នៅក្នុងវប្បធម៌ចិន ម៉ុងសាយ ឬសត្វតោនេះតំណាងឱ្យ អំណាច ប្រាជ្ញា និងឧត្តមភាព ដែលប្រជាជនចិនជឿថា ការលោតម៉ុងសាយក្នុងពិធីបុណ្យចិន ឬពិធីធំៗ ដើម្បីនាំលាភសំណាង និងជឿថាអាចដេញវិញ្ញាណអាក្រក់ ព្រមទាំងនាំមកនូវភាពរុងរឿងនិងសំណាងល្អ សម្រាប់ឆ្នាំខាងមុខនេះ។Traditional Chinese new year is changing – and the UK needs to catch up | Yuan Ren | The Guardianយោងតាមរឿងព្រេងនិទានចិន មានថ្ងៃមួយស្រាប់តែមានសត្វចម្លែកមួយបានបង្ហាញខ្លួនហើយធ្វើបាបអ្នកភូមិ។ សត្វនោះឈ្មោះថា ណៀន (nien) សត្វនេះ វាលឿន ហើយកាចសាហាវ សូម្បីតែខ្លាក៏មិនអាចសម្លាប់វាបានដែរ។ ដោយអស់សង្ឃឹម ប្រជាជនបានងាកទៅរកសត្វតោ ដើម្បីមកតទល់នឹងសត្វ nien។The Monster Nian (Chinese monster) | MONSTERS!ក្រោយមកសត្វតោ ក៏បានប្រយុទ្ធឈ្នះសត្វ nien ឱ្យរត់បាត់ទៅ តែសត្វ nien ថាខ្លួននឹងត្រឡប់មកវិញ ដើម្បីសងសឹក។ មួយឆ្នាំក្រោយមក សត្វ nien ក៏បានត្រឡប់មកវិញមែន។

គ្រានោះសត្វតោ រវល់យាមទ្វារឱ្យព្រះចៅអធិរាជ មិនអាចទៅជួយអ្នកភូមិបាន ដូច្នេះ អ្នកភូមិក៏បានយកឫស្សី និងក្រណាត់មកធ្វើរូបតោ ដោយមានបុរសពីរនាក់បានលូនចូលទៅខាងក្នុងហើយសម្តែងធ្វើឱ្យសត្វ nien ខ្លាច ហើយរត់ទៅបាត់ទាំងព្រឺព្រួច។ ហេតុដូចនេះ ទើបគ្រប់នគរនៃប្រទេសចិន តែងមានរូបសំណាកសត្វតោកំណាច នៅខាងមុខទ្វារ។Chinese Lion-Dog (Illustration) - World History Encyclopedia

សូមបញ្ជាក់ថា សត្វតោមួយក្បាលនេះ មិនមានដើមកំណើតនៅប្រទេសចិននោះទេ ដោយគ្រានោះមេដឹកនាំអ៊ីរ៉ង់ និងអាហ្វហ្គានីស្ថានបានបញ្ជូនសត្វតោទៅឱ្យអធិរាជចិនជាអំណោយ ដើម្បីទទួលបានសិទ្ធិធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសចិន៕