សហរដ្ឋអាមេរិក ៖ ការផឹកទឹក គឺជារឿងមួយសំខាន់សម្រាប់រាងកាយរបស់យើង ប៉ុន្តែការផឹកទឹកច្រើនលើសលប់ពេក វាអាចធ្វើឱ្យប៉ះពាល់ដល់រាងកាយច្រើនជាងផ្តល់នូវគុណសម្បត្តិ ។ ជាក់ស្តែង មានស្ត្រីជនជាតិអាមេរិកម្នាក់ឈ្មោះ Ashley Summers មានអាយុ៣៥ឆ្នាំ និងមានកូនចំនួន២នាក់ ដែលរស់នៅរដ្ឋ Indiana បានស្លា.ប់បា.ត់បង់ជីវិ.ត ក្រោយពីនាងបានផឹកទឹកអស់ប្រមាណ២លីត្រក្នុងរយៈពេលត្រឹមតែ២០នាទី ។35-Year-Old US Woman Dies After Drinking 2 Litres Of Water In 20 Minutes

ហេតុការណ៍នេះកើតឡើងខណៈពេលអ្នកនាង Ashley Summers បានធ្វើដំណើរទៅកម្សាន្តនៅបឹង Freeman ក្នុងរដ្ឋ Indiana ពេលនោះ នាងមានអារម្មណ៍ថា ឈឺក្បាល និងស្រេកទឹកខ្លាំង ។ ដូច្នេះ នាងក៏បានផឹកទឹកអស់ប្រមាណ២លីត្រ ហើយពេលនាងធ្វើដំណើរមកដល់ផ្ទះវិញ នាងក៏បាត់បង់ស្មារតីនៅកន្លែងចតរថយន្ត ។ គេសង្កេតឃើញថា នាងមានអាការៈហើមខួរក្បាលធ្ងន់ធ្ងរ ក្រោយមក នាងក៏បានស្លា.ប់នាពេលបន្ទាប់ ។

ក្រុមគ្រូពេទ្យបានវិនិច្ឆ័យថា មូលហេតុបណ្តាលឱ្យនាងស្លា.ប់បែបនេះ គឺអាចមកពីនាងពុលទឹក ព្រោះមានទឹកក្នុងរាងកាយច្រើនខ្លាំងពេក និងគ្មានជាតិសូដ្យូមគ្រប់គ្រាន់ ។ ដូច្នេះ វានឹងបង្កគ្រោះថ្នាក់ដល់អ្នកដែលផឹកទឹកក្នុងបរិមាណច្រើនជ្រុល ហើយលើសពីរាងកាយគួរទទួលបានក្នុងរយៈពេលខ្លីៗ ។ វាបណ្តាលឱ្យសារធាតុអេឡិចត្រូលីត និងទឹកនៅក្នុងរាងកាយគ្មានតុល្យភាព ជាពិសេស សូដ្យូមបានដើរតួនាទីសំខាន់ក្នុងការរក្សាទំនាក់ទំនងរវាងកោសិកាផ្សេងៗ ។Indiana mom of two dies from drinking too much water

ហេតុការណ៍នេះ គឺជាឧទាហរណ៍មួយសម្រាប់ដាស់តឿនទៅកាន់មនុស្សទូទៅ ជាពិសេស នៅពេលអាកាសធាតុក្តៅខ្លាំង ការផឹកទឹកគឺជារឿងសំខាន់ណាស់ ។ សូមឱ្យយើងទាំងអស់គ្នាផឹកទឹកក្នុងបរិមាណសមល្មម និងគួរផឹកទឹកបន្តិចម្តងៗ កុំទាន់បង្ខំខ្លាំង ដើម្បីសុវត្ថិភាពអាយុជីវិតរបស់យើង ៕ ប្រភព ៖ Starvingtime