នៅល្ងាចថ្ងៃទី២៥ ខែមករា នេះគឺជាថ្ងៃចូលរោងការរបស់តារាចម្រៀង សុវត្ថិឌី ធារីកា និងកូនកំលោះលោក ពូ សូផានិត បន្ទាប់ពីសិក្សាស្វែងយល់ចិត្តគ្នា៣ឆ្នាំ ។ ទន្ទឹមនឹងថ្ងៃពិសេសរបស់ខ្លួនមកដល់តារាចម្រៀងតូចច្រឡឹងរូបនេះមានការនឹករលឹកអ្នកមានគុណនាងយ៉ាងខ្លាំងព្រមទាំងកុំឱ្យអ្នកមានគុណព្រួយបារម្ភអ្វី ដ្បិតម៉ាក់និងប៉ាក្មេកអាណិតស្រលាញ់នាងនិងប្អូននាងណាស់។
នៅលើបណ្តាញសង្គមរបស់តារាចម្រៀង សុវត្ថិឌី ធារីកា បានសរសេរនៅល្ងាចថ្ងៃទី២៥ មករា នេះថា «ជាពេលវេលាដែលប៉ាម៉ាក់ចង់បាន និងចង់ឃើញកូនទាំងពីរមានក្ដីសុខ ហើយប៉ាម៉ាក់ចូលចិត្តសប្បាយរីការាយ រាប់ញាតិណាស់។ ក្ដីស្រលាញ់របស់ប៉ាម៉ាក់គឺមិនប្រែប្រួល ថ្ងៃនេះជាថ្ងៃចូលរោងជ័យរបស់កូនៗ ហើយថ្ងៃស្អែកក៏ជាពេលវេលាល្អសំរាប់ក្រុមគ្រួសារយើងទាំងពីរ។ សូមម៉ាក់ប៉ាកុំបារម្ហ ព្រោះម៉ាក់និងប៉ា គាត់អាណិតតស្រលាញ់កូនៗនិងប្អូនណាស់ អញ្ចឹងសូមប៉ាម៉ាក់ងាកក្រោយអោយពរកូនៗ ជួបតែសុភមង្គល និងជួបតែមនុស្សល្អៗ។ I miss u 25.01.2023 រូបភាព: ភ្ជាប់ពាក្យចាស់ទុំសងខាងតាំងពីឆ្នាំមុន»។
ពិធីរៀបការរបស់ សុវត្ថិឌី ធារីកា និងកូនកំលោះ ពូ សូផានិត ត្រូវជាកូនប្រុសរបស់ឧត្តមសេនីយឯក ពូ សាប៊ុតឌី ដែលមានតួនាទីជាមេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគពិសេស នាថ្ងៃទី២៦ មករា នេះបានធ្វើឱ្យមហាជនមានការំភើបចិត្តយ៉ាងខ្លាំងចំពោះតារាចម្រៀងរូបនេះដែលទទួលបានភាពកក់ក្តៅឡើងវិញបន្ទាប់ពីអ្នកមានគុណចែកឋានទៅគ្មានខ្នងបង្អែកដោយអ្នកខ្លះក៏លាន់មាត់ដែរថាជាភ័ព្វសំណាងរបស់តារាចម្រៀងរូបនេះ។.png)
សូមរម្លឹកផងដែរថា ឪពុកម្តាយរបស់ សុវត្ថិឌី ធារីកា បានបាត់បង់ជីវិតក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡានចូលក្នុងទឹកប្រឡាយស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២៕










