Home ព័ត៌មានអន្តរជាតិ ឥណ្ឌូណេស៊ីនឹងដំណើរការរថភ្លើងល្បឿនលឿននៅខែសីហា

ឥណ្ឌូណេស៊ីនឹងដំណើរការរថភ្លើងល្បឿនលឿននៅខែសីហា

112
0

ប្រទេសឥណ្ឌូណេស៊ី ៖ ផ្លូវរថភ្លើងល្បឿនលឿនរបស់ឥណ្ឌូណេស៊ីដែលបានអភិវឌ្ឍន៍បច្ចេកវិទ្យាពីប្រទេសចិន បានត្រៀមខ្លួនផ្តល់សេវាកម្មនៅខែសីហា ឆ្នាំ២០២៣នេះ ។ លោក Luhut Binsar Pandjaitan រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រឥណ្ឌូណេស៊ី បានថ្លែងថា ផ្លូវរថភ្លើងល្បឿនលឿនចេញពីក្រុង Karta ទៅកាន់ក្រុង Bandung ដែលមានចម្ងាយផ្លូវ១៤០គីឡូម៉ែត្រ នឹងអាចផ្តល់សេវាកម្មដល់ពលរដ្ឋក្នុងថ្ងៃបុណ្យជាតិឥណ្ឌូណេស៊ី គឺនៅថ្ងៃទី១៨ ខែសីហា ។Balada Proyek Kereta Cepat, Dulu Ditolak Jonan, Kini Bunga Utang Kemahalan  - Solopos.com | Panduan Informasi dan Inspirasi

គេចាត់ទុកថា ការផ្តល់សេវាកម្មរថភ្លើងល្បឿនលឿន គឺជាការផ្តល់អំណោយមួយដល់ពលរដ្ឋសម្រាប់ខួបលើកទី៧៨ឆ្នាំ ដែលប្រទេសឥណ្ឌូណេស៊ីទទួលបានឯករាជ្យ ហើយគេនឹងសាកល្បងដំណើរការរថភ្លើងល្បឿនលឿននេះនៅខែឧសភា ឆ្នាំ២០២៣ ។ ការប្រើប្រាស់រថភ្លើងល្បឿនលឿននឹងអាចជួយកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងទាំងពីរឱ្យសល់ត្រឹមតែ៤០នាទីប៉ុណ្ណោះ ខណៈកាលពីមុន ការធ្វើដំណើរចំណាយពេលដល់៣ម៉ោងឯណោះ ។

គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ គឺក្រុមហ៊ុន PT Kereta Cepat Indonesia China ជាក្រុមហ៊ុនម៉ៅការសំខាន់ ហើយបានដាក់ផែនការលើកដំបូងថា គម្រោងនឹងរួចរាល់នៅឆ្នាំ២០១៩ ប៉ុន្តែគម្រោងនេះត្រូវប្រឈមនឹងការយឺតយ៉ាវជាច្រើនលើក និងមានបញ្ហាការចំណាយដើមទុនទៀតផង ។Kereta Cepat Jakarta Bandung - Kereta Cepat Indonesia China

ទោះយ៉ាងណា ការចំណាយដើមទុននេះ គឺតិចជាងផែនការដែលបានដាក់លើកដំបូង ខណៈប្រទេសឥណ្ឌូណេស៊ី និងចិន បានទូទាត់ប្រាក់លើសចំនួន១.២០០លានដុល្លារអាមេរិក ប៉ុន្តែរដ្ឋាភិបាលចិនក៏បានទទូចឱ្យរក្សាអត្រាការប្រាក់កម្ចីសម្រាប់គម្រោងនេះស្មើ៣,៤% បើទោះជាឥណ្ឌូណេស៊ីស្នើសុំឱ្យបន្ថយមកត្រឹមតែ២% ។ ទោះយ៉ាងណា រដ្ឋាភិបាលឥណ្ឌូណេស៊ីជឿជាក់ថា នឹងអាចសងប្រាក់កម្ចីបាននៅពេលសេដ្ឋកិច្ចឥណ្ឌូណេស៊ីល្អប្រសើរឡើង និងប្រាក់ចំណូលពន្ធកើនឡើងផងដែរ ៕ ប្រភព ៖ AEC connect