សហរដ្ឋអាមេរិក៖ ទន្លេ និងស្ទ្រីមជាច្រើននៅតំបន់អាឡាស្កាបានប្រែទៅជាពណ៌ទឹកក្រូចភ្លឺយ៉ាងចម្លែក ដោយអ្នកវិទ្យាសាស្ត្រកំពុងស្វែងរកមូលហេតុពិតប្រាកដនៃបាតុភូតនេះ។

យោងតាមគេហទំព័រអន្តរជាតិ Scientific American ដែលបានចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកវិទ្យាសាស្ត្របានសង្កេតឃើញទន្លេ និងស្ទ្រីមជាច្រើនប្រែទៅជាពណ៌ទឹកក្រូចភ្លឺនៅក្នុងតំបន់អាក់ទិកនៃអាឡាស្កា ដែលការប្រែពណ៌នៃទន្លេ Salmon ហូរកាត់ឧទ្យានជាតិ Kobuk Valley គឺពិតជាគួរឱ្យព្រួយបារម្ភខ្លាំងណាស់។Why Are Alaska's Rivers Turning Orange? | Scientific American

យោងតាមប្រភពដដែលបានឱ្យដឹងទៀតថា ហេតុការណ៍នេះបានកើតឡើងចំពោះទន្លេ និងទឹកហូរពេញជួរភ្នំ Brooks ក្នុងរដ្ឋ Alaska ហើយទំនងជានឹងកើតឡើងនៅកន្លែងជាច្រើនទៀតនៅតំបន់អាក់ទិក។ លោក Patrick Sullivan អ្នកបរិស្ថានវិទ្យានៅសាកលវិទ្យាល័យ Alaska Anchorage និងសហការីរបស់គាត់ជឿថា មូលហេតុនៃការប្រែពណ៌នេះគឺមកពីការប្រែប្រួលអាកាសធាតុ នេះបើតាមលទ្ធផលស្រាវជ្រាវក៏បានបង្ហាញថាតំបន់អាក់ទិកកំពុងឡើងកម្តៅក្នុងអត្រាលឿនជាងពិភពលោក។ ដូច្នេះការកើនឡើងសីតុណ្ហភាពអាចធ្វើឱ្យ permafrost នៅក្នុងឧទ្យានជាតិរលាយបាន។Alaska's Rivers Are Turning Orange and No One Knows Why

ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវមិនប្រាកដថា ដីរលាយអាចប្រែទៅជាពណ៌ទឹកក្រូចឬយ៉ាងណានោះទេ។ អ្នកជំនាញខ្លះជឿថា អាស៊ីតដែលចេញពីសារធាតុរ៉ែបានបញ្ចេញជាតិដែកពីថ្ម នៅពេលដែលដីល្បាប់មកប៉ះនឹងទឹកហូរ ឬខ្យល់ ទើបពួកវាប្រែទៅជាពណ៌ទឹកក្រូចបែបនេះ។ ដូច្នេះហើយ ការស្វែងយល់ពីមូលហេតុនៃបាតុភូតនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើនការយល់ដឹងអំពីផលប៉ះពាល់អេកូឡូស៊ី រួមទាំងហានិភ័យចំពោះសត្វព្រៃតាមដងទន្លេ និងសហគមន៍ដែលពឹងផ្អែកលើទឹកផងដែរ។Why Are Alaska's Rivers Turning Orange? | Scientific American ហេតុនេះហើយ ដៃទន្លេជាច្រើននៃទន្លេ Wulik បានប្រែទៅជាពណ៌ទឹកក្រូច ដែលអាចប៉ះពាល់ដល់ភូមិរបស់អ្នកស្រុកចំនួន ៤៤៤ ដែលមានជំនាញក្នុងការនេសាទ និងទាញយកទឹកផឹកពីទន្លេ។Why Are Alaska's Rivers Turning Orange? | Scientific American

យោងតាមការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានឱ្យដឹងដែរថា បច្ចុប្បន្នអ្នកវិទ្យាសាស្ត្រកំពុងធ្វើការសិក្សាមួយ ដោយពិនិត្យមើលទន្លេ និងអូរពណ៌ទឹកក្រូចនៅអាឡាស្កា ដែលការសិក្សានេះមានគោលបំណងសាកល្បងសម្មតិកម្មជាច្រើនអំពីមូលហេតុនៃបាតុភូត និងទំនាក់ទំនងរបស់វាទៅនឹងអាកាសធាតុក្តៅ និងដីរលាយ។ អ្នកជំនាញ USGS ក៏នឹងពិចារណាពីផលប៉ះពាល់លើគុណភាពទឹក និងប្រព័ន្ធអេកូឡូស៊ីផងដែរ៕Alaska's Arctic Waterways Are Turning a Foreboding Orange | WIRED