ប្រទេសបារាំង ៖ ប្រទេសបារាំងបានចេញច្បាប់ថ្មីមួយ គឺឪពុកម្តាយគ្មានសិទ្ធិយករូបភាពកូនរបស់ខ្លួនមកបង្ហោះក្នុងបណ្តាញសង្គមទេ មិនថារូបភាពទាំងនេះបង្ហោះសម្រាប់ទុកជាអនុស្សាវរីយ៍ ឬការចងចាំ ។

គេឃើញឪពុកម្តាយមួយចំនួនចង់ចែកចាយឱ្យមិត្តភក្តិក្នុងបណ្តាញសង្គមបានឃើញពីការលូតធំធាត់របស់កូនខ្លួន ឬចង់សុំជាមតិយោបល់ពីឪពុកម្តាយផ្សេងទៀត ។ លើសពីនេះ មានអ្នកខ្លះយករូបកូនខ្លួនទៅបង្ហោះនៅតាមអនឡាញដើម្បីរកប្រាក់ចំណូលទៀតផង រហូតដល់ពេលខ្លះ ពួកគេភ្លេចគិតថា មានព័ត៌មានផ្ទាល់ខ្លួនរបស់កូននៅក្នុងបណ្តាញសង្គមច្រើនពេក ហើយមិនគិតពីសុវត្ថិភាពរបស់កូនឡើយ ។French parents could be stripped of rights to use children's images on social  media

សភាតំណាងរាស្ត្រប្រទេសបារាំងបានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីអនុម័តច្បាប់ការពារសិទ្ធិកុមារ និងភាពផ្ទាល់ខ្លួនរបស់កុមារ ហើយឪពុកម្តាយនឹងត្រូវគេហាមឃាត់មិនឱ្យបង្ហោះរូបកូនខ្លួននៅក្នុងបណ្តាញសង្គមទេ ។ ច្បាប់ថ្មីនេះមានគោលបំណងផ្តល់អំណាចដល់ឪពុកម្តាយ និងអាណាព្យាបាលក្នុងការថែទាំ ប៉ុន្តែមិនត្រូវប៉ះពាល់សិទ្ធិកុមារ ។ ជាមួយគ្នានេះ ក៏បង្ហាញឱ្យយុវជនឃើញថា ឪពុកម្តាយទាំងអស់គ្មានសិទ្ធិយករូបកូនទៅបង្ហោះ ឬប្រើប្រាស់ទៅលើអ្វីផ្សេងឡើយ ។

លើសពីនេះ ប្រទេសបារាំងមានគោលដៅចម្បងក្នុងការការពារកុមារ ដើម្បីមិនឱ្យឪពុកម្តាយបង្ហាញព័ត៌មានផ្ទាល់ខ្លួនពីកូនៗច្រើនពេកតាមអ៊ីនធើរណេត និងគ្មានការដាក់កំណត់ក្នុងការបង្ហោះរូបភាព ។ ឪពុកម្តាយត្រូវតែទទួលខុសត្រូវរួមគ្នាលើសិទ្ធិរបស់កុមារ និងការបង្ហោះរូបភាពតាមអនឡាញ គឺត្រូវមានការយល់ព្រមពីកូនៗជាមុនសិន ។Online posts, photos & blogs about kids | Raising Children Network

លោក Bruno Studer សមាជិកសភាតំណាងរាស្ត្របានផ្តល់សម្ភាសន៍ទៅកាន់កាសែត Le Monde របស់បារាំងថា ករណីកុមារម្នាក់មានអាយុ១៣ឆ្នាំ ហើយមានរូបភាពក្នុងអ៊ីនធើរណេតប្រមាណ១.៣០០រូប ដូច្នេះ រូបទាំងនេះអាចត្រូវគេយកទៅប្រើប្រាស់ក្នុងរឿងសិច ឬប្រើប្រាស់ក្នុងផ្លូវមិនល្អ ហើយចុងក្រោយ អាចធ្វើឱ្យក្មេងនេះត្រូវមិត្តភក្តិមើលងាយនៅសាលារៀន ។

បើតាមស្ថិតិបង្ហាញថា រូបភាពចំនួន៥០% ដែលគេយកទៅចុះផ្សាយក្នុងរូបភាពអាសអាភាសរបស់កុមារ (Child Pornography) គឺជនខិលខូចបានយករូបភាពក្មេងពីបណ្តាញសង្គម ដែលឪពុកម្តាយពួកគេបង្ហោះក្នុងអនឡាញ ។ ទោះយ៉ាងណា ច្បាប់ថ្មីនេះត្រូវឆ្លងកាត់ការយល់ស្របពីព្រឹទ្ធសភាបារាំង និងមានការចុះហត្ថលេខាពីប្រធានាធិបតីបារាំងដើម្បីដាក់ឱ្យអនុវត្តជាផ្លូវការ ៕ ប្រភព ៖ khaosod