នាយកកម្មវិធីប្រកួតបវរកញ្ញានីការ៉ាហ្គ័រលោកស្រី Karen Celebertti បានចុះចេញពីតំណែងរយៈពេល ១០ ថ្ងៃបន្ទាប់ពីលោកស្រីត្រូវបានគេចោទប្រកាន់ពីបទក្បត់ជាតិ។ ប៉ូលិសនីការ៉ាហ្គ័របាននិយាយថាលោកស្រីយកកម្មវិធីប្រកួតសម្រស់ដើម្បីប្រឆាំងរដ្ឋាភិបាល។ ការចោទប្រកាន់នេះត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីបវរកញ្ញានីការ៉ាហ្គ័រ Sheynnis Palacios ក្លាយជាម្ចាស់មកុដ Miss Universe លើកទី៧២លើទឹកដី El Salvador ។Miss Universo acepta renuncia de Karen Celebertti y descarta acuerdo con  otra «franquicia afiliada» en Nicaragua – Artículo 66

បន្ទាប់ពីបវរកញ្ញាតំណាងប្រទេសឈ្នះក្នុងការប្រកួតប្រជាជននីការ៉ាហ្គ័រាប់ពាន់នាក់បានដើរតាមផ្លូវដើម្បីអបអរសាទរភាពជោគជ័យដែលមិននឹកស្មានដល់របស់ Sheynnis Palacios ឈ្នះមកុដបវរកញ្ញាចក្រវាឡ ព្រោះវាជាលើកទីមួយហើយដែលនីការ៉ាហ្គាបានឈ្នះការប្រកួតនេះ។

មនុស្សជាច្រើនបានគ្រវីទង់ជាតិពណ៌ខៀវ និងសផ្លូវការរបស់ប្រទេស ដែលបានជាប់ពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងរដ្ឋាភិបាលដែលបានសាយភាយពេញប្រទេសក្នុងឆ្នាំ ២០២៨ មុនពេលត្រូវបានគាបសង្កត់យ៉ាងឃោរឃៅ។ រដ្ឋាភិបាលរបស់ប្រធានាធិបតី Daniel Ortega ដែលកាន់អំណាចតាំងពីឆ្នាំ ២០០៧ ដំបូងបានចេញសេចក្តីថ្លែងការណ៍មួយស្វាគមន៍ជ័យជម្នះរបស់ Sheynnis Palacios ជាមួយនឹង “មោទនភាព និងសេចក្តីរីករាយ” ។ ប៉ុន្តែភ្លាមៗនោះ បានប្រែក្លាយប្រឆាំងនឹងនាង និងអ្នកដែលជាប់ពាក់ព័ន្ធរៀបចំកម្មវិធីប្រកួត នៅពេលដែលរូបថតរបស់នាងគ្រវីទង់ជាតិនៅឯបាតុកម្មប្រឆាំងរដ្ឋាភិបាលឆ្នាំ ២០១៨។Who is Sheynnis Palacios? Here's Miss Universe 2023's age, boyfriend,  parents, education, hobbies, best photos, Instagram followers - Masala

ម្ចាស់មកុដ Miss Universe លើកទី៧២ មិនបានត្រឡប់ទៅនីការ៉ាហ្គ័រវិញទេចាប់តាំងពីបានគ្រងមកុដបវរកញ្ញាចក្រវាឡ ហើយប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា លោកស្រី Karen Celebertti និងកូនស្រី ត្រូវបានបដិសេធមិនឱ្យចូលប្រទេសនីការ៉ាហ្គ័រឡើយ ដោយបង្ខំឱ្យពួកគេហោះហើរទៅកាន់ម៉ិកស៊ិក។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏និយាយផងដែរថា ប៉ូលិសសបានចាប់ខ្លួនស្វាមី និងកូនប្រុសរបស់លោកស្រី Karen ដែលជាសហម្ចាស់សិទ្ធិផ្តាច់មុខ Miss Universe ក្នុងស្រុក។ អ្នកទាំងបីត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ។ សេចក្តីថ្លែងការណ៍របស់ប៉ូលិសបាននិយាយថា ពួកគេបានចូលរួមក្នុង “សកម្មភាពភេរវករនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យ” ដែលជាការយោងទៅលើការតវ៉ាប្រឆាំងរដ្ឋាភិបាលឆ្នាំ២០១៨ ។Directora de Miss Nicaragua anunció su retiro de la organización

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើ X អតីត Twitter លោកស្រី Karen បានទទូចថាមិនដែលមាននយោបាយណាមួយពាក់ព័ន្ធនឹងការប្រលងសម្រស់ដែលនាងបានរៀបចំនោះទេ។

អ្នកកាសែតជើងចាស់ Nicaraguan ម្នាក់ដែលស្ថិតក្នុងចំណោមអ្នករិះគន់រដ្ឋាភិបាលចំនួន ២២២ នាក់ដែលត្រូវបានរត់ទៅសហរដ្ឋអាម៉េរិកកាលពីដើមឆ្នាំ២០២៣បាននិយាយថាខ្លួនសង្ឃឹមថាការលាលែងពីតំណែងរបស់លោកស្រី Karen នឹងនាំឱ្យមានការដោះលែងស្វាមីនិងកូនប្រុសរបស់គាត់៕Miss Nicaragua Sheynnis Palacios wins Miss Universe crown | International |  EL PAÍS English