Home ព័ត៌មានអន្តរជាតិ អ្នកជំនាញណែនាំឱ្យពង្រឹងគុណភាពទុរេនថៃ ខណៈចិនអាចដាំទុរេនដោយខ្លួនឯង

អ្នកជំនាញណែនាំឱ្យពង្រឹងគុណភាពទុរេនថៃ ខណៈចិនអាចដាំទុរេនដោយខ្លួនឯង

81
0

ប្រទេសថៃ ៖ សារព័ត៌មានប្រទេសម៉ាឡេស៊ីមួយឈ្មោះ says ចុះផ្សាយថា ប្រទេសចិនអាចដាំដុះទុរេនដោយខ្លួនឯង ហើយចិនសង្ឃឹមថា នឹងអាចប្រមូលផលបានចំនួន២.៤៥០តោននៅខែមិថុនា ឆ្នាំ២០២៣ ។ គេសង្កេតឃើញថា ក្រោយពីការនាំចេញទុរេនទៅកាន់ទីផ្សារចិនពីតំបន់អាស៊ីអាគ្នេយ៍កើនឡើង ធ្វើឱ្យប្រទេសចិនចាប់ផ្តើមដាំដុះទុរេនដោយខ្លួនឯងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ។

សារព័ត៌មានរបស់ម៉ាឡេស៊ីបានដកស្រង់វីដេអូឃ្លីបមួយពី China Press បានចុះផ្សាយកាលពីថ្ងៃទី១៥ ខែមីនា កន្លងមក ដែលបង្ហាញពីបុរសម្នាក់ទៅចម្ការទុរេនមួយកន្លែងស្ថិតនៅភាគខាងត្បូងប្រទេសចិន ហើយក្នុងវីដេអូឃ្លីបបញ្ជាក់ថា រូបគេមិនបាននៅប្រទេសម៉ាឡេស៊ី ឬថៃទេ ប៉ុន្តែគេនៅប្រទេសចិន ហើយនេះជាចម្ការទុរេនពូជម៉ន់ថង ហើយដើមឈើនៅជុំវិញគេនេះ សុទ្ធតែជាដើមទុរេនទាំងអស់ ហើយអ្នកថែទាំចម្ការទុរេន គឺជាជនជាតិចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgYW2FDfRj244A2X4omMQ52znkEHyvUj2woa6uOybgzwOurZOJBZRlw4sbuud8qWMsnhXCo9IOAjxSpSct1hpM0lKPm1PlW_gKxVS1NEuYweUwqZVnxk046u89CKH6wKqL2wp3mS8LNOIoYScgHN3G8hnHx9nVCORtRD3DcTX6DQ6R87nal-_3CHhl/s1280/photo_2023-03-20_14-02-27.jpg

លោក Chonlathee Noomnu អតីតប្រធានការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មតំបន់៦ នៃនាយកដ្ឋានកសិកម្ម ហើយក៏ជាម្ចាស់ចម្ការទុរេននៅខេត្តត្រាត បានលើកឡើងថា ករណីប្រទេសចិនអាចដាំទុរេនសម្រាប់លក់ក្នុងប្រទេសរបស់ខ្លួនប្រមាណជាង២.០០០តោន គឺចាត់ទុកថា តិចតួចណាស់បើធៀបជាមួយទុរេនរបស់ថៃ ដែលបាននាំចេញទៅកាន់ទីផ្សារចិន ប្រមាណពី៥-៧សែនតោន ។ រីឯទិន្នផលផលិតទុរេនរបស់ចិនជាង២.០០០តោននោះ គឺស្មើនឹងចម្ការទុរេនរបស់ថៃដែលមានទំហំធំតែ១ចម្ការប៉ុណ្ណោះ ដូច្នេះ ថៃមិនចាំបាច់បារម្ភពេកទេ ។

លោក Chonlathee Noomnu ជឿជាក់ថា ផ្ទៃដីដាំទុរេននៅភាគខាងកើតប្រទេសថៃ គឺជាទីតាំងដ៏ល្អបំផុតនៅលើពិភពលោក ហើយបើតាមការពិនិត្យឃើញថា សណ្ឋានដី បរិយាកាស និងទឹកនៅទីនេះ គឺអំណោយផលបំផុត ។ ដូច្នេះ លោកសូមកុំឱ្យពលរដ្ឋថៃកុំបារម្លខ្លាំងពេក ប៉ុន្តែអ្វីត្រូវបារម្ភនោះ គឺគុណភាពទុរេន លោកថា ៖ «ថៃត្រូវតែពង្រឹងគុណភាពទុរេនរបស់ខ្លួន ដូចជា កុំនាំចេញទុរេនខ្ចីទៅលក់នៅចិន គឺវាធ្វើឱ្យថៃអាចនាំចេញទុរេនទៅចិនជារៀងរហូត និងបំពេញតម្រូវការទីផ្សារនៅក្រៅប្រទេសផងដែរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7DtkH53DVkAgY3zlH_Ytrz2x2xjINyFRknJi8sBedZwC2vX6OQxyqt9YeGvPYfcyWuMk7xMnPNHTbBsLZ1XaaodwzVjXh8Hzuqcsd62bTLJ3tF1YPrLOjAVPxUonq5wvCdjEkERDzhRFMq8a42SggTx1TYNtJxCJ3a2KULp3gAsiC7F0y1Pl1EqGm/s1000/photo_2023-03-20_14-02-26.jpg

លោកបន្ថែមថា ៖ «ប្រទេសចិនបានសាកល្បងដាំទុរេនអស់រយៈពេល៤០ឆ្នាំមកហើយ និងអភិវឌ្ឍន៍ពូជទុរេនឱ្យធន់នឹងបរិយាកាសនៅប្រទេសចិន តែបើធៀបនឹងប្រទេសថៃទៅលើកត្តាអាកាសធាតុ និងបរិស្ថានវិញឃើញថា ថៃអាចដាំទុរេនមានប្រៀបជាងប្រទេសណាៗទាំងអស់ ។ ដូច្នេះ បើថៃពង្រឹងគុណភាពទុរេនរបស់ខ្លួន ចៀសវាងការនាំចេញទុរេនខ្ចី គឺថៃនៅតែអាចរក្សាទីផ្សារនៅចិនបានជានិច្ច» ៕ ប្រភព ៖ springnews