មានស្រុកកំណើតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប អ្នកនាង វួចហ៊ីវ បច្ចុប្បន្នមានវ័យ២៦ឆ្នាំ ទទួលបានការអប់រំត្រឹមថ្នាក់ទី១២។ បន្ទាប់ពីបញ្ឃប់ការសិក្សារូបនាងបានបំរើការងារនៅអាហារដ្ឋានមួយកន្លែង ហើយមកទល់ពេលនេះស្រ្តីវ័យក្មេងរូបនេះបានកសាងជីវិតគ្រួសារនិងទទួលបានកូនម្នាក់អាយុ២ខួបជាចំណងដៃ។ ដើម្បីតួនាទីជាម្តាយមើលថែទាំកូន អ្នកនាង វួចហ៊ីវ សម្រេចចិត្តឈប់បំរើការងារមកបំពេញតួនាទីជាស្រ្តីមេផ្ទះម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKGFYM6A3e0G8tnHER1e1kexsyDlRJle0ze0cmnc2YYQqyelQfJFBOZg7_u2I4JowtqH9auqD7B8txc54IdrvUdZ6OPW4Xl6T17MqECMqaP9EeaED9z73C4uGXbgvSTHOLsl5uqKCduARRFlWbHRsCC8FBUQrnB_VHezw6_PVfo2Yluh75_EV9ICBigKg/s1280/photo_2023-08-16_15-03-46.jpg

ដោយសារតែចង់បង្កើនប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារតែគិតថាខ្លួនឯងមានរូបឆោមមិន ស្រស់ផូរផង់ដូចអ្នកដទៃ មានតែសំឡេងដែលមានភាពខុសប្លែកពីអ្នកដទៃទៀត និងចង់ឱ្យគេស្គាល់ខ្លះនៅលើបណ្តាញសង្គមដើម្បីរកស៊ីទៅថ្ងៃក្រោយទើបអ្នកនាង វួចហ៊ីវ ចាប់ផ្តើមបញ្ចូលសំឡេងសម្រាយរឿង។ ការចាប់ផ្តើមដំបូងជាអ្នកសម្រាយរឿងអ្នកខេត្តកែបរូបនេះមិនទទួលបានភាពជោគជ័យនោះទេដោយអ្នកនាង វួចហ៊ីវ គិតថាសំឡេងរបស់ខ្លួនមិនស៊ីនៅការសម្រាយរឿងទើបចាប់ផ្តើមបញ្ចូលសំឡេងតុក្កតាបែបកំប្លែងៗវិញម្តង ដែលសកម្មភាពបង្វែរមាតិកានេះចាប់ផ្តើមមានអ្នកទស្សនាជាបន្តបន្ទាប់ ជាពិសេសវីដេអូតុក្កតាកំប្លែងនិយាយពី«ឡានក្នុងក្តីស្រមៃ» និង «TVក្នុងក្តីស្រមៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi69bDxGkT_R-o-D4799N-N3KZ6GMG64FlTMlflbfaAgFEjuLcxb_AQs2VI8SfZhiFENtjohMQ2OZeGSp7Icc5ZBHrJQqyfDvq6UetO6wnmsnQYghx1oQ8tn_p1SmiwqZ1QtMOpf0raqwXUPwSS2WmHZAwtss5q-Y0gbRATNT6IFCCnFIT5sYK7mpF5Yss/s1280/photo_2023-08-16_15-03-49.jpg

មុនដំបូងគ្រាន់តែចង់ឱ្យមានអ្នកស្គាល់ច្រើនដើម្បីអាចប្រកបរបរបន្ថែមពីស្រ្តីមេផ្ទះមិននឹកស្មានថាមានសន្ទុះផ្ទុះខ្លាំងលើសពីការរំពឹងទុកប្រហែលអាចជាចាប់ជាអាជីពនេះជាបន្តទៀត។ នេះជាការលើកឡើងរបស់អ្នកបញ្ចូលសំឡេងរូបនេះ។ អ្នកនាង ព្រំ វួចហ៊ីវ បានប្រាប់ KBN News ថា ការបញ្ចូលសំឡេងនេះគឺខ្លួនធ្វើតាមបែបធម្មជាតិ នឹកឃើញអ្វីនិយាយហ្នឹងដូច្នេះមិនសូវមានសំពាធក្នុងការធ្វើទេហើយសប្បាយចិត្តក្នុងការងារនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzrdVkvenZ2mqyd-InmaMY2-DvWUrOl_oXsbOPSpuIhVoJHdTzUkZtTdyJPVkTSmGWH23nto4oHlgECKIus7RyxUoFa5f5ksIVeANDQXVQ_GVQrwnBXtQBpvQQr1bcg0GQXozZjxfOHsU_39OcsKvXilNrOgJepDr4qbse6hQlISFjH6UC3CPrvNX9zpA/s487/Screenshot%202023-08-19%20114015.jpg

អ្នកបញ្ចូលសំឡេងតុក្កតាឡានក្នុងក្តីស្រមៃនេះបន្តទៀតថា កម្លាំងចិត្តដ៏ធំបំផុតដែលជំរុញឱ្យខ្លួនបង្ហាញមុខជាអ្នកបញ្ចូលសំឡេងនៅលើបណ្តាញសង្គមនេះគឺបានមកពីក្រុមគ្រួសារផ្ទាល់ដែលបានលើកទឹកចិត្តនិងថាឱ្យធ្វើអ្វីដែលខ្លួនស្រលាញ់ទោះបីបានចំណូលឬមិនបានចំណូលក៏ដោយយ៉ាងហោចណាស់បានបទពិសោធន៍ ទើបខ្លួនហ៊ានដាក់ចិត្តដាក់កាយធ្វើដល់សព្វថ្ងៃ ហើយការធ្វើនេះអាចឱ្យស្វែងរកអ្វីដែលថ្មីៗសម្រាប់ខ្លួនឯង បង្ហាញភាពជាខ្លួនឯង៕