នៅពេលអាកាសធាតុចុះត្រជាក់ មនុស្សភាគច្រើនតែងតែមានអាការចុកដៃជើង ឬស្ពឹកដៃជើង ឈឺឆ្អឹង និងឈឺសន្លាក់ជាដើម។ នេះបើយោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយម បានឱ្យដឹងថា ក្នុងអាកាសធាតុនេះ អ្នកដែលមានជំងឺពុកឆ្អឹង រលាកសន្លាក់… ច្រើនតែមានអារម្មណ៍ឈឺចាប់ខ្លាំង។ ដូច្នេះដើម្បីកាត់បន្ថយការឈឺឆ្អឹង និងឈឺសន្លាក់នៅពេលអាកាសធាតុចុះត្រជាក់ យើងគប្បីអនុវត្តទម្លាប់ ៦ យ៉ាងដូចខាងក្រោម៖

១.កំណត់ការទទួលទានអំបិល៖ អំបិលជាចម្បងផ្តល់ជាតិសូដ្យូមសម្រាប់រាងកាយ ប៉ុន្តែការទទួលទានអំបិលច្រើនពេកនៅពេលអាកាសធាតុចុះត្រជាក់ អាចបង្កើនការបញ្ចេញជាតិកាល់ស្យូមតាមតម្រងនោម និងកាត់បន្ថយការស្រូបយកជាតិកាល់ស្យូម រួមទាំងបណ្តាលឱ្យបាត់បង់សារធាតុរ៉ែរបស់ឆ្អឹង ដែលនាំឱ្យកើតជំងឺពុកឆ្អឹង។ ដូច្នេះអ្នកគួរទទួលទានអំបិលតិចជាង ៣០០ មីលីក្រាមក្នុងមួយថ្ងៃទើបជាការល្អ។Does eating more salt prevent migraines and severe headaches? | New  Scientist

២.ផឹកទឹកឱ្យបានគ្រប់គ្រាន់៖ ជាទូទៅមនុស្សតែងតែផឹកទឹកតិចនៅពេលអាកាសធាតុចុះត្រជាក់ ដែលអាចនាំឱ្យខ្វះជាតិទឹក និងអេឡិចត្រូលីតដូចជា សូដ្យូម កាល់ស្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម… សារធាតុទាំងនេះជួយគាំទ្រដល់សកម្មភាពសាច់ដុំ និងរំអិលសន្លាក់។ ដូច្នេះ អ្នកគួរផឹកទឹកប្រហែលពីរលីត្រក្នុងមួយថ្ងៃ ទោះបីជាមិនមានអារម្មណ៍ស្រេកក៏ដោយ។When's the Best Time to Drink Water and Stay Hydrated | Health

៣.បង្កើនអាហារដែលសំបូរទៅដោយអូមេហ្គា ៣៖ អាស៊ីតខ្លាញ់អូមេហ្គា ៣ ត្រូវបានបង្ហាញថាកាត់បន្ថយការរលាក សន្លាក់ និងការឈឺចាប់។ ដូច្នេះអាហារដែលមានអូមេហ្គា ៣ ដូចជា ត្រីម៉ាកែល ត្រីសាឌីន ផ្លែបឺរ វ៉ាល់ណាត់… អ្នកគួរតែទទួលទានវាជារៀងរាល់ថ្ងៃ ក្រៅពីនេះអ្នកក៏គួរតែបន្ថែមអាហារសម្បូរវីតាមីន និងជាតិសរសៃផងដែរ។7 Foods Rich in Omega-3 Fatty Acids - For Help with ADHD, Autism,  Depression and Brain Function

៤.ធ្វើលំហាត់ប្រាណ៖ ការឈឺឆ្អឹង និងសន្លាក់ អាចធ្វើឱ្យមនុស្សស្ទាក់ស្ទើរក្នុងការធ្វើលំហាត់ប្រាណ ប៉ុន្តែការដេក ឬអង្គុយយូរពេកធ្វើឱ្យការរឹងសន្លាក់កាន់តែធ្ងន់ធ្ងរ។ ដូច្នេះ អ្នកជំងឺគួរមានរបបហាត់ប្រាណទន់ភ្លន់ និងសមហេតុផល។Is Yoga Enough for Your Exercise and Fitness Needs?

៥.រក្សាកំដៅក្នុងខ្លួន៖ ជាពិសេសតំបន់ដែលងាយរងគ្រោះដោយអាកាសធាតុ ដូចជាសន្លាក់ដៃ ជើង និងជង្គង់… បើចាំបាច់ អ្នកអាចធ្វើការបង្ហាប់ក្តៅ ឬម៉ាស្សា។ វិធីសាស្រ្តទាំងនេះជួយជំរុញចលនាឈាមរត់បានល្អប្រសើរ ដោយហេតុនេះកាត់បន្ថយការឈឺសន្លាក់ និងឈឺឆ្អឹង។How to Keep Your Body Warm Naturally in the Winter - Clearlight Infrared  Saunas

៦.ពិនិត្យសុខភាព ៖ អ្នកគួរតែរក្សាទម្លាប់នៃការពិនិត្យសុខភាពជាប្រចាំ ហើយទៅជួបគ្រូពេទ្យភ្លាមៗ នៅដែលអ្នករកឃើញភាពមិនប្រក្រតី ឬការឈឺចាប់ធ្ងន់ធ្ងរជាងនេះ ទោះបីជាអនុវត្តវិធានការថែទាំនៅផ្ទះក៏ដោយ៕About Your Doctor's Visit (Before, During & After) - MedQ