ប្រទេសចិន៖ អ្នកស្រាវជ្រាវចិនស្នើឱ្យបង្កើតបណ្តាញអ៊ីនធឺណេតល្បឿនលឿនភ្ជាប់កុំព្យូទ័រទំនើបនៅទូទាំងប្រទេសសម្រាប់ការស្រាវជ្រាវ។
ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសចិនបានបើកកិច្ចប្រជុំមួយកាលពីថ្ងៃទី ១៧ ខែមេសា ដើម្បីពិភាក្សាអំពីផែនការបង្កើតអ៊ីនធឺណែតសម្រាប់កុំព្យូទ័រទំនើបដើម្បីបង្កើនសមត្ថភាពស្រាវជ្រាវរបស់ប្រទេស។ កិច្ចប្រជុំដែលបានធ្វើឡើងនៅក្នុងទីក្រុងកំពង់ផែ Tianjin បានប្រមូលផ្តុំអ្នកជំនាញ និងអ្នកតំណាងជាច្រើនមកពីសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងក្រុមហ៊ុនដែលផ្តោតលើកុំព្យូទ័រកម្រិតខ្ពស់។
អ៊ីនធឺណែតនៃកុំព្យូទ័រទំនើបគឺជាបណ្តាញនៃកុំព្យូទ័រដែលមានទំនាក់ទំនងគ្នាទៅវិញទៅមកដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចូលប្រើម៉ាស៊ីនជាច្រើននៅលើវេទិកាដូចជាកម្មវិធីរុករកតាមអ៊ីនធឺណិត និងមានអត្ថប្រយោជន៍នៃបណ្តាញអាចពង្រីកដល់វិស័យជាច្រើន ចាប់ពីលំហអាកាស និងវេជ្ជសាស្ត្រ រហូតដល់ការស្រាវជ្រាវអាកាសធាតុ និងហិរញ្ញវត្ថុ។ ដើម្បីបង្កើតបណ្តាញ អ្នកវិទ្យាសាស្ត្រត្រូវតែជម្នះបញ្ហាបច្ចេកទេសជាច្រើន ដើម្បីភ្ជាប់មជ្ឈមណ្ឌលកុំព្យូទ័រពីចម្ងាយ ដែលអនុញ្ញាតឱ្យពួកគេសហការ និងចែករំលែកធនធាន លើសពីនេះ ពួកគេត្រូវអភិវឌ្ឍអ៊ិនធឺណិតល្បឿនលឿន និងវេទិកាប្រតិបត្តិការ។
ប្រទេសចិនបានកត់ត្រាកំណើនជាលំដាប់នៃសមត្ថភាពកុំព្យូទ័រក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ប្រទេសនេះមានប្រព័ន្ធកុំព្យូទ័រចំនួន ១៦២ ក្នុងចំណោម ៥០០ ប្រព័ន្ធកុំព្យូទ័រលឿនបំផុតរបស់ពិភពលោក ដូចដែលបានប្រកាសកាលពីខែវិច្ឆិកា ឆ្នាំ ២០២២ ទោះបីជាខ្លួនបានបញ្ឈប់ការផ្តល់ទិន្នន័យដំណើរការរបស់កុំព្យូទ័រកំពូលកាលពីខែមិថុនាឆ្នាំមុនក៏ដោយ។ ទន្ទឹមនឹងនេះដែរសហរដ្ឋអាមេរិកមានកុំព្យូទ័រចំនួន ១២៦ នៅក្នុងបញ្ជី។
លោក Li Guojie អ្នកប្រាជ្ញនៅបណ្ឌិត្យសភាវិស្វកម្មបាននិយាយថា កុំព្យូទ័រទំនើបរបស់ប្រទេសចិនគឺស្ថិតក្នុងចំណោមកុំព្យូទ័រដ៏ល្អបំផុតនៅក្នុងពិភពលោក ប៉ុន្តែនៅតែយឺតយ៉ាវក្នុងការប្រើប្រាស់ឧស្សាហកម្មបើប្រៀបធៀបទៅនឹងប្រទេសជាច្រើនទៀត។ ដើម្បីយកឈ្នះលើបញ្ហានោះ ប្រទេសចិនត្រូវការអ៊ីនធឺណេតទំនើបដែលមានប្រសិទ្ធភាព ដើម្បីឱ្យអ្នកស្រាវជ្រាវអាចចូលប្រើសេវាកម្មនេះបានយ៉ាងងាយស្រួល។ គោលដៅនៃគំនិតផ្តួចផ្តើមនេះគឺដើម្បីដាក់ឱ្យដំណើរការប្រព័ន្ធពេញលេញមួយនៅចុងឆ្នាំ ២០២៥៕
ប្រភព៖vnexpress










