បរទេស៖ យោងតាម The Elec ដែលជាក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េកំពុងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍអេក្រង់គ្មានព្រំដែនទាំងស្រុង ដោយលុបបំបាត់នូវដែនកំណត់រវាងអេក្រង់ និងស៊ុម រួមផ្សំជាមួយនឹងប្រព័ន្ធកាមេរ៉ាលាក់នៅក្រោមអេក្រង់ជំនាន់ថ្មី។Samsung's San Jose Headquarters Amenities Help Ease Commute for Employees -  Samsung US Newsroom

ដូច្នេះហើយបច្ចុប្បន្ន Samsung បានធ្វើការស្រាវជ្រាវលើបច្ចេកវិទ្យា laminated ក៏ដូចជា edge brightness និងបានធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាកាមេរ៉ានៅក្រោមអេក្រង់ដើម្បីបង្កើនផ្ទៃបង្ហាញ។ ក្រុមហ៊ុនក៏ជឿជាក់ផងដែរថា ស្មាតហ្វូនដែលបំពាក់អេក្រង់គ្មានគែម នឹងក្លាយជាជំហានបន្ទាប់ក្នុងការរចនាស្មាតហ្វូនថ្មី។

ក្រុមហ៊ុន Samsung ក៏កំពុងស្រាវជ្រាវស្មាតហ្វូនដែលមានអេក្រង់រំកិល នឹងធ្វើឱ្យផលិតផលនេះស្តើងជាងមុន និងងាយស្រួលកាន់ ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Samsung លោក Jung Yong-Wook បាននិយាយថា ស្មាតហ្វូនដែលមានអេក្រង់ OLED និងត្រូវបានដាក់លក់នៅលើទីផ្សារក្នុងរយៈពេល ២-៣ ឆ្នាំខាងមុខ។Samsung Galaxy S23 Ultra, S23+, S23 and Galaxy Book3: Specs, Price, Release  Date | WIRED

ទោះជាយ៉ាងណាក៏ដោយ អេក្រង់ដែលគ្មានគែមមិនមែនជាកិច្ចការងាយស្រួលនោះទេសម្រាប់ Samsung។ ដូចនេះហើយ Samsung នឹងប្ដេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍ទូរស័ព្ទដែលមិនមានគែម បង្កើនទំហំអេក្រង់ និងកែលម្អបទពិសោធន៍ពេលមើលវីដេអូ ឬលេងហ្គេម ដើម្បីតម្រូវចិត្តអតិថិជននូវអ្វីដែលថ្មីៗ៕
ប្រភព៖vnexpress