ្សេងៗនៅលើផ្តែរទ្វារ, លើសសរពេជ្រ, លើហោជាង, លើសសរផ្អោប ។ រឿងរ៉ាវទាំងអស់ច្រើនឆ្លាក់ទាក់ទងទៅនឹងព្រះឥសូរ និងព្រះវិស្ណុ ។ ក្រៅពីនោះនៅក្នុងតួប្រាសាទមានតម្កល់ លិង្គព្រះឥសូរនិងយោនីព្រះនាងឱមា, ក្បាល “មករ”, “ទ្វារបាល” ដែលសម្រាប់ការគោរពបូជារបស់មនុស្ស នៅក្នុងសម័យមុន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfD_uyqHbUkw0gJyghNYIV88qOPpxge_WOjyGJtZmmw5zNiDD-Pyv3gOLNxAVOG45eTrpFp0XgvmfUolx38_yIGC8ax96w6LcVxT9dPCXTJL5pk-JN-fHJB-Ass_vBk2R0T1iJdeNVo5AsmyrY7zZlyzgBzcONuWmRgmrM8WMnuVAMFDfq5nhMI8uG72g/s2048/305365654_808758887145385_8869127658978555140_n.jpg

ក្រៅពីប្រាសាទភ្នំជីសូរ ក៏នៅមានកូនប្រាសាទល្បីៗចំនួន២ទៀតស្ថិតនៅក្បែរគ្នានោះ ដែលប្រាសាទមួយគឺមានឈ្មោះថា គោបុរៈទី២ ឬប្រាសាទសែនធ្មល់។ គោបុរៈទី២នេះត្រូវបានគេជឿថាជាកន្លែងតម្កល់ព្រះគោ ដែលគោគឺជាយានជំនិះរបស់ព្រះឥសូរនេះឯង ។ ហើយក៏នៅមានកូនប្រាសាទមួយទៀត គឺគោបុរៈទី១ ឬ សែនភូវាំង និងមានទន្លេមួយទៀតដែលគេហៅថា ទន្លេអុំ សម្រាប់មហាក្សត្រយាងទៅអុំទូកកម្សាន្ត និងប្រណាំងទូកកាលពីជំនាន់មុន។ ចំណេរកាលក្រោយមក ក្នុងឆ្នាំ ១៩៦០ គេក៏បានកសាងវិហារមួយទៀត សង់លើខឿនប្រាសាទ សម្រាប់គោរពបូជាផ្សេងៗផងដែរ៕