ជាទូទៅគ្រឹះស្ថានមធ្យមសិក្សាចំណេះដឹងទូទៅសាធារណៈ (ថ្នាក់បឋម-ថ្នាក់វិទ្យាល័យ) រយៈពេលនៃឆ្នាំសិក្សា សិស្សានុសិស្សនឹងមានឱកាសវិស្សមកាល(វ៉ាកង) ចំនួន២ដងក្នុងមួយឆ្នាំ។ ការឈប់សម្រាកនេះនឹងបែងចែកចំនួន២លើក គឺវិស្សមកាលតូច(វ៉ាកងតូច) ដែលមានរយៈពេលខ្លី និង មហាវិស្សមកាល (វ៉ាកងធំ) ដែលមានរយៈពេលវែង។
យ៉ាងណាមិញនៅក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ ការឈប់សម្រាកវ៉ាកងតូចគឺមានរយៈពេលវែងជាង វ៉ាកងធំ ដោយសារតែកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២។ក្រសួងអប់រំ កំណត់កាលបរិច្ឆេទប្រឡង នៅតាមគ្រឹះស្ថានមធ្យមសិក្សា

តាមការឱ្យដឹងពីក្រសួងអប់រំយុវជន និងកីឡា បានប្រកាសកាលពីពេលកន្លងទៅថា កម្មវិធីសិក្សាឆ្នាំថ្មីនេះ បានកំណត់ឱ្យមានវិស្សមកាល ឬវ៉ាកងចំនួន ២ដង ដោយវ៉ាកងតូចមានចំនួន ៤៣ថ្ងៃ ចាប់ពីថ្ងៃទី៦ មេសា ដល់ថ្ងៃទី១៨ ឧសភា និងវ៉ាកងធំចំនួន ៣១ថ្ងៃ ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ធ្នូ ២០២៣។

ការកំណត់របស់ក្រសួងដែលធ្វើឱ្យវ៉ាកងតូចមានរយៈពេលវែងជាងវ៉ាកងធំនោះ ព្រោះតែកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ការរៀបចំកម្មវិធីក្នុងអំឡុងពេលវិស្សមកាលតូចនេះ គឺដើម្បីអនុញ្ញាត្តិឱ្យសិស្ស-និស្សិត មានឱកាសស្ម័គ្រចិត្តចូលរួមតាមរូបភាពផ្សេងៗក្នុងការរៀបចំ និងអបអរសាទរព្រឹត្តិការណ៍ SEA Games ២០២៣ តាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3aSXx9lEBCysR-q2qzocw5Qbs84nim_RyZ-0ndhpUr9n90w6wWGzpTlahhZSGPqlui4tadpi9loYl6SmwUzBBCwZrJpyOEXejJpOr7yEP0vhLKGFJeI4_Kv4GbZInOAm6g3dCgV5wsYo_cRDsrmyTSFKEtDnmfQysGgxrUXkPs8NYyPuP8eko0lGy/s2048/337007171_1431748227362175_5952164234249552677_n.jpg
តាមរយៈព្រឹត្តិការណ៍កីឡាដ៏សំខាន់នេះ កម្ពុជាទាមទារឱ្យមានការចូលរួមពីសំណាក់យុវជន សិស្សានុសិស្ស ជាហេតុធ្វើឱ្យវិស្សមកាលតូចនៅឆ្នាំ២០២៣ ត្រូវបានអូសបន្លាយរហូតដល់១ខែកន្លះ។

គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី២១ ខែមីនា ព្រះរាជាពិធីសុំព្រះអគ្គីអាទិទេពកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា បានបញ្ចប់ដោយជោគជ័យ ដែលប្រារព្ធធ្វើឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទរអង្គរវត្ត ក៏ដូចជាពិធីដង្ហែជុំវិញវង់តូចប្រាសាទអង្គរវត្ត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtLaN-g6YrYaBAztu8oxM-6DHP1EDA-oWWoqmIXz2a4S_qWQiIstehtPMiNpw2pXRb_C8RtmEEt9nlvTGiwPNgUQK8C5rgQLzCl9QLitUFLWCteCeFFDVYLtsuHXYgwOyjQ_gR_iWZmk94-_N5xjmrMfFaAS2uvAKiOrv-YYWHXp3Mhz3sOZ8d_lUq/s2048/337236011_209973288293938_2355657669953562496_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikGVBFBlPFicKi2Tb4FBainuNzuBgOAnaTHyMmmTVJOpAAgqqWka0MH8Ag_wOkfXM54EEaGoaFe0SRnilLS52YlLLQYP14I7A3ef_rDQQy-5NwjfdDm2CpWA89ficyFm2JLCYZ6srahGslq-u4RfUm78zSqWh6o25X21GyhOhv7Vf3k_UGxk3lCS7f/s1280/318633010_522141393272622_3741358175891238203_n.jpg