ប្រទេសជប៉ុន ៖ នៅថ្ងៃទី១០ ខែមិថុនា សារព័ត៌មានប្រទេសជប៉ុនបានចុះផ្សាយថា យន្តហោះរបស់ប្រទេសថៃប្រភេទ Airbus A330-300 បានបុកគ្នាជាមួយយន្តហោះមួយគ្រឿងទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ EVA Air នៅអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ។

យន្តហោះប្រភេទ Airbus A330-300 របស់ប្រទេសថៃ ដែលមានជើងហោះហើរឈ្មោះ TG 683 បានហោះហើរចេញពីអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្ពោះទៅកាន់អាកាសយានដ្ឋានសុវណ្ណភូមិ ប្រទេសថៃ បានបុកគ្នាជាមួយយន្តហោះប្រភេទ A330-300 របស់ក្រុមហ៊ុនអាកាសចរណ៍ EVA Air របស់តៃវ៉ាន់ ដែលមានជើងហោះហើរឈ្មោះ BR 183 ហោះសំដៅមកកាន់ទីក្រុងតៃប៉ិរបស់តៃវ៉ាន់ ។No injuries after planes collide on ground at Tokyo's Haneda airport |  Deccan Herald

ក្រសួងគមនាគមន៍ជប៉ុនឱ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែមិថុនា យន្តហោះទាំងពីរគ្រឿងនេះបានបុកគ្នានៅជិតបរិវេណផ្លូវ Taxiway ក្នុងអាកាសយានដ្ឋាន Haneda នៅទីក្រុងតូក្យូ ។ ការិយាល័យអាកាសយានដ្ឋានតូក្យូបានបញ្ជូនភ្នាក់ងារទៅកាន់កន្លែងកើតហេតុដើម្បីពិនិត្យហេតុការណ៍នេះ ហើយគេក៏បានបិទ runway នៅជិតចំណុចកើតហេតុផងដែរ ។ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ថា មានអ្នកណាម្នាក់រងរបួសទេ រីឯក្រុមហ៊ុនអាកាសចរណ៍ថៃលើកឡើងថា ពួកគេកំពុងត្រួតពិនិត្យទិន្នន័យឱ្យបានលម្អិតក្នុងហេតុការណ៍នេះ ។

ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines និង All Nippon Airways បញ្ជាក់ថា ជើងហោះហើរមួយចំនួននៅក្នុងប្រទេសជប៉ុន និងក្រៅប្រទេស ត្រូវបានពន្យារពេលហោះហើរនៅថ្ងៃទី១០ ខែមិថុនា ដោយសារហេតុការណ៍យន្តហោះបុកគ្នានេះ ។ ចំណែកមូលហេតុបណ្តាលឱ្យកើតគ្រោះថ្នាក់ គឺស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ហើយភ្នាក់ងារបានធ្វើការផ្លាស់ទីយន្តហោះទាំងពីរគ្រឿងចេញពី runway រួចហើយ ៕ Plane Contact Leads To Runway Closure At Tokyo's Haneda Airportប្រភព ៖ Nation