នាពេលថ្មីៗនេះលោក អ៊ិន សុភិន បានផ្តល់កិច្ចសម្ភាសទៅកាន់សារព័ត៌មានមួយដោយលោកបានឡើងពីកម្មវិធី Miss Grand Cambodia គឺលោកជាអ្នកគ្រវាត់ចោលលែងរៀបចំកម្មវិធីនេះដោយខ្លួនឯងមិនមែនលោក ណាវ៉ាត់ ដកសិទ្ធិលែងឱ្យគ្រប់គ្រងឡើយ។ ជុំវិញពាក្យសម្តីនេះលោកស្រី អ៊ឹម សុគន្ធា អ្នករៀបចំកម្មវិធីថ្មីរបស់ Miss Grand Cambodia មិនអាចទ្រាំបានក៏លើកឡើងពីបញ្ហាចាស់ដែលលោក អ៊ិន សុភិន ធ្វើកម្មវិធីរហូតមានបញ្ហាដល់ក្រសួង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfkt4323bcOEwYNLbJljO2Bz9ofYBOdVpWBMUgasdg66AI6-Q3W9f1prWsL_3GRZIvnT7g4F87U6zKp4B1lk7zDMuYA1DZYUtwSdMA2M2KDQJWh8qh4mZlMMLpxpxEVPFJRfTCJagGQOKWxoe3OU-yNJ3RmoHrx7mbVa8B4odh2VpxlQ9EWtn-ZZLHVdY/s2048/418576988_1584612645625982_7495505665877310986_n.jpg

ឈានចូលថ្ងៃទី២៥ មករា នៅលើបណ្តាញសង្គមរបស់អ្នករៀបចំកម្មវិធី Miss Grand Cambodia លោកស្រី អ៊ឹម សុគន្ធា បាននិយាយទៅកាន់លោក អ៊ិន សុភិន អតីតអ្នករៀបចំកម្មវិធីMiss Grand ថា «ពូអើយពូចេះនិយាយចឹងទៅរួច…? ពូភ្លេចនៅកាលពីកម្មវិធីMiss grand Cambodia 2022 មានរឿងអីខ្លះកើតឡើងនៅពេលដែលពូកំពុងតែកាន់?រហូតមានបញ្ហាដល់ក្រសួង មិនចង់ឱ្យរៀបចំកម្មវិធីនេះបន្តទៀត…»។ លោកស្រី បន្តថា «ខ្ញុំមិនចង់លើករឿងចាស់មកនិយាយទេ ប៉ុន្តែពូចង់ល្បី ទាំងឈប់កាន់រយៈពេលមួយឆ្នាំហើយ…គួរតែនិយាយរឿងល្អៗដែលពូកំពុងតែធ្វើទៅល្អជាង…។ ពូនិយាយតាមត្រង់ខ្ញុំសរសើរពូណាស់ ឃើញថាឥឡូវពូកាន់កម្មវិធីបរវកញ្ញាច្រើនក្នុងដៃ តែពូគួរតែយល់ថាកម្មវិធីមួយៗការរៀបចំស្ដង់ដាខុសៗគ្នា កុំព្យាយាមលើកសរសើរកម្មវិធីពូកំពុងតែកាន់ថាល្អ ហើយបង្អាប់កម្មវិធីដទៃទៀតអីមិនល្អទេ… ពូចូលវិស័យបរវកញ្ញានេះយូរឆ្នាំហើយគួរតែយល់ច្បាស់អ្វីជាអ្វី កុំតែភាពខឹងមួយពេល មកប៉ះពាល់ដល់អ្នកគ្រប់គ្រងបន្ត… »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho-OYg9P3cm4TfG6bGQNzTKq3zTMkZArnUyH48dJbzoKf1KrRMcJTeNMRZPnaphKZP3RK3pFtArT_uGRH1KE0bcyHsQxv1j4nIzwfHPUC574tjJndPPGOLOJ74kmhQk0MMLAPLoHgT0h6iCMT6ubkoKI-Ar3Q7u9DZrP1TL7rBhiNtz1yoP4SC5HJcCUk/s2048/420634258_1166431034604368_4196458492718367315_n.jpg

ND Miss Grand Cambodia បន្តរៀបរាប់ថា «ខ្ញុំក៏ជាជនជាតិខ្មែរ ពូក៏ជាជនជាតិខ្មែរដូចគ្នា មានឆន្ទៈតែមួយ លើកស្ទួយមុខមាត់សង្គម នាំយកវប្បធម៌ សិល្បៈ ពង្រីងវិស័យទេសចរណ៍កម្ពុជា លើកបង្ហាញអត្តសញ្ញាជាតិលើឆាកអន្តរជាតិ ថាយើងជាជនជាតិខ្មែរ… សុទ្ធតែធ្វើដោយក្ដីស្រលាញ់ដូចគ្នា…មែនអត់ពូ?»។

លោកស្រី អ៊ឹម សុគន្ធា ថា «សំរាប់ខ្ញុំមានគេសួរច្រើនណាស់ថាបងទិញកម្មវិធីនេះធ្វើអី? ចំណេញច្រើនមែន? ចង់និយាយថាដើម្បីបងប្អូនហ្វេនៗដែលស្រលាញ់វិស័យបរវកញ្ញា ហើយកម្មវិធី#Missgrandcambodiaទទលការគ្រាំទ្រពីសំណាក់បងប្អូនមហាជនច្រើន ចឹងក៏បែបចែកពេលវេលាការងារផ្ទាល់ខ្លួនដែលអាចរកប្រាក់ចំណូលបានរាប់ម៉ឺនដុល្លារពីមុខជំនួញជាច្រើនរបស់ខ្ញុំ ចូលខ្លួនមកធ្វើកម្មវិធីMiss grand Cambodia មិនត្រឹមតែពេលវេលាទេត្រូវចំណាយលុយខ្លួនឯងជាច្រើនម៉ឺនបន្ថែមទៀត។ ទោះជាមានSponsor ក៏ដោយមិនស្មើរនឹងពាក់កណ្តាលនៃការចំណាយកម្មវិធីទាំងមូលឡើយ ..ការស្រលាញ់ពេញចិត្តទៅលើកម្មវិធីគឺខុសៗគ្នា កុំលើកឈ្មោះគេមកនិយាយអីពូអត់ល្អទេ បើពូឈប់កាន់ស្ថាប័នគេហើយក៏ស្ងាត់ទៅពូ ទុកមុខរាប់គ្នាទៀតកុំអោយមានបញ្ហា ពីព្រោះទិញសិទ្ធិពីគេមកធ្វើកម្មវិធីដូចតែគ្នាទេ… សំរាប់ខ្ញុំឃើញពូកាន់កម្មវិធីផ្សេងហើយជួយដល់សង្គមច្រើនខ្ញុំក៏សប្បាយចិត្តដោយមិនគិតផងប្រយោជន៍ផ្ទាល់ខ្លួន…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQFiBjj0gRdRxXDrJYmoFwlCwZo_OER0dw4IhRlXhU2U5TtjZ8CQ3qoJlIPwSnACL6NtmNUr4Y_6E-AQBQnOa32u-tf_Wjsbq7SKLmVBa4vFO5kAXOevxOOotVNYK_nudXJ4gUrUrxrchwSSFFuS6lcqULPvO1ZadLjgpZEh5Ej1VIB28X5BHmE6T7n4k/s2048/420641554_1166406834606788_832600755930448750_n.jpg

ការចេញមកបង្ហោះសារពីអ្នកគ្រប់គ្រងថ្មីដូចនេះបន្ទាប់ពីលោក អ៊ិន សុភិន បានផ្តល់កិច្ចសម្ភាសមួយដោយនិយាយពីឈ្មោះលោក ណាវ៉ាត់ និងបានលើកឡើងថាកម្មវិធី Miss Grand Cambodia គឺលោកជាអ្នកគ្រវាត់ចោលមិនមែនជាការដកសិទ្ធិរៀបចំមិនឱ្យលោកគ្រប់គ្រងឡើយ ដោយលោកបានសម្លឹងឃើញកម្មវិធី Miss Universe វិញតាមការចង់បានរបស់ខ្លួនផ្តោតលើសង្គមច្រើន។
គួរបញ្ជាក់ថា បច្ចុប្បន្នលោកស្រី អ៊ឹម សុគន្ធា ទទួលសិទ្ធិរៀបចំកម្មវិធី Miss Grand Cambodia 2024 បន្តទៀតបន្ទាប់ពីគ្រប់គ្រងក្នុងឆ្នាំ២០២៣ ខណៈលោក អ៊ិន សុភិន មានសិទ្ធិរៀបចំកម្មវិធីបវរកញ្ញាក្នុងដៃដូចជា Miss/ Mister Supranational Cambodia , Miss Universe Cambodia និងត្រៀមធ្វើជាម្ចាស់ផ្ទះ Miss Global 2024 នាខែវិច្ឆិកា ខាងមុខនេះបន្ទាប់ពីឆ្នាំ២០២៣ ទទួលសិទ្ធិរៀបចំធ្វើជាម្ចាស់ផ្ទះបានពាក់កណ្តាល៕