Home ព័ត៌មានអន្តរជាតិ តើប្រទេសលោកខាងលិចពិតជាមិនព្រមបញ្ចប់សង្គ្រាមដោយការចរចាដូចពូទីន លើកឡើងមែនទេ ?

តើប្រទេសលោកខាងលិចពិតជាមិនព្រមបញ្ចប់សង្គ្រាមដោយការចរចាដូចពូទីន លើកឡើងមែនទេ ?

74
0

ប្រទេសរុស្ស៊ី ៖ លោកប្រធានាធិបតីប្រទេសរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានថ្លែងក្រោយពីលោកជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលបានធ្វើដំណើរមកកាន់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថា ប្រទេសចិនបានស្នើដាក់ផែនការសន្តិភាព១២ចំណុច ដើម្បីបញ្ចប់សង្គ្រាមនៅប្រទេសអ៊ុយក្រែន ។ លោក ពូទីន បន្តថា សង្គ្រាមអាចបញ្ចប់ទៅបាន ដរាបណាបណ្តាប្រទេសលោកខាងលិច និងអ៊ុយក្រែនយល់ព្រមស្វែងរកសន្តិភាព ប៉ុន្តែរុស្ស៊ីមើលមិនឃើញថា ពួកគេយល់ព្រមចរចាបញ្ចប់សង្គ្រាមទេ ។China's Xi to meet with Putin in Moscow Monday in show of support - ABC News

ផែនការសន្តិភាព១២ចំណុចរបស់ប្រទេសចិន គឺបានអំពាវនាវឱ្យប្រទេសពាក់ព័ន្ធយល់ព្រមចរចាគ្នារកសន្តិភាព និងស្នើសុំឱ្យភាគីទាំងអស់ត្រូវគោរពអធិបតេយ្យភាពរបស់ប្រទេសនីមួយៗទៅវិញទៅមក ។ ប្រទេសចិនបញ្ជាក់ថា ខ្លួននៅតែប្រកាន់ជំហរកណ្តាលចំពោះសង្គ្រាមនៅអ៊ុយក្រែន ហើយមានតែការចរចាប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាសង្គ្រាមដែលអូសបន្លាយនេះបាន ។White House seeks softer tone on China ahead of Putin-Xi meeting

គួរបញ្ជាក់ថា ប្រទេសអ៊ុយក្រែននៅតែស្នើឱ្យរុស្ស៊ីដកកងទ័ពចេញពីទឹកដីអ៊ុយក្រែនជាមុនសិនបើត្រូវការចរចាសន្តិភាព ប៉ុន្តែរហូតមកដល់ពេលនេះ ប្រទេសរុស្ស៊ីមិនទាន់បង្ហាញសញ្ញាថា ចង់ចរចាបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែនទេ ។

ដូចគ្នានេះដែរ លោក Anthony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏បានអំពាវនាវឱ្យមានការឈប់បាញ់គ្នាផងដែរ មុននឹងរុស្ស៊ីដកកងទ័ពរបស់ខ្លួនចេញពីប្រទេសអ៊ុយក្រែន ៕Ukraine-Russia war latest: Several killed in Russian drone attack on school ប្រភព ៖ Mono News