ក្រោយពីផ្តួលកីឡាករិនីសិង្ហបុរី វៀតណាម និងថៃ នៅក្នុងប្រភេទកីឡាជូជឺតស៊ូ លើវិញ្ញាសា Ne-Waza ទម្ងន់ ៥២គីឡូក្រាម ហើយនោះ ពេលនេះកីឡាការិនី ខាន់ ចេសា កំពុងតែសម្រាកយកកម្លាំង ត្រៀមប្រកួតដណ្តើមមេដាយមាសនៅរសៀល៤នេះ។
៣ប្រកួតរបស់ខាន់ ចេសានៅក្នុងថ្ងៃនេះ គឺបិទគូប្រកួតសូន្យពិន្ទុទាំងអស់ ដោយក្នុងនោះ ពេលប៉ះកីឡាការិនីវៀតណាម ពួកគេបានបោះបង់ចោលការប្រកួតថែមទៀត។
តែយ៉ាងណាមិញ នេះជាប៉ុន្មានប្រកួតដំបូងប៉ុណ្ណោះ យើងមានតែសង្ឃឹម និងរងចាំមើលតទៅទៀត ហើយរំពឹងថានាងនឹងធ្វើបានកាន់តែល្អទៀត នៅវេលាម៉ោង៤នេះ៕











