កន្ទួលស្បែកដែលរលាករ៉ាំរ៉ៃនិងរមាស់ខ្លាំង ជារឿយៗវាកើតឡើងពោះមនុស្សគ្រប់ភេទ និងគ្រប់វ័យ ហើយភាគច្រើនកើតមានលើរាងកាយ ឬកន្លែងផ្សេងៗនៃរាងកាយ។ ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលដឹង និងយល់អំពីរោគសញ្ញាកើតឡើងនេះ ឬប្រហែលជាមិនដឹងថាខ្លួនមានជំងឺនេះក៏អាចថាបាន។ ដូច្នេះបើអ្នកមិនបានទទួលការព្យាបាលត្រឹមត្រូវទេនោះ កន្ទួលរមាស់លើស្បែកនេះអាចបណ្តាលឱ្យមានជំងឺអាឡែស៊ី ឬជំងឺថ្លើមជាដើម។

១.រោគសញ្ញាកន្ទួលរមាស់ចំពោះអ្នកមានជំងឺថ្លើមដូចជា៖ រមាស់ច្រើនកន្លែង ឬរមាស់ពេញដងខ្លួន រមាស់ខ្លាំងតាមអវយវៈ ជាពិសេសគឺនៅលើបាតដៃ និងបាតជើង រមាស់កាន់តែខ្លាំងនៅពេលល្ងាច និងនៅពេលយប់ ដែលវានឹងរំខានដល់ដំណេករបស់អ្នក។ ហើយវានឹងកើតឡើងកាន់តែខ្លាំងនៅពេលអ្នកមករដូវ ឬអ្នកមានផ្ទៃពោះក្នុងសប្ដាហ៍ដំបូងៗ ប៉ុន្តែវានឹងបាត់ទៅវិញនៅពេលយើងអេះ ដោយពេលខ្លះវាអាចឡើងពង ឬពកលើស្បែក ដែលអាចធ្វើឱ្យអ្នកច្រឡំវាជាមួយជំងឺស្បែកធម្មតា។Itching: What's Causing Your Itchy Skin? (with Pictures)

២.រោគសញ្ញាកន្ទួលរមាស់ចំពោះអ្នកមានជំងឺអាឡែស៊ីដូចជា៖ អាឡែស៊ីនឹងអាហារ សត្វល្អិតទិច ល្អងធូលី និងថ្នាំពេទ្យ រួមជាមួយការរលាកស្បែករ៉ាំរ៉ៃ ស្បែកស្ងួត ជំងឺស្បែកដូចជាត្រអក ប្រតិកម្មទៅនឹងសារជាតិគីមី គ្រឿងសម្អាង និងសារធាតុដទៃទៀត។ ជំងឺអាឡែស៊ីនេះក៏អាចបណ្តាលឱ្យមាន ជំងឺមហារីក ជំងឺដែលអាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងជំងឺទឹកនោមផ្អែមជាដើម។Cold weather brings itchy, irritated, dry and scaly skin – here's how to  treat eczema and other skin conditions and when to see a doctor

មូលហេតុដែលមានកន្ទួលរមាស់លើស្បែកនេះកើតឡើងគឺដោយសារ កត្តាហ្សែន ឬកត្តាបរិស្ថាន ដែលវាវិវត្តន៍ភាពមិនប្រក្រតីនៃស្បែករួមជាមួយនឹងភាពមិនធម្មតានៃប្រព័ន្ធភាពស៊ាំរបស់រាងកាយ ក៏ដូចជាកត្តាជំរុញទូទៅរួមមានកំដៅខ្លាំង ឬអាកាសធាតុត្រជាក់។ សារធាតុគីមីមួយចំនួននៅក្នុងសំលៀកបំពាក់ ឬការប៉ះពាល់នឹងសារធាតុដែលបណ្តាលឱ្យរលាកជាដើម៕Rash: 22 Common Skin Rashes, Pictures, Causes & Treatment
ប្រភព៖sanook