ក្នុងអំឡុងពេលចូលរួមកម្មវិធីមួយនាពេលថ្មីៗនេះ កុយ អេនណា បានបង្ហើបថាការវិលមកកម្ពុជានេះនាងមានបំណងចង់ចូលរួមប្រកួត Miss Grand Cambodia 2024 ពិតៗ ប៉ុន្តែស្ថិតក្នុងដំណាក់កាលរង់ចាំអនុញ្ញាតពីស្ថាប័នជាមុនសិន ខណៈនាងបានស្នើសុំប្រកួតថ្មីជាច្រើនដង។ ជាមួយគ្នានេះ អេនណា ក៏បានលើកដៃស្នើសុំលោកស្រី អ៊ឹម សុគន្ធា ជួយបើកឱកាសឱ្យនាងផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXimXBvPTrjyFyRiffPEfdLY-Yw0SRSLIKaFBmZ_HzfrT096hIPYBFh3lyfyyMoUL55WiAnifK3MLuiqBrAUlRW19sIU_WpTGzRUJAj5UC_1IzdPOm3BmbXb4TLTHDvArjtZeXJ9SK3OSf-gl5VqPzSQ6chUx55i9cmVSJKwrWoYaKkDhS-ha5sjyY8N8/s2048/image_2024-03-20_15-45-04.png

កុយ អេនណា លំដាប់រងទី១ Miss Grand Cambodia2023 បានវិលត្រលប់មកកម្ពុជាវិញហើយបន្ទាប់ពីទៅដល់ទឹកដី នូវែលសេឡង់ (New Zealand) បានមួយរយៈពេលខ្លី។ គ្រាន់តែឈានជើងមកដល់មិនទាន់បានប៉ុន្មានផង បវរកញ្ញារូបនេះធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រវិស័យបវរកញ្ញាដោយសារតែបានឃើញនាងបង្ហោះរូបស្ទាយថ្មីជាច្រើននិងដំរួយចង់ប្រលូកលើវិស័យនេះម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9t1vFI4wHOMYsjvYNdWOrcDXdE9x2X4rD6FobEsAfRnPhbFLAxJZG4okiDKHhHfBbPYfnjqAOtCnj0kpSOx6gNVMR-GhA65I0lev2GkgqYgc8WjFg9pO0Xn2gYak9Q3Dt5mKxPKNtMoiZLUa9zcVKIgmiponBSk4svhvqJaBu-H-VQNFcJwMcDSM3yi8/s2048/image_2024-03-20_15-45-08.png

នាយប់ថ្ងៃទី១៩ ខែមីនា ស្រីស្អាត កុយ អេនណា បានចូលរួមកម្មវិធីមួយដោយបានផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌ក្នុងស្រុកក្នុងឱកាសនាងវិលមកកម្ពុជាម្តងទៀតបន្ទាប់ពីចាកចេញទៅក្រៅប្រទេស។ ក្នុងវីដេអូមួយ កុយ អេនណា បាននិយាយថា « និយាយឱ្យស្មោះត្រង់ចេញពីចិត្តទៅនាងនឹងវិលត្រលប់មកវិញនេះដោយមានចិត្តចង់ចូលរួមប្រកួត Miss Grand Cambodia 2024 ពិតៗតែនាងកំពុងតែមានការស្នើសុំទៅដល់ខាងស្ថាប័ន Miss Grand Cambodia ដោយបានលើកទៅជាច្រើនដងហើយ ប៉ុន្តែពេលនេះកំពុងតែស្ថិតនៅក្នុងការរង់ចាំពីស្ថាប័នផ្ទាល់ផងដែរក្នុងការបើកឱកាសឱ្យនាងអាចចូលរួមប្រកួតនៅក្នុងកម្មវិធីឆ្នាំនេះ។ ឆ្លៀតក្នុងឱកាសនេះ កុយ អេនណា បានលើកម្រាមដៃ១០សំណូមពរទៅកាន់លោកស្រី អ៊ឹម សុគន្ធា ND Miss Grand Cambodia ជួយបើកឱកាសឱ្យនាងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdEwJxEVJ3FV868_Z1oB_65SugjXsfpAbRPfY7rzVECtGKIDY_dgXFEG9mSJ4Hcux0sg2O1iuDR3QiEVfayN-Ge3_wYHDrVcY33llr206090XtMHQYcoi8TKx9MZ_Qe_qfHB8JgIqB_ELtOhKA4vCvc3mpNyvLtTRKGfztF2z7W9quzOISbBM_k4StkkE/s2048/image_2024-03-20_15-45-13.png

គួរបញ្ជាក់ផងដែរថា ការប្រកួតឆ្នាំមុន កុយ អេនណា ឆក់បានប្រជាប្រិយភាពយ៉ាងខ្លាំងពីទស្សនិកជនទោះបីជាជាប់លំដាប់រងទី១ក្តី។ លើសពីនេះ កុយ អេនណា ក៏ទទួលបានការចាប់អារម្មណ៍ពីលោក ណាវ៉ាត់ ដូចគ្នានិងបាននិយាយឱ្យ កុយ អេនណា វិលត្រលប់មកប្រកួតម្តងទៀត។ ប្រសិនជានាងអាចចូលរួមប្រកួតឆ្នាំនេះបានពិតមែនច្បាស់ណាស់ឆាក Miss Grand Cambodia 2024 នឹងកក្រើកជាក់ជាមិនខានព្រោះប្រមូលផ្តុំដោយជើងខ្លាំងជាច្រើនរូបចូលរួមប្រកួត៕