Home ព័ត៌មានអន្តរជាតិ ប្រទេសថៃ និងប៊ូតានត្រៀមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ប្រទេសថៃ និងប៊ូតានត្រៀមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

60
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ Salika រាយការណ៍ថា ប្រទេសថៃ និងប៊ូតាន (Bhutan គឺជាប្រទេសស្ថិតនៅអាស៊ីខាងត្បូង) ត្រៀមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ ក្នុងគោលបំណងជំរុញពាណិជ្ជកម្ម និងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ហើយភាគីទាំងពីរបានកំណត់គោលដៅបង្កើនតម្លៃពាណិជ្ជកម្ម ស្មើនឹង១២០លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYbLyo-2ZO2lJPS0bXLOkxuLgZCM9xBvpZYNsTwFAKqjPKChoRRki_9Kw8cpWqzo1mMe7pyDBKNvjcpFwIV3bljDBFycncUGL_Xde8yuLpF3Sw9gGSYPG4Oc-g_wSjy1tWADZWj4YsiY2to-WZspVmrahyphenhyphenBnLw7rqc3d6tffZZItg3eu25zHPDcw-8DRM/s1024/photo_2024-04-08_14-46-03%20(2).jpg

លោកស្រី Nalinee Thaweesin មន្ត្រីតំណាងពាណិជ្ជកម្មប្រទេសថៃ បានលើកឡើងពីការជជែកពិភាក្សាជាមួយលោក Lyonpo D. N. Dhungyel រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មអន្តរជាតិប្រទេសប៊ូតាន ក្នុងអំឡុងពេលលោកស្រីធ្វើដំណើរទៅប្រទេសប៊ូតាន ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ថា រដ្ឋាភិបាលថៃរំពឹងថា នឹងចាប់ផ្តើមប្រកាសពីការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងថៃ និងប៊ូតាន ក្នុងកិច្ចប្រជុំគណៈកម្មការពាណិជ្ជកម្មរួម (Joint Trade Committee / JTC) លើកទី៥ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ដែលប្រទេសប៊ូតាន នឹងធ្វើជាម្ចាស់ផ្ទះ ។

ប្រទេសថៃ និងប៊ូតាន បានឯកភាពគ្នាថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នឹងក្លាយជាយន្តការដ៏សំខាន់មួយជួយជំរុញសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដែលតម្លៃពាណិជ្ជកម្មទ្វេភាគីរវាងថៃ និងប៊ូតាន នៅឆ្នាំ២០២៣ ស្មើជាង១៨លានដុល្លារអាមេរិក ។ ក្រៅពីនេះ ប្រទេសទាំងពីរក៏បានកំណត់គោលដៅបង្កើនតម្លៃពាណិជ្ជកម្ម ស្មើនឹង១២០លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW6sZqMB4LCKKqClDgO53zUBQVgrZ_a1_X7IiG_DmUyp-oaR760mL0EAcl290EWpZcZcRHVwBwCt2uURsD_ySBFHgShMiiU7CJwQBjBBCWDYeXE5x9S3azWnt_lh7CN4LvxkLWBAl3au9rAwBrS9_AoR4t5MBBS-_lC13QOcFtSTQvHWg0Z1vn7F5q5ic/s1280/photo_2024-04-08_14-46-03.jpg

ចំណែកប្រទេសប៊ូតាន មានគោលបំណងនាំចេញទិន្នផលកសិកម្មមួយចំនួនមកកាន់ប្រទេសថៃ ដូចជា ៖ ផ្លែប៉ោម, ដំឡូងបារាំង, ក្រូច និងទឹកឃ្មុំ ។ ក្រៅពីនេះ ប្រទេសប៊ូតាន បានស្នើសុំឱ្យប្រទេសថៃជួយពន្លឿនការអនុម័តការនាំចូលទិន្នផលកសិកម្មរបស់ប៊ូតាន ។

រីឯផលិតនាំចេញសំខាន់ៗរបស់ថៃទៅប្រទេសប៊ូតាន រួមមាន ៖ កុំព្យូទ័រ និងឧបករណ៍ដំឡើង, ក្រណាត់, ផលិតផលស្រូវសាឡី និងអាហារកញ្ចប់, ផ្លែឈើស្រស់ក្លាស្សេ និងផ្លែឈើក្រៀម ព្រមទាំងមីក្រូវ៉េវ ។

គួរបញ្ជាក់ថា ថៃ គឺជាប្រទេសគោលដៅទេសចរណ៍ដ៏សំខាន់របស់ពលរដ្ឋមកពីប្រទេសប៊ូតាន ។ កាលពីឆ្នាំ២០២៣ ភ្ញៀវទេសចរប៊ូតាន បានធ្វើដំណើរមកកម្សាន្តនៅប្រទេសថៃ ស្មើនឹង២០.៣៥៦នាក់ ហើយចំនួននេះនឹងកើនឡើងបន្ថែមទៀតនៅឆ្នាំ២០២៤ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMe85cAFA9FQEBf5tZONz-dZ06WfvF7sKIQNYIdboB7w3ePr8ZZXnX6JWa9FpWiYddZXgfNobs2NU1jlnU2X5K7IbbHqEd92hf99QdTTsQukqNQ6BsPntB-nGStiOiWmybFKObxgQAvvWouMfD_4YWtLfrANwNv5W-RSNkms1KReSv34dogyVAkoDGRgQ/s1920/bhutan-banner-3-.jpg