សុខភាពបេះដូង មិនទាល់តែអ្នកជំងឺទើបត្រូវយកចិត្ដទុកដាក់នោះទេ ចំពោះអ្នកមានសុខភាពធម្មតាក៏ត្រូវខ្វាយខ្វល់ និងការពារឱ្យបានល្អ ព្រោះថាជំងឺបេះដូងគឺជាជំងឺដែលគ្រោះថ្នាក់ ហើយពិបាកព្យាបាលនៅពេលដែលកើតមាន។ ដូច្នេះអ្វីដែលសំខាន់ យើងត្រូវចេះថែរក្សាសុខភាពបេះដូងបានឱ្យល្អដោយការទទួលទានអាហារមួយចំនួនដូចខាងក្រោម៖
១.ស៊ុត៖ ស៊ុតមានប្រូតេអ៊ីនច្រើន និងល្អសម្រាប់សុខភាព។ យោងតាមការសិក្សាបានឱ្យដឹងថា ការទទួលទានស៊ុតមួយគ្រាប់ក្នុងមួយថ្ងៃអាចជួយកាត់បន្ថយកម្រិតនៃជាតិខ្លាញ់មិនល្អ ជួយសម្អាតសរសៃឈាមបេះដូង និងបង្កើនកម្រិតនៃជាតិខ្លាញ់ល្អក្នុងរាងកាយ។
២.ផ្លែប៊ឺ៖ ផ្លែប៊ឺមានជាតិខ្លាញ់ច្រើន និងមានសារធាតុចិញ្ចឹមដែលល្អសម្រាប់រាងកាយ ដូចនេះការទទួលទានផ្លែប៊ឺនឹងទទួលបានថាមពលខ្ពស់ ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។![]()
៣.គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិដូចជា គ្រាប់អាល់ម៉ុន សណ្តែកសៀង សណ្តែកខ្មៅ គ្រាប់ល្ងខ្មៅ គ្រាប់ល្ងស និងគ្រាប់ធញ្ញជាតិផ្សេងទៀត មានវីតាមីននិងខ្លាញ់ខ្ពស់ដែលល្អសម្រាប់រាងកាយ ដូច្នេះហើយ អ្នកគួរតែជ្រើសរើសទទួលទានគ្រាប់ធញ្ញជាតិទាំងនេះជារៀងរាល់ថ្ងៃ ដើម្បីជំនួយដល់ប្រព័ន្ធរំលាយអាហារ និងការពារបេះដូង។
៤.ត្រីសមុទ្រ៖ ត្រីសាម៉ុន ត្រីធូណាក្រហម ត្រីសាឌីន និងត្រីសមុទ្រដទៃទៀត ត្រូវបានគេកត់សម្គាល់ឃើញថាមានជាតិខ្លាញ់ធម្មជាតិដ៏ល្អសម្រាប់រាងកាយ ដែលវាជួយដល់ឈាមឱ្យរត់បានល្អ និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។
៥.ប្រេងអូលីវ៖ ប្រេងអូលីវគឺល្អបំផុតក្នុងការចំអិនអាហារដែលវាមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព ដូចជា ការពារបេះដូង ការពារថ្លើម កាត់បន្ថយសម្ពាធឈាមឡើងខ្ពស់ និងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ…ជាដើម៕
ប្រភព៖sanook










