មហារីកសុដន់ គឺជាជំងឺមួយដែលគ្រោះថ្នាក់បំផុតសម្រាប់មនុស្សស្រី វាអាចបណ្តាលឱ្យបាត់បង់ជីវិត ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលានោះ។ ដូច្នេះដើម្បីការពារជំងឺគ្រោះថ្នាក់នេះ យើងត្រូវដឹងរោគសញ្ញាមួយចំនួនដូចខាងក្រោម៖

១.ចុងសុដន់ប្រែប្រួល៖ សញ្ញាដំបូងនៃជំងឺមហារីកសុដន់នោះ គឺចុងសុដន់ចាប់ផ្តើមប្រែប្រួល អាចថាចុងសុដន់លឹបចូលក្នុង ឬជ្រីវជ្រួញ។

២.ហូរឈាម ឬចេញទឹកថ្លាៗតាមចុងសុដន់៖ ការហូរទឹករងៃ លាយជាមួយឈាមតាមចុងសុដន់ គឺជារោគសញ្ញាមួយដែលអ្នកមហារីកសុដន់គ្រប់ដំណាក់កាលទាំងអស់តែងជួបប្រទះ។Breast Cancer Symptoms - Miskawaan Integrative Cancer Care

៣.មានដុំក្នុងសុដន់៖ ដុំពកនៅក្នុងសុដន់ ឬតំបន់ក្លៀក រួចហើមនៅជុំវិញសុដន់ និងក្លៀករយៈពេលមួយខែ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់។

៤.ចេញអុជនៅស្បែកសុដន់៖ ស្បែកសុដន់ឡើងប្រេះស្រកា ឬរបកស្បែកចុងសុដន់ និងមានចេញស្នាមអុជតូចៗនៅសុដន់។5 Signs of Breast Cancer That Should Cause Concern - ZenOnco.io

៥.ឈឺចាប់សុដន់ ឬក្បាលដោះ៖ បើមានឈឺក្នុងក្លៀក ឬសុដន់ មិនមែនបណ្ដាលពីការមកវដ្តរដូវទេ នោះគឺជាសញ្ញានៃជំងឺមហារីកសុដន់ហើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ច័យជាបន្ទាន់៕ ប្រភព៖sanook