អ្នកគាំទ្រ K-Pop ជាច្រើនបានធ្វើរឿងដ៏មិននឹកស្មានដល់ដើម្បីតែអាយដលរបស់ពួក។ ថ្មីៗនេះ ក្មេងស្រីសិស្សសាលាមួយក្រុមមានអាយុ១៣ឆ្នាំមានគម្រោងធ្វើដំណើរចេញពីទឹកដីកំណើតទៅកូរ៉េខាងត្បូងដោយសារតែ BTS ប៉ុន្តែមិនបានសម្រេចហើយនៅក្នុងខ្លួនរបស់អ្នកទាំងបីមានលុយត្រឹមតែ១៦៨ដុល្លារប៉ុណ្ណោះ។
យោងតាមប្រភពព័ត៌មានក្នុងស្រុក ក្មេងស្រីសិស្សសាលាអាយុ១៣ ឆ្នាំ៣នាក់មកពីស្រុក Karur ប្រទេសឥណ្ឌា បានសម្រេចចិត្តកុហកគ្រួសាររបស់ពួកគេកាលពីថ្ងៃទី៤ ខែមករា ថាទៅសាលារៀន តែពួកគេគ្រោងនឹងជិះកប៉ាល់ទៅកាន់ប្រទេសកូរ៉េ។ ក្មេងស្រីទាំងនោះមានគម្រោងធ្វើដំណើររបស់ខ្លួនដោយការផ្លាស់ប្តូរសម្លៀកបំពាក់សិស្សសាលាចេញ ហើយធ្វើដំណើរទៅកាន់ស្ថានីយ៍កណ្តាល Chennai ថែមទាំងបានកក់បន្ទប់សណ្ឋាគារទៀតផង។ គោលដៅចុងក្រោយរបស់ពួកគេគឺទៅទីក្រុងសេអ៊ូល និងជួបសមាជិកក្រុម BTS។
នៅទីបំផុតជាសំណាងល្អ អ្នកទាំងបីបានជួបបញ្ហា ខណៈកំពុងព្យាយាមឡើងលើកប៉ាល់ ប៉ុន្តែពួកគេមិនមានលិខិតឆ្លងដែន( passports )ឡើយខណៈអ្នកទាំងបី មានត្រឹមតែ ១៤ ០០០រូពី (ប្រហែល១៦៨ដុល្លារ) ប៉ុណ្ណោះ។ ឧបសគ្គនេះ ក្មេងស្រីបានសម្រេចចិត្តត្រឡប់ទៅផ្ទះវិញ ដោយជិះរថភ្លើងពី Chennai ទៅ Erode ក្នុងអំឡុងពេលដែលពួកគេខកខានរថភ្លើងរបស់ពួកគេចេញទៅកូរ៉េ។ ឪពុកម្តាយរបស់អ្នកទាំងបីបានដាក់របាយការណ៍ប៉ូលិសដំបូងនៅរសៀលថ្ងៃដែលពួកគេចាប់ផ្តើមធ្វើដំណើរ។
យោងតាមភ្នាក់ងារសុខុមាលភាពកុមារ BTS គឺជាការបំផុសគំនិតរបស់ពួកគេ។ រឿងនេះបានបញ្ចប់យ៉ាងល្អដោយក្រុមគ្រួសារ រួមទាំងក្មេងស្រីទាំង៣ បានទទួលការប្រឹក្សានិងការណែនាំជាដើមចំពោះទង្វើរបស់ខ្លួននិងបានត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕










