Home ព័ត៌មានជាតិ ល្អអ្វីម្លេះទេ! ខេត្តសៀមរាបរៀបចំពាងទឹកជាជួរៗ ត្រៀមអបអរសម្រាប់ថ្ងៃចូលឆ្នាំខ្មែរ

ល្អអ្វីម្លេះទេ! ខេត្តសៀមរាបរៀបចំពាងទឹកជាជួរៗ ត្រៀមអបអរសម្រាប់ថ្ងៃចូលឆ្នាំខ្មែរ

482
0

ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងមកដល់ក្នុងពេលប៉ុន្មានថ្ងៃទៀតនេះ ស្របពេលដែលប្រជាជនខ្មែរទាំងក្មេងចាស់ ប្រុសស្រី ត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំទទួលទេវតាឆ្នាំថ្មី ក៏ដូចជាមានការរាំលេងកម្សាន្តតាមចង្វាក់ប្រពៃណី និងការលេងល្បែងប្រជាប្រិយខ្មែរជាហូរហែរដើម្បីជាការអបអរមមុនថ្ងៃចូលឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_wIvZVD9K35nhmjErJwuGx6OccAqgREqCN-FWUSCrZOVSppPZ5soZSA7Ql3Uzlk1oVLxSkdJRSB3cklsEgdo88VtrCGTeiRQUXnz_5ItshocWSKqNLxbBf5xH8cycFMKQaFVn-KKjz4TvSv-6_5DoBhUO40-Bdyq82eRzgUhSJWxeSlzVcC7ZevUpo90/s1079/435005054_3688151504796105_7483124095222880154_n.jpg

ជាមួយគ្នា ការលេងជះទឹក ក៏បានក្លាយជាទីពេញនិយមក្នុងចំណោមពលរដ្ឋខ្មែរ ជាពិសេសគឺក្រុមយុវវ័យ។ ក្រឡេកមកមើលខេត្តសៀមរាបនេះវិញ រូបភាពចែកចាយពីបណ្តាញសង្គមគឺបានបង្ហាញឲ្យឃើញថា នៅតាមផ្លូវសួនព្រះអង្គចេក ព្រះអង្គចម គឺមានការរៀបចំពាងទឹកជាជួរៗជាច្រើន ត្រៀមសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរលេងទឹក ក្នុងថ្ងៃចូលឆ្នំាខ្មែរខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPol7UmuSJDoP7iTn2hDUB6DkKfySXuCC61xjC3tkJsEnfWsN1J5iwLh3G41GIf9ZPVeSmFok6D-agI5sj_BRHzsK5pnwKnQOnvdMQApSLJouMiCfsvBACLx8jSAGLwmBawBhaMQqdyRvXyGG01cwzTzeN04b1Tw23PxrEem1ik5LmE-29eiAoDdXjytA/s1080/435063219_3688151604796095_8327059312859036295_n.jpg

ទោះជាយ៉ាងណា ការដាក់ពាងទឹកនៅតាមដងផ្លូវខេត្តសៀមរាបនេះ ក៏បានក្លាយជាទីចាប់អារម្មណ៍ព្រមជាមួយនឹងការកោតសរសើរអំពីគំនិតនៃការរៀបចំនេះពីសំណាក់មហាជន។ ស្របពេលដែលមតិមួយចំនួនកាលពីពេលកន្លងទៅ ក៏បានសម្តែងនូវការមិនពេញចិត្តចំពោះការលេងបាញ់ទឹកដោយប្រើប្រាស់កាំភ្លើងបាញ់ទឹក ថាជាការលេងតាមប្រទេសជិតខាង ដែលនាំបាត់បង់នូវគុណតម្លៃរប្បធម៌នៃការលេង«ជះទឹក» ជារបស់ខ្មែរអស់ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTmK5EhpOtDpmjW1m8MMeKrBpb7nt_Bg1iyzl2EVJ4S-Ib8Q9djTWaSg4GEmFlK6_zRuJrsESEYe7zVMpBwU_WHmYfV84CEkXwlVZgKufEUoW3deLo3GS-92LNcuHVBuXBlNFfsCqogJSMEfTojgTzGEJSPd60cA-GXoV9iKVahmuIxm2TFlfAuSMatBY/s1280/photo_2024-04-08_15-18-23.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_vhA_ru1xU5Y6tgUWjJKfHDQRg13fKKLIwFLO1QDjruizijvV6rxjH9ZUPv8qZBcSS6lnhV9RrwfZIYLJsHGTYrtX1W0mqcvzYHrok84bqsbOI66Bwwl74KI81uu8cERmzATTLS5VKGCqWA-_7B7CQhZsvpF9ibtfF_nJI2K9n0eJdntTGSnEe56havo/s1280/434995296_3688151731462749_2317970355278404971_n.jpg