Home ព័ត៌មានអន្តរជាតិ ម្ហូបអាហារនៅបង់ក្លាដែសឡើងថ្លៃ មុនពេលពលរដ្ឋតមអាហារនៅខែរ៉ាម៉ាដន

ម្ហូបអាហារនៅបង់ក្លាដែសឡើងថ្លៃ មុនពេលពលរដ្ឋតមអាហារនៅខែរ៉ាម៉ាដន

47
0

ប្រទេសបង់ក្លាដែស ៖ ពលរដ្ឋរស់នៅទីក្រុងដាកា ប្រទេសបង់ក្លាដែសបាននាំគ្នាត្អូញត្អែរថា ពួកគេត្រូវតស៊ូយ៉ាងលំបាក ដោយសារតែរងផលប៉ះពាល់ពីអតិផរណាកើនឡើងខ្ពស់ ជាពិសេស តម្លៃម្ហូបអាហារបានឡើងថ្លៃលើសដើមក្នុងអំឡុងមុនពេលពលរដ្ឋកាន់សាសនាឥស្លាមកំពុងត្រៀមខ្លួនកាន់សីល និងតមអាហារនៅខែរ៉ាម៉ាដន ។

គេសង្កេតឃើញថា មានពលរដ្ឋជាច្រើននាក់បានតម្រង់ជួរយ៉ាងវែងនៅតាមរថយន្តដឹកទំនិញផ្សេងៗ ដែលរថយន្តទាំងនោះដាក់លក់ទំនិញដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលបង់ក្លាដែស ដូចជា អង្ករ និងម្សៅសម្រាប់ធ្វើអាហារ ។ វាជាផ្នែកមួយនៃគម្រោង Open Market Sales (OMS) សម្រាប់ជួយដល់ពលរដ្ឋបង់ក្លាដែស ដែលរងផលប៉ះពាល់ដោយសារម្ហូបអាហារឡើងថ្លៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ3LKvoMgNhhfMYFaA_IGbDLxSuTnJK9ex7YEhroU5iPxS2Vhd6PHQwalAvbp2dgD-pI4EcXY11ZaJ2WJbBFw-MWkceWSuIo3HbZC3p-BuH9H6UzrrFEhx1UkbX4zSZylD8W37kux-F2wER-kS1Lb_yXQbilVWsXXG1i1SljlExCZauR3FH8L6wzz3/s1000/photo_2023-03-23_09-48-09.jpg

ចំណែកអាជីវករលក់ដូរនៅតាមផ្សារផ្សេងៗ ក៏ប្រឈមមុខនឹងបញ្ហានេះដូចគ្នាដែរ ដោយសារមិនសូវមានអតិថិជនមកទិញរបស់របរដូចពេលមុនទេ ។ អាជីវករលក់គ្រាប់ធញ្ញជាតិម្នាក់រអ៊ូរទាំថា តម្លៃម្ហូបអាហារឡើងថ្លៃទាំងអស់ ខណៈប្រាក់ចំណូលរបស់ពលរដ្ឋធ្លាក់ចុះ ។

គួរបញ្ជាក់ថា តម្លៃម្ហូបអាហារនៅប្រទេសបង់ក្លាដែសឡើងថ្លៃ គឺជារឿងធម្មតាមុនឈានដល់ថ្ងៃកាន់សីល និងតមអាហារក្នុងខែរ៉ាម៉ាដន ប៉ុន្តែអតិផរណាកើនឡើងធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ដែលបណ្តាលមកពីវិបត្តិនៅលើពិភពលោក ដូចជា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងសង្គ្រាមអូសបន្លាយនៅប្រទេសអ៊ុយក្រែន បានធ្វើឱ្យតម្លៃម្ហូបអាហារកើនឡើងជាបន្តបន្ទាប់នៅប្រទេសបង់ក្លាដែស ។ លើសពីនេះ ប្រទេសនេះក៏បានប្រឈមមុខនឹងការខ្វះខាតថាមពលប្រើប្រាស់ និងរូបិយប័ណ្ណធ្លាក់ថ្លៃផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS7YzehaqVvhpMDS0xd4bGGEEjk1XtZwdUqb0I0U5lbq7JyarC3Fyzhi0TWSSCo331JDCz5fAN09kucJC56etQr6pbTHHW1l4JN5B78NHWqKIO7YY6PjYf9n1ff_T5IDzo070n2PJCtD-MGWtPhoIFQXLQfpESKVm6TvW0BSSNIQZpKkBNXBIc7B2V/s768/photo_2023-03-23_09-48-08.jpg ប្រភព ៖ TNN World