ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាកម្លាំងជំនាញស្រាវជ្រាវជាបន្ទាន់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ទៅលើករណីហិង្សារវាងស្រ្តីមួយក្រុមវាយទាត់ធាក់ទៅលើស្រ្តីម្នាក់ទៀតដែលកំពុងដេកដួលក្នុងបន្ទប់។
ជាមួយនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ក៏បានអំពាវនាវប្រជាពលរដ្ឋជួយសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ចដើម្បីស្វែងរកទីតាំងដែលមានអំពើហិង្សានោះ ដោយករណីនេះដោយមិនអាចលើកលែងបានទេ៕














