កម្ពុជាជាប្រទេសដែលត្រូវបានគេចាត់ទុកថាមានប្រពៃណីវប្បធ៏មទំនៀមទំលាប់សម្បូរបែបមួយនៅលើពិភពលោក។ ពិធីបុណ្យជាប្រពៃណីទំនៀមទម្លាប់របស់ជាតិដែលមានតាំងពីបូរាណាចារ្យមក ត្រូវបានរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ ប្រារព្ធធ្វើជារៀងរាល់ឆ្នាំមិនដែលអាក់ខាន លើកលែងតែមានករណីពិសេសណាមួយកើតឡើង ។
ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឬ សង្រ្កាន្តខ្មែរ ត្រូវបានប្រារព្ធធ្វើដោយចាប់ផ្តើមពីថ្ងៃទី១៣.១៤ ខែមេសា និងបញ្ចប់នៅថ្ងៃទី១៥.១៦ ខែមេសានៃឆ្នាំនីមួយៗ ។ សង្រ្កាន្តខ្មែរជាភាសាសំស្រ្កឹតប្រែមកថា ដំណើរឃ្លាតចាកទី ការឈានចូលដល់ដំណើរដែលព្រះអាទិត្យចរណ៍ចូលដល់ទីមួយជុំរាសីចក្រ គឺដំណើរដែលដើមនិងចុងនៃរាសីចក្រជួបគ្នាពេញគម្រប់មួយឆ្នាំ ឬ និយាយដោយងាយថាជាដំណើរដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី ។

ហើយខាងក្រោមនេះជាល្បែងប្រជាប្រិយដែលកូនខ្មែរត្រូវចងចាំ និងថែរក្សាឱ្យបានគង់វង្ស ព្រោះវាបានបន្សល់ទុកតាំងពីបុរាណកាលមកអស់រយៈពេលរាប់ទស្សវត្ស៖
• ល្បែងស្តេចចង់ ឬ អៀវ
• ល្បែងចោលឈូង
• ចាប់កូនខ្លែង
• លោតអន្ទាក់
• លាក់កន្សែង
• ឱបត្រឡាច
• បោះអង្គញ់
• ទាញព្រ័ត្រ
• កូនគោល
• ចោះប្រមាត
• លាក់កូនកាស
• វាយក្អម
• លាក់ធ្យូង
• ប៉ក់ចាប
• ស្វាដណ្តើមស្លឹកឈើ
• ល្បែងបាយខុំ -ល-៕











