ផលិតកម្ម LD Entertainment បានប្រកាសជាផ្លូវការថា ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី៥ Miss Grand International នឹងសម្តែងរួមគ្នាជាមួយតារាប្រុសមីយ៉ាន់ម៉ា Paing Takhon នៅក្នុងខ្សែភាពយន្តមានចំណងជើងថា «ប្រុសល.ក់ខ្លួន» មិនត្រឹមតែប៉ុណ្ណោះតួឯកល្បីឈ្មោះកម្ពុជា លោក ខាត់ វៃហាំង ក៏មានវត្តមានក្នុងខ្សែភាពយន្តនេះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLrATMYgnhMKjFW7SVZ9h5ij-RHkpifi_KimNdtUwRQ_qb95QIemK49Gg4Xo7_IC3lf8prDAP6qvB6f1qLxKcPRZG5PXLptxGVbpH3HT46i4RSLcroniZau2PsYAd8B1tAywekNMphRx_t_qsrsrF5qhj6nIFb0KipKL7Eogq1gTLIahk4Vx3glrBe/s2048/336691331_925564208568319_4974885963139701565_n.jpg

កាលពីកន្លងមកនេះ តារាប្រុសដ៏ល្បីរបស់មីយ់ាន់ម៉ា គឺលោក Paing Takhon មានវត្តមាននៅលើទឹកដីកម្ពុជា តាមការអញ្ជើញរបស់ លោក លៀក លីដា ម្ចាស់ផលិតកម្ម LD Picture រួមទាំងតារាជាច្រើនរូបបានបង្ហាញភាពកក់ក្តៅយ៉ាងខ្លាំងដល់តារាប្រុសរូបនេះ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រក៏លួចគិតក្នុងចិត្តថា ការដែលតារាសម្តែង Paing Takhon មកប្រទេសកម្ពុជាប្រាកដជាមានអ្វីពិសេសមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJe_XQa-wGsJGG1sv7gYqCKSTX6CsDZTVgTGC4xcP_5jKfVci0nI5tn_VbW-73i6rdGoTyBrGq4WPGex4zmsMRuYP2sX7kU46YJnHelFruv4xQmO78AM7KPi6HFiHo8JWez7nSMd6_4CyJb9Qwg5s5YHJU2l9rEaFH-UIktBJCujkoPCWMijvMQeXR/s2048/344910944_1231921927455327_3312773638987508456_n.jpg

កាន់តែជាក់ច្បាស់នៅល្ងាចថ្ងៃទី១៨ ខែឧសភា LD Entertainment បានបង្ហោះរូបPoster មួយរួមទាំងសំណេរថា «ចេញមកច្បាស់ការហើយ តួឯកស្រីដែលនឹងមកសម្ដែងជាមួយលោក Paing Takhon ដែលជា Miss Grand Cambodia 2022 កញ្ញា Pich Votey Saravody ហើយក្នុងរឿងនេះក៏មានការចូលរួមសម្ដែងដោយលោក Khat Vaihang ដែលជាដៃគូជើងល្អជាមួយលោក Paing Takhon ផងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJAlH9e7rXRXT4QCKi5xQSU1cvvI3wXcqqAfPTC5ohOTggiHJ3uhF6dzl3LHfOA6kaAlwWKJDedujJ9oM66JR9WM2sB6pQFrvajomUvhEwyYvMxYyTzPn5Y1bQuU7ahSVZzvMOD-s7DFhrz_xz8hwBdtl-RUXhMt5zyKt53saF90OOncuhfy5aIEDI/s2048/346281084_771684537896227_7338149472378264766_n.jpg

គួរបញ្ជាក់ថា តារាសម្តែងទាំង៣រូបនឹងត្រូវប៉ះគ្នាយ៉ាងកក្រើកនៅក្នុងរឿង «ប្រុសលក់ខ្លួន» ខណៈ LD ក៏បានឱ្យដឹងទៀតថា លោក Paing Takhon នឹងមកថតរឿងខាងលើនេះនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះការប៉ះគ្នារបស់អ្នកទាំងបី កំពុងធ្វើឱ្យមហាជនអ្នកគាំទ្ររំភើប និងភ្ញាក់ផ្អើលយ៉ាងខ្លាំងចង់ទស្សនារឿងនេះឆាប់ៗ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQvMD7iSV8MUBSXGZa-UaQFQPHNVwS5yJzfQ2uHn9I4gH6FK6h1cWogJDWwqMtTj6qNj_nCNecF-lCyW4azrXbocUiC_WkA8sxyl_p4bth4nvGALY39lxt-5RcF3OqmozwUF-roviN9HV9lMrQUjyg7xxzKnt4Ek7n3fGYXTVoKSZGhWQsWgLIy0PC/s1200/347866690_1302021470389696_6819678066160783906_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrKTrb7V_hTZjnjOET0EZpxJZp0Ko8s_hdUql8RwJq_jJI57avOicDH9gWQwey2NG_ZOtWE-ktnBD5Gn6NsHd6YUy3wMt7dnrZM2IuQa8BpHgUSOixnzgHAdCoOpaksZYIb_21iojidMXd7bpuZ4AGuN5I86PkZc8mxnLbX7uCh7IZutZ9WXEMLYmB/s1200/348241352_558582839790213_2798827732731860933_n.jpg