Home ព័ត៌មានអន្តរជាតិ ឥណ្ឌូណេស៊ីហាមប្រើប្រាស់ផលិតផលផ្លាស្ទិកតែម្តងបោះចោល

ឥណ្ឌូណេស៊ីហាមប្រើប្រាស់ផលិតផលផ្លាស្ទិកតែម្តងបោះចោល

94
0

ប្រទេសឥណ្ឌូណេស៊ី ៖ ប្រទេសឥណ្ឌូណេស៊ីបានប្រកាសហាមប្រើប្រាស់ផលិតផលផ្លាស្ទិកតែម្តងហើយបោះចោលនៅឆ្នាំ២០២៩ ហើយបណ្តាក្រុមហ៊ុនផលិតទំនិញនានាត្រូវសហការទទួលខុសត្រូវ និងចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកឱ្យបាន៣០% ក្នុងការវេចខ្ចប់ផលិតផល ។Indonesia plans to ban single-use plastic by end of 2029 - CNA

ការប្រកាសហាមប្រើប្រាស់ផ្លាស្ទិកនេះ គឺផ្តោតទៅលើថង់ផ្លាស្ទិកដែលប្រើប្រាស់ចំនួន១លើក, បំពង់, កាំបិត ស្លាបព្រា និងសមផ្លាស្ទិក ។ ជាមួយគ្នានេះ គេក៏ប្រកាសហាមប្រើប្រអប់ផ្លាស្ទិកខ្ចប់ម្ហូបអាហារផងដែរ ។ តាមការស្រាវជ្រាវ និងរបាយការណ៍ជាច្រើនបញ្ជាក់ថា ឥណ្ឌូណេស៊ីជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងទៀត ដែលបានបង្កើតសំរាមផ្លាស្ទិកជាច្រើនលើសលើសនៅលើពិភពលោក ហើយកាលពីឆ្នាំ២០២២ ប្រទេសឥណ្ឌូណេស៊ីបានបង្កើតសំរាមផ្លាស្ទិករហូតដល់១២,៦លានតោន ។

តាមទិន្នន័យពីក្រសួងបរិស្ថានឥណ្ឌូណេស៊ី ដែលបានដកស្រង់ការស្រាវជ្រាវពីក្រុមអ្នកអភិរក្សបរិស្ថាន «Zero Waste Indonesia Alliance» បញ្ជាក់ថា មានត្រឹមតែ៩% ប៉ុណ្ណោះនៃសំរាមផ្លាស្ទិកនៅឥណ្ឌូណេស៊ី ដែលគេបានយកទៅកែច្នៃប្រើប្រាស់ឡើងវិញ ។ ចំណែកសំរាមនៅសល់ជាច្រើនទៀតត្រូវបានគេកប់ចោល ឬទុកចោលធ្វើឱ្យកើតជាតិពុលនៅក្នុងទឹកទន្លេ និងសមុទ្រ ។Confusion, resistance as Indonesian capital starts single-use plastics ban  | Reuters

កាលពីខែកក្កដា ឆ្នាំ២០១៩ កោះបាលី គឺជាកោះដ៏ល្បីឈ្មោះមួយខាងទាក់ទាញភ្ញៀវទេសចរនៅឥណ្ឌូណេស៊ី បានក្លាយជាទីកន្លែងដំបូងគេដែលហាមការប្រើផ្លាស្ទិកតែម្តងបោះចោល, បំពង់ និងប្រអប់ផ្លាស្ទិក ។ ជាមួយគ្នានេះ កាលពីខែកក្កដា ឆ្នាំ២០២០ ទីក្រុងហ្សាកាតា ក៏បានប្រកាសហាមប្រើថង់ផ្លាស្ទិកដែលប្រើតែម្តងបោះចោលផងដែរ ប៉ុន្តែទីក្រុងនេះនៅតែអនុញ្ញាតឱ្យប្រើប្រាស់បំពង់ កាំបិត ស្លាបព្រា សម និងប្រអប់ផ្លាស្ទិក ។

ឥណ្ឌូណេស៊ីមិនមែនជាប្រទេសតែមួយទេ ដែលមានគោលបំណងឈប់ប្រើប្រាស់ផលិតផលផ្លាស្ទិកតែម្តងបោះចោល ប៉ុន្តែកាលពីឆ្នាំ២០១៨ ប្រទេសម៉ាឡេស៊ី ក៏បាដាក់ផែនការឈប់ប្រើផ្លាស្ទិកផងដែរនៅឆ្នាំ២០៣០ ។ រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ បរិស្ថាន និងបម្រែបម្រួលអាកាសធាតុម៉ាឡេស៊ី លោក Nick Nazmi Nick Ahmad បានថ្លែងកាលពីខែឧសភា ឆ្នាំ២០២៣ ថា ម៉ាឡេស៊ីមានគោលដៅហាមប្រើថង់ផ្លាស្ទិកសម្រាប់ការលក់រាយគ្រប់អាជីវកម្មនៅទូទាំងប្រទេសនាឆ្នាំ២០២៥ ៕ Perspective: 20-sen charge not deterring public from using plastic bagsប្រភព ៖ Tnn earth