Home ព័ត៌មានជាតិ លម្អិត! ជុំវិញករណីឃាតកម្ម ញាត់សាកសពចូលក្នុងវ៉ាលី

លម្អិត! ជុំវិញករណីឃាតកម្ម ញាត់សាកសពចូលក្នុងវ៉ាលី

640
0

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ជុំវិញករណីឃាតកម្មគិតទុកជាមុន ដោយសម្លាប់ រួចញាត់សាកសពក្នុងវ៉ាលីយកទៅបោះចោល នៅខេត្តកោះកុង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5-00VumX_OddpIKFMkwfdSAjbFyUwQ7T6DH7tYAXbk8pX4pt4Av24ND0hTts0nbfcbBpq_uEg6s2Upb8Viirmv4pBvvnnMdN5MNnIVXzIlGhYR9Keijj53SN3IV9A4uhmk2YjbGXFJon7P7_w-rNAnfVzwUvY8pwldWEXCO2UAWHXovevHLO8_kNwVw8/s700/photo_2024-03-26_09-19-41.jpg

ជនសង្ស័យឈ្មោះ ញ៉េប សុខុម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពយកខ្សែស្បែកជើងរឹតក ទៅលើជនរងគ្រោះឈ្មោះ ឌួង សង្ហា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បណ្តាលឱ្យស្លាប់ រួចជនសង្ស័យបានដាក់សាកសពក្នុងវ៉ាលី ដឹកតាមរថយន្តម៉ាក Rang Rover Sport ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2Z-9987 យកទៅទម្លាក់ចោលនៅចំណុចផ្លូវជាតិលេខ៤៨ អន្ទង់អាំងធំ ភូមិធីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVwKJmyjOyeUGzXkmZFghkGFnqq_VT2pVGoEDWyE6NZpF9nV1aZoDmOy3mYhfzP7dUOh3sHrXZl8y5m6vbimAH0ehLzX5skBYbi9vXAGuf_3tjDxWIHyARIC9VMdImes0o8SZqZ5JjIJ0rb8xI457zyQufkoOYCiVDngWOly_JrnS7iJCWW3Re0DeTEAU/s900/photo_2024-03-26_09-19-43-675x900.jpg

លុះដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ទើបកម្មករធ្វើផ្លូវនៅទីមានខ្លិនស្អុយក៏បានដើរទៅមើលឃើញវ៉ាលីពណ៌ទឹកក្រូចមានសាកសពនៅពីក្នុង រួចក៏បានរាយកាណ៍ជូនសមត្ថកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0DqM4v1a06Vw5HdDHHvc1lyghbve1k7xD-WSkWc9SNhupYGCYOaa1fRpZDS7B2FOGn32Wmr-XUqrOHx4RkTTSwHYgZ0CNa16a_3Yg7Dey6UwJgTEEMf68_0pgRIzjfE5ksClFIdt6tP2o8ddHq4Ps7VenlLeOHHgJhClpdg2Nonkpf6QAriCllWC83pE/s900/photo_2024-03-26_09-19-53-506x900.jpg

លុះដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង០០នាទី កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន ១នាក់ ឈ្មោះ ញ៉េប សុខុម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនបានត្រង់ចំណុចបុរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ3h761fR0rm6U7uJQ4V_0uBJiX1X20anQcHrW-QXLlic0igLcVwwyysDfK9DMrnJoIoSjXQfmelJ8sO17ZgnujGyYA5poHG1xR2gaV5fqmhE_CvG8H_AuB_yIYXxsTU6pR-3ZMICk-DyxChHcjt0-zFBJOZ1oa_DFksBfOHhJ-aQRsraFYoenQ6FOOT8/s900/photo_2024-03-26_09-19-58-900x499.jpg

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបានព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgog2Ti1Axh1I1dj5pMn0uQHGKT3fGRqxK0tJfLXpNljV58U_4stMREt9fLSiIMFWMpheQf_478nd1jzMqbU6_aW_lLTTDvYqgyKy7wI6dgm8SxoPbEbqhnxNvhw1MEFPx7jZAI1Wo4fPsPFzPs5Zir44m3UOZN8Ddp4u1TpjaIHY_iSJe_Ua4Q-ZeM070/s900/photo_2024-03-26_09-20-00-506x900.jpg