Home ព័ត៌មានអន្តរជាតិ សមាជិកសភារបស់បក្សកាន់អំណាចនៅជប៉ុន ទៅជាន់ទឹកដីតៃវ៉ាន់ ផ្ដោតលើកិច្ចការសន្ដិសុខ

សមាជិកសភារបស់បក្សកាន់អំណាចនៅជប៉ុន ទៅជាន់ទឹកដីតៃវ៉ាន់ ផ្ដោតលើកិច្ចការសន្ដិសុខ

40
0

ទីក្រុងតៃប៉ិ៖ ដោយសារតែការភ័យខ្លាចនឹងឥទ្ធិពលយោធារបស់ចិន កំពុងតែកើនឡើង នៅក្នុងតំបន់ ធ្វើឲ្យគណបក្សគ្រប់គ្រងអំណាច នៅកោះតៃវ៉ាន់ និង ជប៉ុន គ្រោងនឹងជួបចរចាគ្នា ជារូបវន្ដ ជាលើកដំបូង នៅក្នុងទីក្រុងតៃប៉ិ ដោយផ្ដោតទៅលើបញ្ហាសន្ដិសុខ និង ការថែរក្សាសន្ដិភាព នៅច្រកសមុទ្រតៃវ៉ាន់ ហើយតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

សារព័ត៌មាន Taiwan News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ ថា គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងតែគ្រប់គ្រងអំណាចនៅតៃវ៉ាន់ នឹងជួបចរចាគ្នា នៅថ្ងៃអង្គារ ដោយផ្ដោតកិច្ចការយ៉ាងសំខាន់ លើការទូត និង ការពារជាតិ ២+២ ជាមួយនឹងសមាជិក គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងតែគ្រប់គ្រងអំណាច នៅក្នុងប្រទេសជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKTfkwjMVO9XnAnFk5AUUApydqYq25KIkZsDqhRZ6Za3i6CPcYDWtp5sGI3oY9Q_8wsTPARNAJTwqCOXdXx6vx52k8nG9xaRap4qm1wKAqQLiLjWSweq8EbJo13luKVUdlnc-iCVuGgothZK1cpEW2-THPQkNIzLCA6GaQ8lEi7DW1DU3O0jxPgzc2/s774/photo_2023-03-21_08-45-02.jpg

សារព័ត៌មាន Channel News Asia មានមូលដ្ឋាន នៅក្នុងប្រទេសសិង្ហបុរី បានរាយការណ៍ ថា កិច្ចប្រជុំបិទទ្វារនេះ នឹងផ្តោតលើឯកសារយុទ្ធសាស្ត្រសន្តិសុខជាតិរបស់ជប៉ុន កំណែទម្រង់វិស័យការពារជាតិ និង យោធារបស់តៃវ៉ាន់ វឌ្ឍនភាពសម្រាប់កិច្ចសហប្រតិបត្តិការយោធារបស់តៃវ៉ាន់ ជាមួយសហរដ្ឋអាមេរិក ហើយស្ថានភាព នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និង ច្រកសមុទ្រតៃវ៉ាន់។

លោក ឡូ ជី-ចេង (Lo Chih-cheng) និង លោក គួ គួ-វ៉ិន (Kuo Kuo-wen) តំណាងរាស្រ្ដរបស់តៃវ៉ាន់ មកពីគណបក្ស DPP នឹងជួបចរចាគ្នា ជាមួយនឹងលោក ហូរី អ៊ីវ៉ាវ (Horii Iwao) និង លោក កូគូបា កូណូស៊ូកេ (Kokuba Konosuke) តំណាងរាស្រ្ដរបស់ជប៉ុន មកពីគណបក្ស LDP ដែលបានមកដល់តៃវ៉ាន់ រួចហើយ។ គណបក្សទាំងពីរ ធ្លាប់រៀបចំព្រឹត្តិការណ៍ស្រដៀងគ្នា ដែរ នៅក្នុងខែសីហា និង ខែធ្នូ ឆ្នាំ២០២១។ ប៉ុន្តែជំនួប នាពេលនេះ នឹងក្លាយជាការជជែកគ្នា ផ្ទាល់មុខគ្នា លើកដំបូង រវាងគណបក្សទាំងពីរ។

លោក ឡាយ ជីង-តេ (Lai Ching-te) ប្រធានគណបក្ស DPP បានបញ្ជាក់ ថា គាត់ចង់ទៅចរចា នៅក្នុងប្រទេសជប៉ុន នាពេលខាងមុខ និង ជំរុញឱ្យកិច្ចពិភាក្សាទាំងនេះ ក្លាយជាសកម្មភាព ជាទៀងទាត់។

រហូតមកដល់ពេលនេះ ជប៉ុន មានការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីការពង្រីកអំណាចយោធារបស់ចិន នៅក្នុងតំបន់។ ជាមួយគ្នានេះដែរ ក្រុងតូក្យូ បានសង្កត់ធ្ងន់ម្តងហើយម្តងទៀត អំពីសារៈសំខាន់ ដល់ការថែរក្សាសន្តិភាព និង ស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrw71yLRBc5CJVVzBWIHzojFJV9GyMxC0UQyW-AO9Mk2qVtEKaNSWgR0T24KvmZ7-rLAatQz2YomKbue_qezMM0wh3CwJj5wVuSkxm51TOQ5YuYZS7qdxi5q2IkvgNzfEH5951MBiYMwERx3fHJCPE7oYrzZNe16oKo7B2I85jLxfTFLyW_4XPQ2qY/s1280/photo_2023-03-21_08-45-04.jpg

ដោយសារតែចិន កំពុងតែបង្កើនសម្ពាធកាន់តែខ្លាំងទៅលើតៃវ៉ាន់ រុស្ស៊ី កំពុងតែបន្ដធ្វើសង្គ្រាម នៅអ៊ុយក្រែន និង កូរ៉េខាង បាញ់មីស៊ីលមិនឈប់ឈរនោះ ទើបជប៉ុន បានដាក់ចេញផ្សាយនូវរបាយការណ៍យុទ្ធសាស្ត្រសន្តិសុខជាតិ និង ផែនការការពារជាតិថ្មីរបស់ខ្លួន កាលពីខែធ្នូ ឆ្នាំ២០២២ រហូតនាំឲ្យមានការរិះគន់ ពីចិន និង រុស្ស៊ី។

ការផ្លាស់ប្ដូរឥរិយាបថ្មីដ៏គួរឲ្យកត់សម្គាល់បំផុតរបស់ក្រុងតូក្យូ នឹងអនុញ្ញាតឲ្យកងទ័ពជប៉ុន មានសមត្ថភាព វាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធមីស៊ីលរបស់ប្រទេសផ្សេងៗជាអមិត្ត ប្រសិនបើវាយប្រហារមកលើទឹកដីរបស់ជប៉ុន។ លើសពីនេះទៅទៀត ឯកសារទាំងនោះ បានកំណត់ អំពីការគំរាមកំហែងពីយោធារបស់ចិន ថា ជា«ការប្រឈមមុខ ជាយុទ្ធសាស្ត្រ ដែលមិនធ្លាប់មានពីមុនមក ហើយវាជាបញ្ហាប្រឈមមុខ ជាយុទ្ធសាស្ត្រដ៏ធំបំផុត នៅក្នុងការធានាសន្តិភាព និង សន្តិសុខរបស់ប្រទេសជប៉ុន ហើយសន្តិភាព និង ស្ថិរភាព សម្រាប់សហគមន៍អន្តរជាតិ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLCS8DGAb74mzSNpp80kkEaZGSMP16k07P6eTRvZxPvuwRIPFYjn-SNdaCAqdvwFjiBLMvTR4bewpmJDsHldjbYTHo-TwZMU8M_UuelIOCn5hnOd3b4wKbu1tboy11fXBtOySWirJ7jEvbSu_RkVXu7-RNzPFS5B534UR8N3og3r5_VHV3kWDm1NfO/s1280/photo_2023-03-21_08-45-10.jpg

ការដាក់ចេញនូវយុទ្ធសាស្ត្រសន្តិសុខជាតិ និង ផែនការការពារជាតិថ្មីដ៏ធំសម្បើមរបស់ជប៉ុន បានជំរុញឲ្យរដ្ឋាភិបាលក្រុងតូក្យូ ក្រោមការដឹកនាំរបស់លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន បាន បែងចែកថវិកា ចំនួន៤៣ពាន់ពាន់លានយ៉េន (លុយជប៉ុន) ឬស្មើនឹង ៣២៣,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការចំណាយ លើវិស័យការពារជាតិ ចន្លោះពីឆ្នាំ២០២៣ ដល់២០២៧ ដោយកើនឡើង រហូតដល់៥០ភាគរយ លើសពីថវិកា រយៈពេលប្រាំឆ្នាំមុននេះ។

ជាមួយនឹងការសម្រេចចិត្តបែបនេះ ជប៉ុន នឹងបង្កើននូវការទិញគ្រឿងយុទ្ធោបករណ៍ទំនើបៗ អាចវាយប្រហារ រហូតដល់ចម្ងាយ ជាង២០០០គីឡូម៉ែត្រ សម្រាប់បំពាក់ដល់កងទ័ពរបស់ខ្លួន ដើម្បីប្រឈមមុខនឹងបច្ចាមិត្ដ។ ការបង្កើតយុទ្ធសាស្រ្ដសន្ដិសុខជាតិថ្មីបែបនេះរបស់ក្រុងតូក្យូ បានកើតឡើង ចំពេលចិនកំពុងតែគំរាមកំហែង ទៅលើកោះតៃវ៉ាន់ ខណៈរុស្ស៊ី កំពុងតែបន្ដឈ្លានពាន ទៅលើអ៊ុយក្រែន និង កូរ៉េខាងជើង កំពុងតែបង្កើនមហិច្ឆតា លើអាវុធមហាប្រល័យលោក ហើយបាញ់ផ្លោងមីស៊ីលឥតឈប់ឈរ បង្កឲ្យប៉ះពាល់ដល់សន្ដិសុខ ទាំងនៅក្នុងតំបន់ និង ពិភពលោក។

កូរ៉េខាងជើង កាលពីឆ្នាំ២០២២ បានបាញ់មីស៊ីលផ្លោង ចំនួន១គ្រាប់ ហោះរំលងប្រទេសជប៉ុន ខណៈចិន បានធ្វើសមយុទ្ធយោធា ឡោមព័ទ្ធកោះតៃវ៉ាន់ ហើយបានបាញ់មីស៊ីល ចំនួន១គ្រាប់ ធ្លាក់ចូលទៅក្នុងទឹកដីរបស់ជប៉ុន ក្រោយពេលក្រុងប៉េកាំង បានខឹងសម្បា ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី ខណៈនៅធ្វើជាប្រធានសភាអាមេរិក បានទៅធ្វើ ទស្សនកិច្ច នៅ តៃវ៉ាន់ ចន្លោះពីថ្ងៃទី២-៣ ខែសីហា ឆ្នាំ២០២២៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkSVl4mz8ahGaDPMmpzfRgCGmWzUlWNr6Cj7UGodYaYuaJMOHVBZc3x6mYjv2Qzg4WPuHBOwqzU3ezphubaqXGYjczsa2rcfmBn-VqNmRUSGX88APb44yQhJAkYRoRDe1_FrU0lb5E6sAHmgYk0eZ51IjG7so-UGeaieLvJ5dq-nQa1hrJhBQ0i8eh/s1001/photo_2023-03-21_08-45-12.jpg