ពិតជាអ្នកគាំទ្រគុណភាពពិតមែនដែលគេកម្រឃើញអ្នកគាំទ្រហ៊ានលះបង់សុខចិត្តឈឺសាច់សាក់ឈ្មោះអាយដលរបស់ខ្លួននៅលើរាងកាយ ដែលអាយដលសំណាងម្នាក់នោះគឺជា ពេជ្រ វត្តីសារ៉ាវឌ្ឍី បវរកញ្ញាល្បីឈ្មោះប្រចាំប្រទេសកម្ពុជា។ ហ្វេនដែលបានសាក់ឈ្មោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហើបអារម្មណ៍របស់ខ្លួនដែរថា បើគេដាក់ចិត្តស្រលាញ់ហើយគ្មានថ្ងៃចាកចេញឡើយ។May be an image of 1 person

កន្លងមកនេះមានហ្វេនពីរនាក់មួយជាហ្វេនរបស់ វណ្ណដា និងម្នាក់ ទៀតជាហ្វេនរបស់ ជី ដេវីត បានសាក់ហត្ថលេខាអាយដលរបស់គេ ខណៈកម្រមានហ្វេនដែលស្ម័គ្រស្មោះហ៊ានឈឺសាច់លះបង់បែបនេះផងដែរ។ ដ្បិតមិនមែនជាតារាចម្រៀងរ៉េបល្បីលំដាប់ប្រទេសដូចជា វណ្ណដា និង ជី ដេវីត ពិតមែន ប៉ុន្តែ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍និងស្ងើចសរសើរខ្លាំងបន្ទាប់ពីឈ្មោះនាងត្រូវបានហ្វេនគុណភាពម្នាក់ស្រលាញ់ស្មោះសាក់ឈ្មោះនាងជាភាសាអង់គ្លេសនៅលើដៃថែមទាំងពោលពាក្យដ៏ចាក់ដោត។May be an image of 1 person

គណនីទិកតុកដែលបង្ហោះនោះបានបង្កើតដើម្បីគាំទ្រអាយដលមានឈ្មោះថា «Pitchy» បានបង្ហោះវីដេអូខ្លីបង្ហាញសកម្មភាពនៃការសាក់ឈ្មោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ប៉ុន្តែហ្វេនម្នាក់នោះមិនបានបង្ហាញមុខរបស់ខ្លួនឡើយ។ ជាមួយវីដេអូការសាក់ឈ្មោះអាយដលនេះដែរ ហ្វេនម្នាក់នោះក៏បានភ្ជាប់ជាមួយខ្លឹមសារថា «បើខ្ញុំដាក់ចិត្តស្រលាញ់អ្នកហើយ ខ្ញុំគ្មានថ្ងៃចាកចេញពីអ្នកឡើយ..»។May be an image of 1 person

ការលះបង់ឈឺសាច់ដើម្បីគាំទ្រមនុស្សដែលខ្លួនចូលចិត្តអមជាមួយពាក្យពេចន៍ដ៏មានអត្ថន័យទៀតធ្វើឱ្យហ្វេនៗដទៃទៀតលើកឡើងថា ពេជ្រ វត្តីសារ៉ាវឌ្ឍី មានសំណាងណាស់មានហ្វេនពិតៗប្រកបដោយគុណភាពហ៊ានធ្វើគ្រប់បែបយ៉ាងសូម្បីឈឺសាច់ខ្លួនឯងក៏ព្រម។May be an image of 1 person

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានសាងភាពលេចធ្លោខ្លាំងលើវិស័យបវរកញ្ញាបន្ទាប់ពីក្លាយជាម្ចាស់មកុដ Miss Grand Cambodia 2022 និងបានតំណាងប្រទេសចូលប្រកួតឆាកអន្តរជាតិជាប់លំដាប់រងទី៥នៅក្នុងកម្មវិធីដែលជាប្រវត្តិសាស្រ្តរបស់កម្ពុជាលើឆាក Miss Grand International។ ក្រោយទទួលបានផ្លែផ្កាបវរកញ្ញារូបនេះកាន់តែមានភាពល្បីរន្ទឺក្នុងអាជីពសិល្បៈទទួលបានការងារទាំងក្នុងនិងក្រៅប្រទេស៕