យើងគ្រប់គ្នាប្រហែលជាធ្លាប់ដឹងមកហើយថា កីឡាករបាល់ទាត់បុរសដែលមានជាងគេបំផុតលើលោកនោះគឺ Ronaldo, Messi និង Neymar…ជាដើម។ ចុះចំណែកបាល់ទាត់នារីវិញ តើលោកអ្នកដឹងទេ? កីឡាបាល់ទាត់នារីរូបណាខ្លះ ដែលមានជាងគេបំផុតលើពិភពលោកប្រចាំឆ្នាំ២០២៣?
១.Marta Vieira Da Silva៖ វីរនារីរបស់ប្រេស៊ីលរូបនេះ រកចំណូលបាន ៤០ ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ជាមួយនឹងទ្រព្យសម្បត្តិ ១៣ លានដុល្លារ គឺជាកីឡាករស្រីដែលមានជាងគេបំផុតនៅលើពិភពលោក។ Marta ត្រូវបានគេប្រដូចទៅនឹង “មហាក្សត្រយានី” ក្នុងកីឡាបាល់ទាត់នារី ដោយបានឈ្នះ Ballon d’Or ចំនួន ៦ ដង។ នាងក៏ត្រូវបានគេចាត់ទុកជាកីឡាការិនីដែលមានជំនាញបច្ចេកទេសខ្ពស់បំផុតក្នុងការស៊ុតបញ្ចូលទីចំនួន ១១៥ គ្រាប់ និងលេងបាន ១៧៤ ប្រកួត។ ប៉ុន្តែសមិទ្ធផលដ៏ល្អបំផុតរបស់ខ្សែប្រយុទ្ធរូបនេះ គឺតំណែងជើងឯករងនៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០០៧។
២.Wendie Renard៖ កីឡាករសញ្ជាតិបារាំង វ័យ ៣២ ឆ្នាំ រូបនេះរកចំណូលបាន ៤០ ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ១០ លានដុល្លារ ។ ក្នុងកម្រិតជម្រើសជាតិ នាងលេងបាន ១៤៥ ប្រកួត និងស៊ុតបាន ៣៤ គ្រាប់ ហើយបច្ចុប្បន្នជាប្រធានក្រុមជម្រើសជាតិបារាំង។
៣.Amandine Henry៖ កីឡាករបារាំងម្នាក់ទៀត វ័យ ៣៤ ឆ្នាំ រកចំណូលបាន ៣៩ ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រហែល ៧ លានដុល្លារ។ Henry បាន
ឈ្នះពាន Women’s World Cup ជាលើកដំបូងនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដែលជាការប្រកួតចុងក្រោយក្នុងអាជីពរបស់នាង។
៤. Alex Morgan៖ កីឡាបាល់ទាត់នារី វ័យ ៣៤ ឆ្នាំ មានទ្រព្យសម្បត្តិសុទ្ធប្រហែល ៤ លានដុល្លារ។ នាងគឺជាកីឡាករស្រីដ៏ល្បីបំផុតនៅលើពិភពលោក ដោយសារសមត្ថភាពស៊ុតបញ្ចូលទីដ៏ល្អ និងរូបរាងដ៏ស្រស់ស្អាតរបស់គាត់។ បច្ចុប្បន្ន Morgan គឺស្ថិតនៅលំដាប់ទី ១០ ក្នុងការបង្ហាញខ្លួន (២០៦) និងជាគ្រាប់បាល់ទី ៥ ក្នុងការស៊ុតបញ្ចូលទី (១២១) ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមនារីអាមេរិក។
៥. Megan Rapinoe៖ កីឡាបាល់ទាត់នារីរបស់អាមេរិក វ័យ ៣៨ ឆ្នាំ មានទ្រព្យសម្បត្តិសុទ្ធប្រហែល ៣.៧ លានដុល្លារ។ Rapinoe គឺជារូបតំណាងក្នុងកីឡាបាល់ទាត់នារី ដោយឈ្នះមេដាយមាសអូឡាំពិកឆ្នាំ ២០១២ ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៥ និង ២០១៩ រួមជាមួយបាល់មាសនារីផងដែរ។ Rapinoe បានប្រកាសចូលនិវត្តន៍របស់នាងបន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៣ បានបញ្ចប់ ហើយមកទល់នឹងពេលនេះ ខ្សែបម្រើដែលកើតក្នុងឆ្នាំ ១៩៨៥ លេងបាន ១៩៩ ប្រកួត ស៊ុតបញ្ចូលទីបាន ៦៣ គ្រាប់ឱ្យក្រុមនារីអាមេរិក៕
ប្រភព៖vnexpress










