ប្រទេសឥណ្ឌា៖ លោក Bharat Jain គឺជាអ្នកសុំទានដែលមានជាងគេបំផុតនៅលើពិភពលោក ដោយបច្ចុប្បន្នទ្រព្យសម្បត្តិរបស់គាត់មានរហូតដល់ ១ លានដុល្លារ ដែលបានមកពីភាពសប្បុរសរបស់អ្នកឆ្លងកាត់។ ទោះបីជាលោកក្លាយជាសេដ្ឋីក៏ដោយ Bharat នៅតែដើរសុំទានតាមដងផ្លូវក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌាជារៀងរាល់ថ្ងៃ។

ខណៈពេលដែលមនុស្សជាច្រើននៅក្នុងប្រទេសឥណ្ឌាត្រូវធ្វើការច្រើនម៉ោងក្នុងមួយថ្ងៃដើម្បីរកប្រាក់ ២០០-៣០០ រូពី (ដែលស្មើនឹង ២,៣ ដុល្លារ) ដោយឡែកលោក Bharat រកប្រាក់បាន ២,០០០-២,៥០០ រូពី (ដែលស្មើនឹង ២០,៣០ ដុល្លារ) ពីការសុំទានក្នុងរយៈពេល ១០ ទៅ ១២ ម៉ោងប៉ុណ្ណោះ។ ក្នុងមួយខែលោក Brahat រកបានពី ៦០,០០០ ទៅ ៧៥,០០០ រូពី (ស្មើនឹងជាង ៨០០ ទៅ ៩០០ ដុល្លារ) ក្រៅពីមុខរបរសុំលុយ គាត់ក៏មានហាងជួលពីរកន្លែងនៅ Thane ជាមួយនឹងប្រាក់ចំណូល ៣០,០០០ រូពី (ជាង ៣០០ ដុល្លារ) ក្នុងមួយខែ រួមជាមួយផ្ទះពីរបន្ទប់គេងរបស់គាត់នៅទីក្រុងបុមបៃមានតម្លៃជាង ១២ លានរូពី (ស្មើនឹងជាង ១៤ ម៉ឺនដុល្លារ)។

សព្វថ្ងៃ លោក Brahat រស់នៅជាមួយប្រពន្ធ កូនប្រុសពីរនាក់បងប្អូន និងឪពុកនៅទីក្រុង Mumbai ។ ដោយសារទ្រព្យសម្បត្តិ ១ លានដុល្លារ កូនៗរបស់គាត់មិនត្រូវរងទុក្ខវេទនាដូចឪពុកទេ ដែលកូនរបស់គាត់អាចចូលរៀននៅសាលាលំដាប់ៗនៃប្រទេសឥណ្ឌា។ សមាជិកគ្រួសារផ្សេងទៀតរបស់គាត់ក៏មានហាងលក់សម្ភារៈ ការិយាល័យ ភោជនីយដ្ឋាន ជាដើម។ ដូច្នេះហើយ មនុស្សជាច្រើនបានណែនាំគាត់ឱ្យឈប់សុំទាន។ ទោះជាយ៉ាងណាក៏ដោយលោក Bharat មិនអើពើនឹងដំបូន្មាននេះឡើយ ហើយបានបន្ត “អាជីព” របស់គាត់ជាអ្នកសុំទានរហូត ព្រោះការសុំទានជាប្រភពនៃទ្រព្យសម្បត្តិរបស់គាត់៕

ប្រភព៖cafef.com