ស្របពេលកំពុងមានរឿងចម្រូងចម្រាស់ក្តៅគគុកទៅលើបណ្តាញសង្គមពីជម្លោះរបស់អ្នកសិល្បៈ ស្រាប់តែលោក ខាំ ភូរិ អ្នកនិពន្ធ និងជាផលិតករជើងចាស់ល្បីឈ្មោះមួយរូបបានលើកឡើងយ៉ាងខ្លីតែមានអត្ថន័យជ្រាលជ្រៅនៃការឈ្លោះគ្នារបស់អ្នកសិល្បៈធ្វើឱ្យមានការពេញចិត្តយ៉ាងខ្លាំងចំពោះការលើកឡើងរបស់លោក។MV បទ «វីរនារី» របស់ ទេព បូព្រឹក្ស អស្ចារ្យខ្លាំង អ្នកដឹកនាំល្បី ខាំ ភូរិ ពោលឱ្យមួយពេញចិត្តបែបនេះ – Popular Magazine

ជឿជាក់ថា រឿងជម្លោះការប្រកែកគ្នាតឹងសរសៃកដាក់គ្នារវាងតារាចម្រៀងល្បីឈ្មោះ វណ្ណដា និងបុរសម្នាក់ដែលជាអ្នកលក់ស្បែកជើងប្រេននិងល្បីឈ្មោះគួរសមបានធ្វើបណ្តាញសង្គមកម្ពុជាផ្ទុះកក្រើកយ៉ាងខ្លាំង និងឈានដល់ការ Live បកស្រាយដំណើរដើមទងជុំវិញបញ្ហានាំឱ្យមានរឿងកើតឡើងជាដើម។ ក្នុងនោះដែរ ការប្រកែកពាក្យនៅលើបណ្តាញសង្គមនៅតែមានរវាងហ្វេនៗភាគីទាំងសង ខណៈតារាចម្រៀង វណ្ណដា មិនមានការបកស្រាយអ្វីទាំងអស់ ហាក់ដូចជាចង់ឱ្យមហាជនយល់ឃើញ និងទៅតាមការគិតរបស់មនុស្សម្នាក់ៗ។លោក​ ខាំ ភូរិ ព្យាយាម​បំផុស​ស្មារតី​ជាតិ​និយម​ ប៉ុន្តែ​កុំ​មាន​ទស្សនៈ​ជ្រុល​និយម​! - Troryorng Media

ពេលកំពុងផ្ទុះរឿងខាងលើនេះ ក៏មានរឿងមួយទៀតនោះគឺអ្នករបាំម្នាក់បានស៊ែរការបង្ហោះរបស់ ជី ដេវីត «ចង់ហូបបបរសាច់នាគ» ថាជាកំពូលតារាច្រណែន និងរោគចិត្តស្រុកខ្មែរ ដែលធ្វើឱ្យមនុស្សជិតដិតនឹងតារាចម្រៀង ជី ដេវីត បង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង រហូតធ្លាយរឿងថានារីរបាំរូបនោះធ្លាប់បានទៅសម្តែងបទ មហានគរ កាលពីប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិកម្ពុជាជាមួយបង់ក្លាដេស ប៉ុន្តែមិនពេញចិត្តលោក ជី ដេវីត នោះទេខណៈនារីនោះជាហ្វេនម្ខាងទៀត និងទៅតាមការអញ្ជើញរបស់គ្រូខ្លួនប៉ុណ្ណោះ និងលើកឡើងទៀតថានាងទៅសម្តែងដើម្បីវប្បធម៌ មិនពេញចិត្តបុគ្គលនោះទេ។ រឿងនេះដែរក៏ធ្វើឱ្យមានការជជែកគ្នាមិនធម្មតាជាពិសេសអ្នកគាំទ្រខាងតារាចម្រៀង ជី ដេវីត មិនពេញចិត្តនិងបានរិះគន់នារីរបាំរូបនេះយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg70glfhTaUQI9xxCh9ftgTqPrIXo6KJjPV2m8HG-WbHun0m7QWYLK8eLGoJVqZmCnVNJ1vlspLdOMPHPw5Zm4dDIqkkK0gm4yEMb7WeTUzbSHbkPYqWZJEI-mdyzWy8RNs66KfPiJYtedDB_B15N5JmPD5-mEAopMbP02DFFOYcnLpBR5VbBl8kqtXVrk/s827/Screenshot%202023-06-20%20160433.jpg

ទន្ទឹមនឹងអ្នកសិល្បៈហាក់មានភាពចម្រូងចម្រាស់គ្នាពេញបណ្តាញសង្គមងាកទៅកាន់គណនី លោក ខាំ ភូរិ អ្នកនិពន្ធ និងជាផលិតករជើងចាស់ល្បីឈ្មោះមួយរូបបានបង្ហោះសារនៅព្រឹកថ្ងៃទី២១ ខែមិថុនា ទោះសំណេរនោះខ្លីពិតប៉ុន្តែបង្កប់អត្ថន័យយ៉ាងធំធេងក្នុងចង្កោមសិល្បៈ។

ផលិតកររូបនេះបានសរសេរថា «ការឈ្លោះគ្នា ការជេរប្រទេចគ្នាក្នុងសង្គមសិល្ប: អាចរីករាលដាលដល់សង្គមទូទៅ និងជាបន្តបន្ទាប់វាអាចក្លាយជាជំងឺសង្គមដែលពិបាកព្យាបាល»។

សំណេរនេះហើយ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមពេញចិត្តនូវការលើកឡើងនេះថាពិតជាមានអត្ថន័យណាស់ព្រោះបច្ចុប្បន្នមនុស្សមួយចំនួនចូលចិត្តប្រើបណ្តាញសង្គមដើម្បីជេរប្រទេចគ្នាពិបាកនឹងព្យាបាលណាស់ដែលអាចធ្វើឱ្យក្លាយជាជំងឺមហារីកមិនអាចព្យាបាលមិនខាន៕