កីឡាការិនីជូជឺតស៊ូ ខាន់ ចេសា ធ្វើបានយ៉ាងល្អនៅថ្ងៃប្រកួតបើកឆាករបស់ខ្លួន ដោយបានផ្តួលកីឡាករិនីសិង្ហបុរី វៀតណាម និងថៃ នៅក្នុងប្រភេទកីឡាជូជឺតស៊ូ លើវិញ្ញាសា Ne-Waza ទម្ងន់ ៥២គីឡូក្រាម។
មហាជន បញ្ចេញការស្ញប់ស្ញែងដល់កីឡាការិនីរូបនេះ ជាខ្លាំង ថ្វីបើមានមាឌរៀងតូចក៏ប៉ុន្តែកម្លាំងនិងបច្ចេកទេសរបស់នាង បានគួរផ្សំគ្នាយកឈ្នះគូប្រកួតបានយ៉ាងងាយ។
តែយ៉ាងណាមិញ នេះជាថ្ងៃដំបូងនៃការប្រកួតរបស់នាងតែប៉ុណ្ណោះ យើងមានតែសង្ឃឹម និងរងចាំមើលតទៅទៀត ហើយរំពឹងថានាងនឹងធ្វើបានកាន់តែល្អទៀត។
សូមបញ្ជាក់ផងដែរថា ខាន់ ចេសាគឺជាម្ចាស់មេដាយមាស កីឡាអាស៊ី ឆ្នាំ២០១៨ និងសុីហ្គេមឆ្នាំ២០១៩ ហើយនៅក្នុងឆ្នាំនេះ កីឡាការិនីជូជឺតស៊ូរូបនេះ នឹងប្រកួតលើវិញ្ញាសា ២គឺ Gi ទម្ងន់ ៥២គីឡូក្រាម និង No-Gi ទម្ងន់ ៥២គីឡូក្រាមដូចគ្នា៕











