មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀង អ៊ីណូ ទម្លាយជាសាធារណៈថាលោកអស់ពីខ្លួនជំពាក់បំណុលសរុបជាង១០ម៉ឺនដុល្លាររកលុយបង់គេលែងទាន់ដោយក្នុងមួយថ្ងៃចំណាយជាង១០០០ដុល្លារ។ តារាចម្រៀងរូបនេះបានស្នើសុំម្ចាស់បំណុលបន្ធូរបន្ថយការសុំយកតែដើមនិងសំណូមពរម្ចាស់ខនសឺត កម្មវិធីនានា ហៅលោកទៅច្រៀងផង។ អ៊ីណូ ថាបានអះអាងថាការជាប់បំណុលនេះលោកមិនបានយកទៅលេងល្បែងនោះទេដោយសារតែរកស៊ីក្ស័យធន់មានវិបត្តិកូវីដសេដ្ឋកិច្ចធ្លាក់ចុះហើយបានទៅចងការលុយរាប់ និងឈានទៅដល់ហ៊ានប្រថុយខ្លួនទៅកម្ចីOnlineចិន។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/431940900_952874859533631_4770177629581309974_n.jpg?_nc_cat=111&ccb=1-7&_nc_sid=5f2048&_nc_ohc=qid-z1iR0vwAX_ILArn&_nc_ht=scontent.fpnh1-2.fna&oh=00_AfAI29D_Buo-VNrR7oaYutcRxvvWGVgJeqa5kxcljGTzyg&oe=65FC9D44

ទប់ទល់លែងរួចតារាចម្រៀងក្នុងទ្រនំសាន់ដេ លោកអ៊ីណូ ដែលមហាជនស្គាល់លោកតាមរយៈបទមួយចំនួនដូចជា «ម៉ោងបាយនឹកអូន» «ក្បាច់គុណមនុស្សស្មោះ» និងបទ «អូនកុំយំ» ជាដើម បានរៀបរាប់នៅវេលាម៉ោងជាង៣ទៀបភ្លឺថ្ងៃទី១៧ ខែមីនា «ខ្ញុំឈប់លាក់ហើយខ្ញុំទៅមុខលែងរួចហើយសល់តែភាពល្បីល្បាញដែលពុកម៉ែបងប្អូនគាំទ្រផ្តល់អោយជិត១៨ឆ្នាំមកនេះទេ ខ្ញុំអស់ពីខ្លួនហើយ ខ្ញុំឈប់លាក់ហើយ ខ្ញុំលែងខ្លាចខ្មាស់គេហើយ ពេលមានបានខ្ញុំមិនដែលអួតអាងអីទេ ខ្ញុំតែងតែជួយគេ តែហេតុអ្វីឥឡូវខ្ញុំមានកម្មពារបែបនេះ ។ សុំគោរពសុំម្ចាស់បំណុលដែលខ្ញុំបានជំពាក់សរុបចូលគ្នា10ម៉ឺនដុល្លារជាង សូមគិតតែដើមខ្ញុំបានហើយខ្ញុំមិនបានគេចវេសទៅណាទេខ្ញុំនៅតែមានទំនួលខុសត្រូវនិងគុណធម៌ ហើយសុំពេលបន្តិច រីឯថ្ងៃទី17-ខែ03 នេះ ៣ម៉ឺនដុល្លារ ការ២៤០០$ ខ្ញុំរកអត់ទាន់ទេតើខ្ញុំត្រូវធ្វើដូចម្តេច»។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/433434973_956532992501151_1710201497612868606_n.jpg?stp=cp6_dst-jpg&_nc_cat=110&ccb=1-7&_nc_sid=5f2048&_nc_ohc=Y3vKptc7wGcAX8BIwAR&_nc_oc=AQnyUPiYA-63TjYJF0lo6oK1iViEpdyFg4PQ1X2NFCcXVQO_yGCV2P2CG4HZQh34JtQ&_nc_ht=scontent.fpnh1-2.fna&oh=00_AfD1UdFVdzWkzfW6tE9D-aoIuH7zpib9T8b4HUdvYb_2Bg&oe=65FCED23

តារាចម្រៀងរូបនេះបានឱ្យដឹងទៀតថា ឪពុកលោកជាទាហានពិការជើងចូលនិវត្តន៍ មានជំងឺប្រចាំកាយ ម្តាយជាគ្រូបង្រៀនចូលនិវត្តន៍ចាស់ៗអស់ហើយ ផ្ទះឪពុកម្តាយរបស់លោកក៏ត្រូវជាប់ធានាគារបង់គេយឺតរហូតដែលជាកំហុសរបស់លោក។

អ៊ីណូ ថា «រយៈពេលប៉ុន្មានឆ្នាំបន្ទាប់ពីក្ស័យធន់ការងាររកស៊ីខ្លាំងចាប់តាំងពីកូវីដរហូតមកដល់សេដ្ឋកិច្ចធ្លាក់មកនេះ ដោយលោកអះអាងថាមិនមែនយកទៅលែងល្បែងអីទេលោកហ៊ានស្បថបាន។ លោកបានលាក់បាំងរហូត ធ្វើឱ្យឪពុកម្តាយធ្លាក់ខ្លួនឈឺដោយសារតែលោកជាប់បំណុលគេច្រើន លាក់បាំងគេប្រឹងសើចប្រឹងច្រៀងលើឆាកប្រឹងឆ្កួតប្រឹងជា ប្រឹងលក់ដូរឱ្យគេដើម្បីសងបំណុលរាល់ថ្ងៃ ធ្លាក់ខ្លួនមកនៅផ្ទះជួល រកខនសឺតបានមួយសូរៗពីភាពល្បីល្បាញខ្លួនបានមកទប់តែបំណុលបង់គេប្រចាំថ្ងៃ ពេលខ្លះគេងអត់បាយទៀតក៏មាន អស់អ្នករាប់រកក្បែរខ្លួន ធ្វើឱ្យហ៊ានជ្រុលខ្លួនហ៊ានទៅខ្ចីកម្ចីលុយរាប់លុយឈររឺលុយខែ ដែលមានការថ្លៃៗមកទប់បំណុលការរកស៊ីដែលបានក្ស័យធន់ និងទប់បំណុលគេ សងគេមិនទាន់ខ្លាចគេផុសរូប ខ្លាចខ្មាសគេ ខ្លាចគេខឹង ខ្លាចគេប្តឹង ហ៊ានប្រថុយខ្លួនទៅកម្ចីOnlineចិនថែមទៀតដឹងហើយលឺហើយថាមិនល្អ តែគេឆាតទាក់ទាញអារម្មណ៍លោកតាមTelegramធ្វើឱ្យលោកខ្វះអ្នកប្រឹក្សារយោបល់ ហ៊ានទៅខ្ចី កម្ចីonlineចិន ដែលមានការច្រើនជាងពាក់កណ្តាល ទៅទប់បំណុលពីម្ចាស់បំណុលមួយទៅម្ចាស់បំណុលមួយរហូតកើតជាកូនតគ្នា។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/423778176_930058211815296_6160059966858384228_n.jpg?_nc_cat=108&ccb=1-7&_nc_sid=5f2048&_nc_ohc=EnzpVOMi-mQAX-NyHA3&_nc_ht=scontent.fpnh1-2.fna&oh=00_AfAlgbI0Bumf1K44FqFQbkCE-N4agYoCEgBjs1W_xgONrg&oe=65FD9E19

តារាចម្រៀងកំសត់រូបនេះ បានបន្ថែមថា លោកមិនបានខឹងម្ចាស់បំណល់ទាំងអស់នោះទេ តែអរគុណដែលគេឱ្យលោកខ្ចី ដោយសារគេមានទំនុកចិត្តពីភាពល្បីល្បាញខ្លួនឯង តែដោយសារ គេមិនដឹងថាលោកកំពុងពិបាកខ្លាំងដើម្បីយកសងគេ តៗគ្នា។ តាមការបញ្ជាក់ពី អ៊ីណូ ដដែល បានឱ្យដឹងទៀតថាការទម្លាយរឿងនេះដោយសារលោកទប់លែងជាប់ហើយ ពេលខ្លះសងគេរៀងរាល់ប្រចាំថ្ងៃអស់ ១ថ្ងៃជិតមួយពាន់ទៅមួយពាន់ជាង តែរយៈពេលចុងក្រោយនេះលោកអស់ពីខ្លួនអស់អ្វីៗទាំងអស់ អស់សមត្ថភាពហើយ ពេលខ្លះសងគេប្រចាំខែអស់ អស់លុយរលីងសូម្បីតែ១ដុល្លារក៏គ្មានដែរ ពេលខ្លះបង់ផ្ទះជួលគេយឺត គេយកសោរមកចាក់មិនឱ្យចូលពីក្រៅក៏មាន ចឹងទើបលោកសូមសំពះអោយម្ចាស់បំណល់ដែលបានឃើញលោកផុស ជួយអាណិតលោក អោយលោកសងតែដើមបានហើយ ហើយសុំពេលបន្តិច ឈប់ជេរដៀលលោកគំរាមលោកទៀតទៅលោកពិតជាភ័យខ្លាំងណាស់ លោកមិនបានគេចវេសទេ លោកប្រឹងលក់កំព្យូទ័រ ប្រឹងលក់ទូរស័ព្ទអោយគេ ប្រឹងទៅច្រៀងទម្លាក់ទាំងតម្លៃខ្លួនទៀត ដើម្បីសងហើយ។ https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/415781970_913207680167016_6389562092847288270_n.jpg?_nc_cat=108&ccb=1-7&_nc_sid=5f2048&_nc_ohc=jReTXUKep0YAX9yKXFX&_nc_oc=AQm5XUqVy8ErNgW4Q9IpV3e45gg87gWTD8W5maPzQ2x4H6jNryqfozAOYHRbVFpT75k&_nc_ht=scontent.fpnh1-2.fna&oh=00_AfAInoyloxb6ghrsNWDSFy3Bn475KaHaLE_Tdbvx8AycKg&oe=65FC2BF1

ជាចុងក្រោយលោក អ៊ីណូ បានស្នើសុំម្ចាស់កម្មវិធីនានា ម្ចាស់ផលិតផល សូមផ្តល់ការងារលោកផង និងសុំចិត្តមហាជនកុំជាន់ពន្លិចលោកអីគ្មានអ្នកណាចង់ជំពាក់គេនោះទេ៕