ជាទូទៅ កាំជ្រួចត្រូវបានគេយកទៅប្រើប្រាស់ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យផ្សេងៗដែលនៅជុំវិញពិភពលោក។ នៅពេលបច្ចុប្បន្នកាំជ្រួច មានការវិវត្តប្រែប្រួលយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ដោយដំបូងៗកាំជ្រួចមិនអាចធ្វើអ្វីផ្សេង ក្រៅពីផ្ទុះឡើយ ប៉ុន្តែក្រោយមក កាំជ្រួចអាចបង្កើតចេញជារូបរាងផ្សេងៗ មានពណ៌ចម្រុះ និងបន្លឺសំឡេងខុសៗគ្នាបានថែមទៀតផង។ ដូច្នេះហើយតើកាំជ្រួចមានប្រភពមកពីណា?Chinese invented fireworks 2000 years ago | Daily Telegraph

តាមការស្រាវជ្រាវកាលពីអំឡុង ៨០០ឆ្នាំមុន នៃគ្រិស្តសករាជ កាំជ្រួចគឺត្រូវបានបង្កើតឡើងដំបូងនៅឯប្រទេសចិនក្នុងទម្រង់ជាផាវ។ ក្រុមគីមីវិទូចិនសម័យបុរាណ គឺជាអ្នករកឃើញនឹងបង្កើតចេញជាម្សៅរំសេវដំបូងគេបង្អស់ ដែលវិធីសាស្រ្តដំបូងបំផុតនៃការបង្កើតផាវ គឺពួកគេនាំគ្នាញាត់រំសេវចូលក្នុងបំពង់ឫស្សី រួចហើយបោះវាចូលទៅក្នុងភ្នក់ភ្លើង ដែលបង្កើតឱ្យមានសំឡេងផ្ទុះយ៉ាងខ្លាំង។ ដោយជនជាតិចិននៅជំនាន់នោះមានជំនឿថា ការបំផ្ទុះផាវដែលបង្កើតចេញពីម្សៅរំសេវនេះអាចជួយការពារពួកគេពីវិញ្ញាណអាក្រក់ៗនានាបាន។History of Fireworks

នៅសតវត្សទី១០ ជនជាតិចិនក៏បានរកឃើញថា ពួកគេអាចបង្កើតគ្រឿងផ្ទុះចេញពីរំសេវ។ ដូច្នេះពួកគេបានភ្ជាប់ផាវជាមួយនឹងគ្រាប់ព្រួញ ដែលពួកគេបាញ់ទៅលើខ្មាំងសត្រូវ។ ក្នុងអំឡុងពេល២០០ឆ្នាំក្រោយមកទៀត ផាវត្រូវបានកែច្នៃឱ្យក្លាយទៅជាកាំជ្រួចដែលអាចបាញ់ទៅលើសត្រូវដោយពុំចាំបាច់ត្រូវការគ្រាប់ព្រួញឡើយ។
កាំជ្រួចទាំងនោះក៏បានទៅដល់តំបន់អឺរ៉ុបកាលពីខ្ទង់សតវត្សទី១៣ ដោពួកគេចាប់ផ្តើមនឹកឃើញលាយឡំសារធាតុផ្សេងៗ ដើម្បីបង្កើនពន្លឺរបស់កាំជ្រួច ហើយបង្កើតចេញជារូបរាងប្លែកជាច្រើន។ ទីបំផុតពួកគេក៏អាចបង្កើតពណ៌ថ្មីសម្រាប់កាំជ្រួចបានថែមទៀត ខណៈពីដំបូងឡើយកាំជ្រួចមានតែពណ៌ទឹកក្រូចតែមួយប៉ុណ្ណោះ។
គិតមកដល់ពេលបច្ចុប្បន្ននេះប្រទេសចិនគឺអ្នកផលិតនិងនាំចេញកាំជ្រួចច្រើនជាងគេបំផុតនៅលើពិភពលោក៕Find a Fireworks Display (or Make One of Your Own)