ថ្មីៗនេះ រដ្ឋាភិបាលអុីស្រាអែល បានប្រកាសឧបត្ថម្ភទំនុកបម្រុងពេញមួយជីវិតដល់ឪពុកម្ដាយរបស់និស្សិតខ្មែរម្នាក់ឈ្មោះ ចាន់ ឧត្តម ដែលបានស្លាប់ដោយសារការវាយប្រហាររបស់ពួកហាម៉ាស នៅក្នុងប្រទេសអុីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។May be an image of 2 people and templeការប្រកាសអំពីការផ្ដល់ជំនួយឧបត្ថម្ភពេញមួយជីវិតនេះបានធ្វើឡើង នៅក្នុងពេលដែលឯកអគ្គរដ្ឋទូតអុីស្រាអែលប្រចាំប្រទេសកម្ពុជា លោកស្រី អរណា សាហ្គីវ (Orna Sagiv) ចុះជួបសម្ដែងមរណទុក្ខចំពោះឪពុកម្ដាយរបស់អតីតនិស្សិត ចាន់ ឧត្តម នៅគេហដ្ឋានក្នុងភូមិស្វាយតាមេឃ ឃុំ កោះធំ «ខ» ស្រុកកោះធំ ខេត្តកណ្ដាល។May be an image of 1 person and templeសូមបញ្ជាក់ថា យុវជន ចាន់ ឧត្តម មានវ័យ ២៤ឆ្នាំ ជាអតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក៏ទទួលបានឱកាសទៅបន្តសិក្សានៅប្រទេសអុីស្រាអែលលើជំនាញកសិកម្ម តែជាអកុសលនៅថ្ងៃទី៧ តុលា ឆ្នាំ ២០២៣ ក៏បានទទួលមរណភាពដោយការវាយប្រហាររបស់ពួកហាម៉ាសទៅលើប្រទេសអុីស្រាអែល៕May be a black-and-white image of 1 person, suit and text that says 'RIP'