បរទេស៖ នៅថ្ងៃទី ៦ ខែសីហា លោក Elon Musk បានរៀបរាប់ពីផែនការនៃការប្រកួតក្បាច់គុនក្នុងទ្រុងរបស់ខ្លួននៅលើបណ្តាញសង្គម X ដែលជាអតីត Twitter ហើយគាត់បានប្រកាសថានឹងប្រើប្រាស់ប្រាក់ចំណូលទាំងអស់ពីកម្មវិធី X ដើម្បីបរិច្ចាកសប្បុរសធម៌សម្រាប់អតីតយុទ្ធជន។
មហាសេដ្ឋីដើមកំណើតអាហ្វ្រិកខាងត្បូងរូបនេះបាននិយាយថា ជារៀងរាល់ថ្ងៃគាត់បាន លើសទម្ងន់ ដោយសារគាត់មិនមានពេលហាត់ប្រាណ ដូចនេះគាត់ក៏បានលើសទម្ងន់ និងណែនាំអ្នកប្រើប្រាស់ឱ្យធ្វើតាមនៅក្នុងវគ្គសាកល្បងនៃមុខងារផ្សាយផ្ទាល់របស់ X។
មិនយូរប៉ុន្មាននាយកប្រតិបត្តិ Meta លោក Mark Zuckerberg ក៏បានឆ្លើយតបនៅលើបណ្តាញសង្គម Threads ថាគាត់ “បានត្រៀមខ្លួនរួចរាល់ហើយ” ។ លោក Mark ក៏បានបន្តទៀតថា ពួកយើងនឹងរៀបចំការប្រកួតជាផ្លូវការនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៣ ដែលនេះនឹងក្លាយជាកាលបរិច្ឆេទនៃការប្រយុទ្ធដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពិភពលោក។ គោលបំណងនៃការប្រកួតក្នុងទ្រុងរបស់មហាសេដ្ឋីទាំងពីររូបនេះ គឺដើម្បីធ្វើការបរិច្ចាគសប្បុរសធម៌។
យោងតាមលោក Dana White ប្រធានអង្គការក្បាច់គុន UFC បានឱ្យដឹងថា ការប្រយុទ្ធគ្នារវាងមហាសេដ្ឋីទាំងពីរនេះត្រូវបានប៉ាន់ប្រមាណថានឹងនាំមកនូវប្រាក់ចំណូលលើសពីមួយពាន់លានដុល្លារ៕ ប្រភព៖vnexpress










