Home ព័ត៌មានអន្តរជាតិ មិនធម្មតា! ផ្លែប្លូបឺរីរបស់អូស្ត្រាលីបានបំបែកឯតទគ្គកម្មជាផ្លែធំជាងគេរបស់ពិភពលោក

មិនធម្មតា! ផ្លែប្លូបឺរីរបស់អូស្ត្រាលីបានបំបែកឯតទគ្គកម្មជាផ្លែធំជាងគេរបស់ពិភពលោក

81
0

បរទេស៖ កសិដ្ឋានអូស្ត្រាលីមួយកន្លែងបានបំបែកឯតទគ្គកម្មសម្រាប់ផ្លែប៊្លូបឺរីធំជាងគេរបស់ពិភពលោកដែលមានទទឹងជិត ៤ សង់ទីម៉ែត្រ និងមានទម្ងន់ ២០,៤ ក្រាម ពោលគឺមានទំហំធំជាង ១០ ដងនៃផ្លែប៊្លូបឺរីធម្មតា នេះបើយោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។https://live-production.wcms.abc-cdn.net.au/4520dad30e66222681f96c59c31bf66d?impolicy=wcms_crop_resize&cropH=2795&cropW=4192&xPos=0&yPos=61&width=862&height=575

យោងតាមប្រភពដដែលបានឱ្យដឹងទៀតថា កាលពីមុនផ្លែប្លូបឺរីទម្ងន់ ១៦.២ ក្រាមដែលដាំដុះនៅភាគខាងលិចនៃប្រទេសអូស្ត្រាលី ក៏ធ្លាប់បានទទួលស្គាល់ដោយ Guinness World Records ថាជាផ្លែឈើធំជាងគេរបស់ពិភពលោកផងដែរ។ ទោះជាយ៉ាងណា គំរូថ្មីនេះគឺជាពូជដែលបង្កើតឡើងដោយ Costa Group ដើម្បីបំពេញតម្រូវការអតិថិជនសម្រាប់ផ្លែប្លូប៊ឺរីធំជាងគេរបស់ពិភពលោក។

លោក Brad Hocking អ្នកជំនាញផ្នែកសាកវប្បកម្មនាំមុខ បាននិយាយថា ពូជ Eterna តែងតែផ្តល់ផលផ្លែដ៏ធំ និងលក្ខខណ្ឌលូតលាស់ថ្មីៗ ដែលធ្វើឱ្យដំណាំនៅកសិដ្ឋានរបស់ពួកគេក្នុងរដ្ឋ New South Wales រីកចម្រើនខ្លាំង។ ក្រុមរបស់គាត់ក៏បានកត់សម្គាល់ឃើញថា ផ្លែប្លូប៊ឺរីគឺជោគជ័យខ្លាំងដោយសារវាមានទំហំធំ និងមានទម្ងន់ធ្ងន់ ដែលស័ក្តិសមបំផុតក្នុងការបំបែកឯតទគ្គកម្មពិភពលោក បើប្រៀបធៀបជាមួយផ្លែឈើចំនួន ២០ ផ្សេងទៀត។ ដូច្នេះ តើ blueberry បំបែកកំណត់ត្រាពិភពលោកមានរសជាតិយ៉ាងណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY9YW6FH1O2eaeBanQ_eUk2HYr_HKLcVG4ePW1bLDGRimNh5zc0TLy7m2FbUhle70Oz57EhMge7DK9sDCPj2gY3TSMPbqyCCN2L89WXWWwcyDVJeBWDREHD5pxD2uM5Y6SQ75euN6wgN_zRid6NRuoXDcAcPxLx4B2UOzfG75V88yzS94yZx5jhqCj7h4/s640/_132929450_heaviestblueberrydiameterphoto.jpg

សម្រាប់រសជាតិនៃផ្លែប្លូបឺរីដ៏ធំនេះ លោក Hocking បាននិយាយថា វាមានរសជាតិដូចទៅនឹងប្លូបឺរីធម្មតាដែរ គ្រាន់តែវាមានទំហំធំនិងធ្ងន់ ហើយបទពិសោធន៍នៃការញ៉ាំគឺខុសគ្នា ដោយសារប្លូបឺរីធម្មតាមានទំហំតូចៗ ដូច្នេះយើងអាចញ៉ាំវាបានជាច្រើនគ្រាប់ ប៉ុន្តែសម្រាប់ប្លូបឺរីយក្សនេះគឺយើងញ៉ាំវាតែមួយគ្រាប់គឺនឹងពោះតែម្តង លើសពីនេះផ្លែប្លូបឺរីដ៏ធំនេះក៏អាចញ៉ាំជាមួយគ្នា ២,៣ នាក់បានផងដែរ។

ផ្លែប៊្លូបឺរី គឺជាផ្លែឈើដែលមានរសជាតិឈ្ងុយឆ្ងាញ់និងពេញនិយមខ្លាំងទូទាំងពិភពលោក វាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព ដោយសារវាមានសារធាតុសំខាន់ៗដូចជា កាបូអ៊ីដ្រាត ជាតិសរសៃ វីតាមីន C និងសារធាតុរ៉ែ ក៏ដូចជាសារធាតុម៉ង់ហ្គាណែសជាដើម ដែលជួយប្រឆាំងអុកស៊ីតកម្ម ជួយដល់សុខភាពបេះដូង ខួរក្បាល និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3ajXEcX8vpoAetABX6bI5b2qLCeTst8pUk3qV5Jn65szOTfbvhA_L4J_Tgx2W-rEMSFe0UzhlTV6sLNllc_vVPPtK3FRVy3mzXwHM7mvEHepDMDATUQoygAybMOy3qawAi0PtEAtuL3Nu1wxmeKZT6ajPWqgQ4BB_aXejBfuhtLt7wvd0WLvQeQ0a6GE/s1050/4KT9TT4_432578209_914751997322943_5497160536959626778_n_1_jpg.jpg