ឧស្សាហកម្ម K-pop បានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយប្រមូលផ្តុំសុទ្ធតែកំពូលតារាល្បីៗទូទាំងពិភពលោក។ ជាក់ស្ដែង តារាចម្រៀងទាំង៥ ខាងក្រោមនេះបានបង្កើនប្រាក់ចំណូលរបស់ខ្លួនយ៉ាងឆាប់រហ័ស បន្ទាប់ពីពួកគេប្រឹងប្រែងទទួលបានប្រជាប្រិយភាពខ្លាំង។ ដូច្នេះហើយ តើអ្នកដឹងទេថា តារារូបណាខ្លះ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងឆ្នាំ ២០២៤? ហេតុនេះបើយោងតាម netizensreport បានបង្ហាញថា តារាដែលមានជាងគេបំផុតក្នុងវិស័យ K-pop រួមមាន៖

១.IU៖ កំពូលតារាសម្តែ និងតារាចម្រៀងទោលដ៏ល្បីល្បាញបំផុតដែលត្រូវបានគេហៅថាជា Queen of Kpop មានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៤៥ លានដុល្លារអាមេរិក ។ IU គឺជាតារា K-pop ដែលមានជាងគេបំផុតក្នុងវិស័យ K-pop សម្រាប់ឆ្នាំ ២០២៤ ក្រៅពីជាតារាសម្តែងនិងតារាចម្រៀង នាងក៏ផ្សាយពាណិជ្ជកម្មជាច្រើនដូចជា Guess, Samsung, Sony Korea និង Chamisul ដែលធ្វើឱ្យនាងរកចំណូលបានយ៉ាងច្រើន។IU's agency will show 'no leniency' for those who spread rumors about singer

២. Kim Taehyung ៖ បុរសសង្ហារ Kim Taehyung ដែលត្រូវបានគេស្គាល់ថា V សមាជិក BTS បានកាន់កាប់នូវទ្រពសម្បត្តិសរុបប្រមាណ ៤០ លានដុល្លារអាមេរិក។ ដោយសារភាពទាក់ទាញដែលមិនអាចប្រកែកបាន សមត្ថភាពតន្ត្រី និងប្រជាប្រិយភាពដ៏អស្ចារ្យរបស់គាត់បានធ្វើឱ្យគាត់រកចំណូលបានច្រើនបំផុតនៅក្នុងឆ្នាំនេះ។Is BTS Kim Taehyung dating Twice's Sana? Why does he look at her like she  is her girlfriend? - Quora

៣. Jungkook៖ អ្នកណាមិនស្គាល់កូនពៅសមាជិក BTS មានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៣៥ លានដុល្លារអាមេរិក ដែលគាត់គឺតារាចម្រៀងដ៏ល្បីល្បាញទូទាំងពិភពលោក ហើយក៏ជាទូតសុឆន្ទៈឱ្យម៉ាកល្បីៗដូចជា Louis Vuitton, Puma, Fila, Hyundai, Samsung និងម៉ាកផ្សេងៗទៀត។Jungkook of BTS's "Seven" feat. Latto Is Here: Stream

៤. J-Hope៖ ជាមួយនឹងទេពកោសល្យរ៉េប និងជំនាញរាំប្រចាំក្រុម BTS J-Hope មានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៣០ លានដុល្លារអាមេរិក។ គាត់ក៏ជាទូតសុឆន្ទៈឱ្យម៉ាកល្បីៗជាច្រើនដូចជា Hyundai, Louis Vuitton, Samsung និង Puma ហើយក៏ជាម្ចាស់ផ្ទះដែលមានតម្លៃ ២.២ លានដុល្លារផងដែរ។BTS Star J-Hope Signs on as Louis Vuitton House Ambassador

៥.Suga៖ Suga ត្រូវបានអ្នកគាំទ្រដាក់រហ័សនាមថាជា បុរសស្បែកសស្លេកស្លាំងប្រចាំក្រុម BTS ដែលតារារូបនេះមានទ្រពសម្បត្តិសុទ្ធប្រមាណ ៣០ លានដុល្លារអាមេរិក។ បច្ចុប្បន្នគាត់គឺជាអ្នកនិពន្ធផង អ្នករ៉េបផង និងអ្នកផលិតបទចម្រៀងផង ហើយលើសពីនេះគាត់ក៏ជាទូតសុឆន្ទៈឱ្យម៉ាកល្បីៗដូចជា Louis Vuitton, Puma, Fila, Hyundai និង Samsung និងម៉ាកផ្សេងទៀតផងដែរ៕BTS' Suga Prepares to Enlist in South Korean Military