កូរ៉េខាងត្បូង៖ រឿងរ៉ាវស្នេហារវាង Han So Hee និង Lee Hyeri អតីតមិត្តស្រីរបស់ Ryu Jun Yeol បានបង្កឱ្យមានភាពចម្រូសចម្រាសពេញបណ្តាញសង្គម និងក្លាយជាចំណុចដ៏គួរឱ្យចាប់អារម្មណ៍មួយក្នុងវិស័យ K-pop ខណៈដែលពាក្យចចាមអារ៉ាមថាតារាសម្តែងស្រី Han So Hee និងតារាប្រុស Ryu Jun Yeol បានទាក់ទងគ្នា ដោយគេជឿជាក់ថា Han So Hee គឺជាជនទី ៣ បានជ្រៀតជ្រែកក្នុងរឿងស្នេហារបស់ Jun Yeol និង Hyeri ដែលបណ្តាលឱ្យស្នេហារយៈពេល ៧ ឆ្នាំរបស់ពួកគេបានបែកបាក់គ្នា។https://cdn.i-scmp.com/sites/default/files/styles/768x768/public/d8/images/canvas/2021/10/21/e8c5ec52-5ba5-4caf-ac7a-7d7d1909e3eb_5da3c5f0.jpg?itok=Y7UR49go&v=1634794603

បើយោងតាមសារព័ត៌មានកូរ៉េ BIZoom បានឱ្យដឹងកាលពីពេលថ្មីៗនេះថា អ្នកគាំទ្រប្រហែល ១០ ម៉ឺននាក់បាន Unfollow តារាសម្តែង Han So Hee នៅលើ Instagram បន្ទាប់ពីនាងបានបង្ហាញពីទំនាក់ទំនងស្នេហារបស់នាង ជាមួយតារាសម្តែងប្រុស Ryu Jun Yeol ។ នៅក្នុងអាខោន Instagram ផ្ទាល់ខ្លួនរបស់តារាស្រីរូបនេះបច្ចុប្បន្នក៏បានដាក់ Private អាខោនផងដែរ។ នេះបើតាមប្រភពដដែលបានឱ្យដឹងទៀតថា អ្នកគាំទ្ររបស់នាងមួយចំនួនបានឈប់គាំទ្រនាងទៀតហើយ ព្រោះពួកគេខកចិត្តចំពោះអាកប្បកិរិយា និងការដោះស្រាយបញ្ហារបស់ Han So Hee។https://asianwiki.com/images/0/0b/Ryoo_Joon-Yeol-1986-p1.jpg

នៅថ្ងៃទី១៥ ខែមីនា តារាសម្តែង និងតារាចម្រៀង Lee Hyeri ដែលជាអតីតមិត្តស្រីរបស់តារាសម្តែងប្រុស Ryu Jun Yeol បានបង្ហោះរូបមួយសន្លឹកនៅលើ Instagram ផ្ទាល់ខ្លួនដោយភ្ជាប់នឹងចំណងជើងថា “គួរឱ្យចាប់អារម្មណ៍ណាស់”។ នៅថ្ងៃដដែលនោះតារាស្រី Han So Hee ក៏បានសរសេរនៅលើទំព័រផ្ទាល់ខ្លួនរបស់នាងថា “ខ្ញុំមិនចូលចិត្តមនុស្សដែលមានគូស្នេហ៍ទេ ហើយខ្ញុំមិនជ្រៀតជ្រែកក្នុងទំនាក់ទំនងអ្នកដ៏ទៃទេ។ ខ្ញុំក៏យល់ថាវាក៏គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ដែរ”។ ភ្លាមនោះទស្សនិកជនគិតថា Han So Hee មានបំណងឆ្លើយតបនឹង Lee Hyeri។ ទោះយ៉ាងណា មួយថ្ងៃក្រោយមក Han So Hee ក៏បានសារភាពថានាងបានណាត់ជួបតារាប្រុស Ryu Jun Yeol តាំងពីដើមឆ្នាំនេះ ហើយពួកគេពិតជាបានទាក់ទងគ្នាមែន។https://st1.bollywoodlife.com/wp-content/uploads/2023/11/FotoJet-2023-11-13T163206.565.jpg

គួរបញ្ជាក់ដែរថា តារាសម្តែងប្រុស Ryu Jun Yeol និងតារាសម្តែងស្រី Lee Hyeri ធ្លាប់បានទាក់ទងគ្នាអស់រយៈពេល ៧ ឆ្នាំមកហើយ ប៉ុន្តែនៅក្នុងខែមិថុនា ឆ្នាំ២០២៣ ពួកគេក៏បានបែកបាក់គ្នា ទោះជាយ៉ាងណា ព័ត៌មានមិនបានផ្សព្វផ្សាយរឿងនេះជាសាធារណៈរហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣៕