Home ព័ត៌មានជាតិ អបអរសាទរ! ច្រកព្រំដែនប៉ោយប៉ែតប្រកាសបើកឲ្យចេញចូលហ្វ្រី សម្រាប់ពលករខ្មែរដែលធ្វើការនៅថៃ រយៈពេល១ខែកន្លះ

អបអរសាទរ! ច្រកព្រំដែនប៉ោយប៉ែតប្រកាសបើកឲ្យចេញចូលហ្វ្រី សម្រាប់ពលករខ្មែរដែលធ្វើការនៅថៃ រយៈពេល១ខែកន្លះ

53
0

កម្ពុជានឹងថៃបានធ្វើកិច្ចចរចាររវាងគ្នាដោយជោគជ័យ ដើម្បីអបអរដល់បុណ្យប្រពៃណីជាតិនៃប្រទេសទាំងពីរក្នុងខែមេសានេះ ជាពិសេសដើម្បីជួយសម្រួលដល់បងប្អូនពលករខ្មែរដែលធ្វើការនៅថៃ ដែលអនុញ្ញាតិឲ្យពួកគេចេញចូលដោយសេរី និងមិនតម្រូវឲ្យបង់ប្រាក់អ្វីឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjq7xxDNGnYJeMGYE5zQL9Tn7LjuAkzlNYAACzI7K_Axnv5CfkwGHAGKVPARWVlJnHKj9qKsRvBggFPnB8wdY7oKFRty1_9G6tg62rN7wjsZ3Jgz-67-k-Tm2dKfgTDlh8nTVxqXMo9z8nqGafYcYE8Dxd8-74794HxB7kNZIlQLyp2g59FKYj5uF1jxs/s1280/photo_2024-03-18_10-50-21.jpg

យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន មាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១៦ ខែមីនាថ្មីៗនេះបានឲ្យដឹងថា ក្នុងដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសថៃកាលពីថ្ងៃទី៧ ខែកុម្ភៈ សម្តេចបានជួបពិភាក្សានិងធ្វើកិច្ចចរចារជាមួយនឹងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ ដើម្បីជួយសម្រួលឲ្យពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិខាងមុខនេះ នៅពេលដែលពួកគេត្រឡប់មកលេងស្រុកកំណើតពោលគឺមកកម្ពុជាវិញ នឹងមិនតម្រូវឲ្យបង់ប្រាក់ចេញ-ចូលនោះទេ ហើយភាគីថៃក៏បានឯកភាពផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzpUFZKeoNulqgitNs0ZQP38b_CjsJz2QwSyaHyfPdMnK8RVYkI_8t1ExXuSY5080QqEmitWvDMwby9k-FRAhLB8z19XLn7kLJQUMfe2pn_2v5vHT8npottrdBTNSW9cHhYrzDFGEvJyc7deUFKQdF0Vejr12-5hunoh7S_k1TtolzYXR5GpA0Fq8wpRs/s1280/1463.jpg

យោងតាមការបញ្ជាក់ពីនាយកដ្ឋានមុខរបរ នៃក្រសួងការងារថៃបានឲ្យដឹងថា ការបើកច្រកព្រំដែនប៉ោយប៉ែតឲ្យចេញ-ចូលហ្វ្រី ដោយមិនចាំបាច់បង់ប្រាក់ Re-entry នេះគឺនឹងធ្វើឡើងចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដើម្បីអបអរដល់ពិធីបុណ្យសង្ក្រាន្តខាងមុខ និងសម្រាប់តែអ្នកដែលកាន់លិខិតដែនដែលមានវីសាធ្វើការនៅប្រទេសថៃប៉ុណ្ណោះ ពោលគឺពលករខ្មែរដែលធ្វើការនៅថៃ។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ពលករមីយ៉ាន់ម៉ា និងឡាវ ដែលធ្វើការនៅថៃ ក៏ទទួលបាន Free Re-entry នេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioYOFnp2uLo5DmC7RUtck9yJxSk2OH8_p_iiXKBytsfyRLQ8PiUxb5N_6-0B1IClYECFQVaMnzJOOLsPcD0X5Wy2T5y_BPJap0Wayn3VZqkA2sfjRWkJbCMs-ZBS_W5K2dEEZI6WHcLzwkARR13dkCh1kd7CU2IVYd6XDFvxAQ8xNiJiOtHqOpk6lpaqE/s647/photo_2024-03-18_10-50-51.jpg