ថ្មីៗនេះ វីដេអូចែកចាយពីបណ្តាញសង្គម បានបង្ហាញឲ្យឃើញពីសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៃខេត្តកំពង់ចាម ដែលតែងតែលើកយកល្បែងប្រជាប្រិយខ្មែរមកលេងក្នុងឱកាសបុណ្យជាតិខ្មែរសំខាន់ៗ មិនថាជាបុណ្យដារលាន ឬក៏ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាដើម។

ជាមួយគ្នា តាមរយៈការបង្ហោះនៅលើគេហទំព័រហ្វេសបុកដោយគណនីមួយដែលមានឈ្មោះថា Seavyong Shop គឺបានបង្ហាញឲ្យឃើញពីរបៀបដែលអ្នកភូមិមួយនៃខេត្តកំពង់ចាម (បើតាមការបញ្ជាក់ស្ថិតនៅឃុំទំនប់ ស្រុកបាធាយ) បានលើកយកនូវល្បែងប្រជាប្រិយខ្មែរមួយប្រភេទគឺ ល្បែងចាប់កូនខ្លែងប្រឡែងកូនមាន់ មកលេងនៅក្នុងឱកាសបុណ្យដារលាន យ៉ាងសប្បាយហឹកហាក់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT7z0hAed1HUIAAQhut7KWnFgOpZLg6ZRXcg2ZK_BZIOeyHZc-z-qfXEi9YKm0Up8vjKAHffsRpR1YD8zoSmxBE2GuQynEbYalM7SZfDXfBRQp3KswdsEUwpAJR8ROMzQDi5ij5IvLkGZtdgidLuQtd7tI3MovjdnA4wvsCWwL_V8EfCOVQ1-y2EFPhBc/s458/Screenshot%202024-04-03%20090742.png

ល្បែងមួយក្នុងចំណោមល្បែងប្រជាប្រិយខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់ គឺ «ល្បែងចាប់កូនខ្លែង ប្រឡែងកូនមាន់» ដែលល្បែងនេះ គេលេងដោយជ្រើសយកម្នាក់មានមាឌធំ ដើម្បីធ្វើជាមេខ្លែង ហើយអ្នកផ្សេងជាច្រើននាក់ទៀតធ្វើជាកូនៗ និងតម្រូវឲ្យមេខ្លែងនោះឈរពីមុខដើម្បីចាំការពារកូនៗរបស់ខ្លួនទាំងអស់ដែលស្ថិតនៅពីក្រោយ។ ខណៈក៏ត្រូវជ្រើសយកម្នាក់ទៀតតំណាងជាព្រានព្រៃ ចាំចាប់កូនខ្លែងផងដែរ។ ទោះជាយ៉ាងណា បើកូនខ្លែងទាំងនោះមិនត្រូវបានព្រានព្រៃចាប់បានទេគឺមានន័យថា មានមេវាចេះនៅចាំថែរក្សាកូនៗខ្លួនបានយ៉ាងល្អប្រសើរ។ ចំណែក អត្ថន័យនៃល្បែងនេះវិញ គឺបង្រៀនមនុស្សឲ្យចេះប្រុងប្រយ័ត្ន ក៏ដូចជាអាណាព្យាបាល ប្រមុខដឹកនាំ ចេះការពារនិងទំនុបបម្រុងមនុស្សក្នុងគ្រួសារឲ្យបានល្អ ទើបជាការចម្រុងចម្រើនដល់ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs8VThvINaeu2Mya8veZqM3hBzrDNsPWwcDkLFJ5URcgyAK6aOx0yGQTWYQ8kYTO75v_wZoncYtNR3BPKexAQklXot4OWuj_TBRM4hmSlTHzxHgTBOc9LuU4ctLiXYQ0mOfuENZFjhqF1MT_xgFP1QPgas9pgbaigzelowpg_mThsKHkmYWrlOHN95qK4/s458/Screenshot%202024-04-03%20090805.png

គួរបញ្ជាក់ថា ល្បែងប្រជាប្រិយខ្មែរនីមួយៗ ដែលគេតែងយកវាមកលេងកម្សាន្តសុទ្ធតែបានបង្កប់នូវអត្ថន័យល្អៗមកជាមួយ និងតែងបង្កើតនូវស្នាមញញឹមដល់មនុស្សគ្រប់ៗរូប។ ដូច្នេះហើយក្នុងនាមជាកូនខ្មែរគ្រប់ៗរូបគឺត្រូវតែបន្តគាំទ្រវប្បធម៌ខ្មែរ ជួយថែរក្សា និងអភិរក្សអ្វីដែលដូនតាបានបន្សល់ទុកឲ្យបានគង់វង្សយូរអង្វែងជាដរាបផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtWKpyFLXy-XmH9V49CjskilgiY83QaOPJeE75K8Mt5vzyn8kTD-Vpxwkc-RL6exneahLq7sLm24F39oWoirR58NA3utCDAYfCevxBhjSqNGqAOhhS_pilGweAvgUxwreMPSuJqDFJyZpJs05PImT7d8J7PLfzANNIwJiwscE7Xo0EIaxTrrZAxb9BIfE/s457/Screenshot%202024-04-03%20090829.png