នៅមិនទាន់ថមថយកម្តៅនៅឡើយទេជុំវិញរឿងសំលៀកបំពាក់របស់បណ្ឌិតច្នៃម៉ូត ឯម រៀម បង្ហាញខ្លួននៅលើកម្រាលព្រំក្រហមក្នុងកម្មវិធីនាពេលកន្លងមកនេះ ដោយមានទាំងអ្នករិះគន់ និងមានទាំងអ្នកលើកទឹកចិត្ត។ ក្នុងនោះសាមីខ្លួនផ្ទាល់គឺលោក ឯម រៀម បានលើកឡើងថា ការស្លៀកពាក់របស់លោកដែលបញ្ចេញដើមទ្រូងនោះមិនខុសឆ្គងទេ គឺធ្វើដូចជាបុរសទូទៅ។ ការលើកឡើងបែបនេះ ក៏ធ្វើឱ្យតារាចម្រៀង អ៊ាម វន្នី នៅមិនសុខបានបង្ហាញយោបល់របស់ខ្លួនទៅកាន់រៀមច្បង ឯម រៀម ភ្លាមលើករណីនេះ។

ម្ចាស់បទ «រៀបការពេលណាអូន?» បានលើកឡើងថា «បងប្រុសធ្វើល្អបានច្រើនហើយ តែការខុសឆ្គងគង់គេចមិនផុតឡើយ ព្រោះយើងធ្វើឱ្យមហាជនមើល។ រូបប្រុសបីនាក់ខាងស្តាំ គេបញ្ចេញដើមទ្រូងដោយភាពអង់អាចជាបុរស មើលទៅមិនទាស់ភ្នែកទេ តែបងខុសប្លែកពីគេ ដោយបង្ហាញដើមទ្រូង តែព្រលែងខោ ពាក់ស្រោមបា និងស្រោមជើងបែបមនុស្សស្រី ទើបមើលទៅមហាជនទាស់ភ្នែក ព្រោះបើខាងក្រោមបែបទំនោរស្ទីលមនុស្សស្រី ខាងលើមិនគួរបង្ហាញទ្រូងទេ នេះជាមូលហេតុនៃបញ្ហា។ សង្ឃឹមថាការរិះគន់ទាំងឡាយដើម្បីការស្ថាបនា គឺមិនមែនជាន់ពន្លិចក្នុងនាមប្រជាជនខ្មែរតែមួយដូចគ្នា»។

គួរបញ្ជាក់ផងដែរថា ដ្បិតលោក ឯម រៀម និយមលេងស្ទីលខ្លួនស៊ិចស៊ី ពាក់ស្បែកជើងកែងដូចមនុស្សស្រីមែនពិត ប៉ុន្តែបណ្ឌិតច្នៃម៉ូតដែលបញ្ចប់ការសិក្សានៅប្រទេសបារាំងវ័យ៥៣ឆ្នាំរូបនេះ មានភរិយា២នាក់ និងកូនចំនួនពីរផងដែរ តែកន្លងមកលោកពុំសូវបញ្ចេញរឿងឯកជនឱ្យមហាជនដឹងច្រើនឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEtACe1Sa8Sfg4qHq3NWkxyUdBIpqg_LLmC8FckG8ecKTA_VkJ8OZwShhJHpGg6_snmpMAYi-wejff-1hwXleJx380h-stJjNk_lqyLSAJogO3PXk7cA_lVju61-FixORoLMAVVRBLVoZNqHq4l5gkNZvYAouXAe9s5FV6DSS1DXQiLLsm5q1hYpLm/s2048/335716170_1355454241940258_4390966824360035060_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6Nx9JXULSDDvCOU8m3iS54Oos7z_q-gJ0t3BVQoczb9b8twuvwzIN11ZVjhEh7SQoJfSu15jBihbArXLue1eZpiKR7WF5Rx8R-oWl5vS20MHuPj6HCkliikeC2pb6I2u-0TT4KUamAliRqg8JeOGVetl6jVmuUrk8ZZ7BNTA7yvLfi9x8cTlFgKgs/s1280/photo_2023-03-20_21-54-26.jpg