ថ្មីៗនេះវីដេអូមួយនៅលើបណ្តាញសង្គមទិកតុក ធ្វើឱ្យមហាជនសម្តែងក្តីហួសចិត្តជាខ្លាំងក្រោយពីឃើញរូបភាពស្រ្តីបានបីក្មេងមកសុំទានទាំងយប់អធ្រាត្រដែលក្នុងវីដេអូនោះបញ្ជាក់ថានៅទីតាំងតាមដងផ្លូវ Pub Street ខេត្តសៀមរាបដែលជាទីតាំងមានជនបរទេសច្រើនមកលេងកម្សាន្ត។ ការធ្វើបែបនេះអ្នកលេងបណ្តាញសង្គមលើកឡើងថាជាការសុំទានបែបអាជីពកម្ម ហើយអជ្ញាធរខេត្តសៀមរាបគួរពិនិត្យលើករណីនេះព្រោះការធ្វើយ៉ាងអណាធិបតេយ្យបែបនេះពិតជាមានផលប៉ះពាល់ខ្លាំងណាស់ជាពិសេសមុខមាត់ខេត្តសៀមរាបតែម្តង។
គណនី ទិកតុកមួយឈ្មោះ kids shina បានបង្ហោះវីដេអូប្រមាណ៣ថ្ងៃមុនដោយបង្ហាញថាខ្លួនទើសភ្នែក និងអាណិតក្មេងផងព្រោះពេលវេលាដែលថតនោះជិតម៉ោង១១យប់ ប៉ុន្តែជាយកក្មេងៗមកសុំលុយតាមដងផ្លូវ Pub Street ដែលកន្លែងមានភ្ញៀវបរទេសច្រើនការធ្វើបែបនេះពិតជាមិនសមភ្នែកទាល់តែសោះហើយខ្លួនក៏អាណិតក្មេងខ្លាំងដែរ។
វីដេអូនោះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនសម្តែងការពេញចិត្តមិនគួរណាមានហេតុការណ៍នេះកើតឡើង ហើយពួកគេបានលើកឡើងទៀតថា ការធ្វើទង្វើបែបនេះជាលក្ខណៈអាជីវកម្មយកកម្លាំងកុមារមកធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន។ អ្នកខ្លះក៏លើកឡើងទៀតថា ការធ្វើបែបនេះពិតជាមានផលប៉ះខ្លាំងណាស់ទៅដល់មុខមាត់ប្រទេសជាតិ ជាកន្លែងមានភ្ញៀវទេសចរមកកម្សាន្តច្រើនបែរជាត្រូវមានរូបភាពមិនគួរកើតឡើងទៅវិញក្នុងតំបន់ទេសចរណ៍។
អ្នកផ្សេងទៀតក៏បានលើកឡើងថាអជ្ញាធរគួរអើពើនិងមានវិធានការណ៍ជាចាំបាច់មិនអាចទុករឿងនេះបន្តទៀតនោះទេ។
រឿងនេះដែរ លោក តាន់ គីមសួរ ក៏បានលើកឡើងនៅលើបណ្តាញសង្គមរបស់លោកដែរថា «ចប់ ទៅហើយមកវិញ មុខមាត់ខេត្តសៀមរាបទៅជាយ៉ាងណា? នេះមិនមែនជាការសុំទានទេ នេះគឺជាមុខជំនួញមួយដែលជិះជាន់កំលាំងពលកម្មរបស់កុមារ គួរមានវិធានការណ៍ជាមួយក្រុមមេខ្យល់ទាំងនោះឲ្យឱ្យបានធ្ងន់ធ្ងរជាទីបំផុត»៕










