ប្រទេសឥណ្ឌូណេស៊ី ៖ នាយករដ្ឋមន្ត្រីប្រទេសជប៉ុន និងចិន បានបង្ហាញគំនិតផ្ទុយគ្នាពាក់ព័ន្ធនឹងប្រទេសចិនហាមនាំចូលអាហារសមុទ្រគ្រប់ប្រភេទពីជប៉ុន ក្នុងអំឡុងពេលមេដឹកនាំទាំងពីររូបជួបគ្នាលើកដំបូងមុនកិច្ចប្រជុំអាស៊ានបូក៣ ក្រោយពីជប៉ុនបានបង្ហូរទឹកលាយសារធាតុវិទ្យុសកម្មចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។Japan's Kishida urges China premier to end import ban over Fukushima water

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងនាយករដ្ឋមន្ត្រីចិន លោក Li Qiang បានជជែកគ្នារយៈពេលខ្លី មុនពេលចូលរួមកិច្ចប្រជុំអាស៊ានបូក៣ រួមមាន បណ្តាប្រទេសសមាជិកអាស៊ាន រួមទាំងប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ។ មេដឹកនាំជប៉ុនបានស្នើឱ្យចិនលុបចោលវិធានការហាមនាំចូលអាហារសមុទ្រគ្រប់ប្រភេទពីជប៉ុន និងសុំឱ្យចិនធ្វើអ្វីមួយផ្អែកតាមវិទ្យាសាស្ត្រ ។ មេដឹកនាំជប៉ុនបញ្ជាក់ថា នឹងផ្តល់ទិន្នន័យជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការបង្ហូរទឹកលាយសារធាតុវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលចាប់ផ្តើមតាំងពីថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៣ ។Japan Prime Minister Fumio Kishida Has Contact with Chinese Premier Li Qiang  in Jakarta - The Japan News

សារព័ត៌មានចិនស៊ីនហួរចុះផ្សាយថា នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានប្រាប់មេដឹកនាំជប៉ុនឱ្យទទួលខុសត្រូវលើការបង្ហូរទឹកកខ្វក់ និងសូមឱ្យជប៉ុនអនុវត្តតាមការប្តេជ្ញាចិត្តជាអន្តរជាតិ ។ លើសពីនេះ ជប៉ុនត្រូវពិភាក្សាជាមួយប្រទេសជិតខាង និងប្រទេសពាក់ព័ន្ធផងដែរ ហើយចិនសង្កត់ធ្ងន់ថា ការបង្ហូរទឹកចូលក្នុងមហាសមុទ្រអាចប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្ររបស់ពិភពលោក និងសុខភាពមនុស្ស ។Kishida meets Chinese premier for first talks since water release - The  Japan Times

ចំណែករដ្ឋាភិបាលជប៉ុនលើកឡើងថា នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានថ្លែងក្នុងអំឡុងពេលលោកជួបជាមួយមេដឹកនាំចិនថា ប្រទេសជប៉ុនមានការយល់ស្របពីសហគមន៍អន្តរជាតិពាក់ព័ន្ធនឹងសុវត្ថិភាពនៃការបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហើយជប៉ុនសន្យាថា នឹងអធិប្បាយអំពីរឿងនេះដោយបើកចំហ ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងនាយករដ្ឋមន្ត្រីចិន លោក Li Qiang បានជួបគ្នាក្នុងឋានៈជានាយករដ្ឋមន្ត្រីលើកដំបូង ក្រោយពីលោក Li Qiang ទទួលបានតំណែងកាលពីខែមីនា ឆ្នាំ២០២៣ ។ លោក Fumio Kishida លើកឡើងថា ប្រទេសទាំងពីរចាំបាច់ត្រូវរក្សាទំនាក់ទំនងជាមួយគ្នាប្រកបដោយការស្ថាបនា និងស្ថិរភាព ៕ ប្រភព ៖ Nation World News