ប្រទេសថៃ ៖ មហាជនថៃបានផ្ទុះការរិះគន់នារីស្រស់ស្អាតម្នាក់ដើរថតសែលហ្វីពេញផ្លូវ និងមិនខ្លាចរថយន្តបុក ខណៈឪពុករបស់នាង គឺជាអតីតមន្ត្រីយោធាមានមុខមាត់ម្នាក់នៅក្នុងសង្គម ។ ការរិះគន់លើរូបនាង មិនមែនជាលើកដំបូងទេ ពីព្រោះកាលពីពេលមុននេះ មហាជនថៃធ្លាប់បានរិះគន់នាងរួចហើយ ។

ទំព័រហ្វេសប៊ុកឈ្មោះ Red Skull បានបង្ហោះពីនារីខាងលើកំពុងដើរកាន់ដងសែលហ្វីនៅតាមផ្លូវ និងគ្មានខ្លាចរថយន្តបុកបន្តិចឡើយ ។ ទំព័រហ្វេសប៊ុកនេះសរសេរថា ៖ «សួស្តីចាស! មិនប្រាកដចិត្តថា តើអាចធ្វើបែបនេះបានមែនទេ សម្រាប់ការថតរូប? អ្នកនៅក្នុងរូបមានឈ្មោះល្បីល្បាញណាស់ ប្រសិនបើយុវជនបានឃើញហើយ ពួកគេនឹងធ្វើតាម រួចបង្ហោះក្នុង TikTok នោះ វាមិនល្អទេ ។ រីឯម្ចាស់រូបបានសរសេរឆ្លើយតបក្នុង Comments ថា ចេះតែដើរទៅ ហើយអ្នកបើកបរនៅតាមផ្លូវនឹងឈប់ឱ្យនាងដោយខ្លួនឯង ។ នារីរូបនេះមានឈ្មោះបោះសំឡេងខ្លាំងណាស់នៅក្នុង Social ហើយបើមានគ្រោះថ្នាក់នោះ នឹងកាន់តែធ្ងន់ធ្ងរថែមទៀត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyezp9NMg025EaGyUGyOSrevPlb_k-4PapHaAmt6n1oAgnjl_EW9_yfaoXsWqqvp-z9_mLBFay7hXblbZwPdfktA3H5927nOEyNjfiHbvMYNGULujh9PuhfNDxxaNYuQEv3opYbr3h4ZwhM0E79FyB894tdQabDJeZ5i8-_MMFy83-sJAz2od6U8Xo9ac/s1280/photo_2024-01-23_13-49-47.jpg

ក្រោយពីការបង្ហោះបែបនេះ ធ្វើឱ្យមហាជនថៃចូលមករិះគន់យ៉ាងច្រើន ដោយពួកគេនិយាយថា នារីម្នាក់នេះជាបុគ្គលមានឈ្មោះល្បីល្បាញក្នុងសង្គម ហើយចំនួនអ្នកតាមដាននាងនៅលើ Instagram ជិត១សែននាក់ឯណោះ ។ លើសពីនេះ នាងជាកូនស្រីពៅរបស់អតីតមន្ត្រីយោធាមានមុខមាត់ម្នាក់ ។ ហេតុនេះ ធ្វើឱ្យមហាជនរិះគន់នាងយ៉ាងខ្លាំងពីភាពសាកសម និងសុវត្ថិភាពនៅតាមផ្លូវ ព្រោះខ្លាចមានអ្នកធ្វើតាម ។

ជនជាតិថៃម្នាក់និយាយថា ៖ «នៅពេលដើរឆ្លងកាត់ផ្លូវថ្នល់តាមរូបគំនូសថ្មើរជើង នៅតែត្រូវរថយន្តបុកស្លាប់ជាច្រើននាក់ ហើយនេះដើរថតរូបនៅកណ្តាលផ្លូវដែលមានរថយន្តបើកបរទៀត» ។

ជនជាតិថៃម្នាក់ទៀតថា ៖ «ដើរមិនប្រយ័ត្នរថយន្តសោះ ឬគិតថាខ្លួនឯងមានឈ្មោះល្បី ទើបធ្វើយ៉ាងម៉េចក៏បាន មែនទេ? បើល្បីមែន រឹតតែពុំគួរធ្វើបែបនេះ ។ គួរតែធ្វើជាគំរូល្អដល់អ្នកដទៃ មិនមែនចង់ធ្វើអ្វី ធ្វើស្រេចតែចិត្តទេ ព្រោះគ្រោះថ្នាក់អាចកើតឡើងគ្រប់ពេលវេលា ហើយបើនៅលើផ្លូវបែបនេះទៀត វាកាន់តែមានគ្រោះថ្នាក់ខ្លាំង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH92rYae5gK3Y2rg9-yJ8S9XsbDmoQ-bdjHHxzzrrOQV53ekXVnG74jEbIgY77R9zI6wE2HrsaSDqTsTpauMoB_gX_-6HSHnPHkjWJdC479oClOtQ4W0DxXVor7E675DRwo9Le2WJF77FJt_tLku_rWYCkIVnTaUKgBKmwzsdQ6J82QVz4vaX975Y5s-8/s1280/photo_2024-01-23_13-49-49.jpg

ជនជាតិថៃម្នាក់ទៀតថា ៖ «តើនារីរូបនេះជាអ្នកណា? អូ! នាងជាកូនមន្ត្រីយោធាមានឋានៈខ្ពង់ខ្ពស់ ទើបនាងហ៊ានធ្វើបែបនេះ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «មិនល្អសោះ បើអ្នកណាមិនបានមើលនាង ឬទាន់ហ្វ្រាំងមិនទាន់ ហើយបុកនាងនោះ គឺខុសអ្នកបុកទៀត, ឈឺខ្លួន និងខាតពេលវេលាព្យាបាល តើកំពុងតែគិតអ្វីហ្នឹង?» ។

ជនជាតិថៃម្នាក់ទៀតថា ៖ «បើមានមនុស្សដើរបែបនេះ ហើយត្រូវឡានបុកនោះ ការពិត ឡានអត់ខុសទេ តែមនុស្សជាអ្នកខុស ព្រោះមកដើរនៅលើផ្លូវដែលមិនមែនជាផ្លូវថ្មើរជើង ។ រីឯម្ចាស់រថយន្តអាចប្តឹងអ្នកដើរពីបទរំលោភច្បាប់ផងដែរ ។ ប៉ុន្តែរថយន្ត និងមនុស្ស គឺរថយន្តមានឱកាសឈ្នះតិចណាស់ ហើយបើអ្នកដើរមានឋានៈខ្ពង់ខ្ពស់ទៀត វានឹងកាន់តែពិបាក» ៕วิจารณ์สนั่น! อินฟลูลูกทหารยศใหญ่? เดินถ่ายคอนเทนต์กลางถนนไม่แคร์รถยนต์! | จบป่ะ - YouTube